ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ផ្តល់​អំណោយ​ដើម្បី​ជួយជនរងគ្រោះដោយទឹកជំនន់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​ត្រូវ​បាន​សប្បុរសជន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់ចែង​បន្ត​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ទឹកជំនន់​បាន​និង​កំពុង​ជន់​លិច​លំនៅ​ឋាន​របស់​ពួក​គាត់ ។ ពិធី​ប្រគល់​និង​ទទួល​អំណោយបាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែតុលា​ ឆ្នាំ​២០២០​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង…

រាជធានី​ភ្នំពេញ ​៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​ត្រូវ​បាន​សប្បុរសជន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់ចែង​បន្ត​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ទឹកជំនន់​បាន​និង​កំពុង​ជន់​លិច​លំនៅ​ឋាន​របស់​ពួក​គាត់ ។

ពិធី​ប្រគល់​និង​ទទួល​អំណោយបាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែតុលា​ ឆ្នាំ​២០២០​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អំណោយ​ដែល​បាន​ប្រគល់​ជូន​រដ្ឋបាល​ភ្នំពេញ​ខាងលើ​នេះ​រួម​មាន​៖ មី​១៥០០​កេស នំ​ធុង​៧២០​ប្រអប់​ដែល​មាន​ទឹកប្រាក់​ស្មើនឹង​១១៩៦៤​ដុល្លារ ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​នានា ដែល​តែងតែ​គិតគូរ និង​រួមសុខ​រួមសុខ ទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ទឹកជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​ជន់​លិច លំនៅ​ឋាន​របស់​ពួក​គាត់​ដែល​មក​ដល់​ពេល​នេះ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​មាន​ប្រមាណ​ជាង​១​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួល​រង​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ពិសេស នៅ​ក្នុង​ខណ្ឌដង្កោ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ខណ្ឌ​កំ​បូល​។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា រាល់​អំណោយ​របស់​សប្បុរសជន​ដែល​ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​យក​ទៅ​បែងចែក ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ពិតប្រាកដ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ