អត់ដឹងគេសង់​ស្ពាន​​ក្ដារ​ប្រវែង​100​ម៉ែត្រ​ ឆ្លងកាត់​ព្រៃ​លិច​ទឹក​?


ខេត្តកំពត ៖ ​ស្ពាន​សាងសង់​ធ្វើ​អំពី​ក្ដារ​ប្រវែង​100​ម៉ែត្រ​ ឆ្លងកាត់​ព្រៃ​លិច​ទឹក​ចូល​ទៅ​កាន់​​ទំនប់ ​ប៉ុ​ល​ ពត​ ជាប់​និង​ស្ពាន​ក្បាល​រមាស​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​​
អា​ជ្ញា​ធរ​ស្រុក​ទឹកឈូ​ មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា​ ។

​ពាក់​ព័ន្ធ​និង​ការ​សង់ស្ពាន​ក្ដារ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទូក​នេសាទ​មិន​អាច​បើក​ឆ្លងកាត់​បាន​នេះ​ លោក​នាក់ ​សុ​វ​ណ្ណា​រី​ អភិបាល​នៃ​គណៈអភិបាលស្រុក​ទឹកឈូ​បាន​និយាយ​ថា​លោក​មិន​បានដឹង​គេ​ធ្វើ​ស្ពាន​ទេ ​។​ លោក​​ប្រាប់​អ្នក​យក​ព័​ត៏​មាន​តាម​ទូរ​ស័ព្ទ​ថា​ ប្រហែល​គេ​លួច​ធ្វើ​នៅ​ពេល​យប់​។​

កន្លះ​ម៉ោង​ក្រោយមក​ គេ​ឃើញ​មន្ត្រី​មក​ពី​សាលាឃុំ​ត្រពាំង​សង្កែ​ចំនួន​2​នាក់​ មក​ពិ​និត្យ​​ស្ពាន​រំលោភ​យក​ដី​របស់​រដ្ឋ​។ ​មន្ត្រីឃុំ​ទាំង​ពីរ​នាក់​នោះ​និយាយ​ថា​ លោក​បំរើ​ការ​នៅ​ឃុំ​ត្រពាំង​សង្កែ​ តែ​លោក​អភិបាល​បញ្ជា​អោយមក​មើល​។

​លោក​គិត ​វុ​ធ ​ប្រធាន​កា​រិ​យាយ​ល័យ​រៀបចំ​ដែនដី​ស្រុក​ទឹកឈូ ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ លោក​មិន​បានដឹង​គេ​សង់ស្ពាន​ចូល​ទៅ​កាន់​ទំនប់​ប៉ុ​ល​ពត​នោះ​ទេ​។ ​លោក​គិត ​វុ​ធ​ បាន​និយាយ​ថា​ ត្រង់​ចំណុច​ដី​គេ​សង់ស្ពាន​នោះ ​ជា​ដី​មិន​មាន​ប្លង់​កម្ម​សិទ្ធិ​អ្នក​ណា​ទេ​ គឺជា​ដី​របស់​រដ្ឋ​ ។​

លោក​​និយាយ​ថា ​វា​ជា​រឿង​មួយ​គួរ​អោយ​ចាប់​អារម្មណ៍ ហើយ​មាន​តែ​ធនធានទឹក​និង​បរិស្ថាន​ និង​ខាង​ជលផល​តែ​ប៉ុណ្ណោះ​ អាច​និង​ដឹង​រឿង​ណឹ​ង​។ ​គេ​នៅ​ចាំ​បាន​ថា​ កាល​ចុង​ឆាំ្ន​២០១៩ លោកជាវ ​តា​យ​ ​អភិបាលខេត្ត​បាន​បញ្ជា​អោយ​មន្ត្រី​ជំនាញ​កាយ​អាចម៍​ដី​ចេញ​ម្ដង​ហើយ ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​គេ​លួច​ធ្វើ​ស្ពាន​ក្ដារ​នោះ​ តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​គេ​ធ្វើ​ស្ពាន​ឆ្លងកាត់​ដី​ព្រៃ​លិច​ទឹកជា​ច្រើន​ហិ​កតា​ទៀត​។​ នេះ​គេ​ចាត់​ទុក​ថា ​ជា​ការ​រំលោភ​បំពាន​មួយ​យក​ដី​រដ្ឋ​។​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ