ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះរបស់កីឡាករ​​បាល់​​ទាត់​ឆ្នើម​​​ម្នាក់​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះក្បឿង​៥​ខ្នង​របស់​កីឡាករ​បាល់ទាត់​ប្រចាំ​ក្លឹ​ប​បឹង​កេ​តម្នាក់ ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២០ តុលា នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។…

ខេត្តមណ្ឌលគិរី ៖ ផ្ទះក្បឿង​៥​ខ្នង​របស់​កីឡាករ​បាល់ទាត់​ប្រចាំ​ក្លឹ​ប​បឹង​កេ​តម្នាក់ ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២០ តុលា នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ទី​ន សារី ភេទប្រុស អាយុ​៤៤ ជនជាតិ​អ៊ី​ស្លា​ម​ជាសមាជិក​ក្រុមប្រឹក្សា​ស្រុក​ពេ​ជ្រា​ដា មាន​​ប្រពន្ធ​ឈ្មោះ ជិ កា​ស៊ី​ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​អ៊ី​ស្លា​ម និង​ត្រូវជា​ឪពុក​ម្តាយបង្កើត​កីឡាករសារី តៃ​ម៉ូ យុវជន​ឆ្នើម​របស់​ក្លឹ​ប​បាល់​ទាត់​បឹង​កេ​ត ។

ហេតុការណ៍ឆេះ​​នេះ​ គឺបណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​មាន​ទំហំ​៩×២៥​ម៉ែត្រ​ស្មើនឹង​០៥​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង និងទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ ។ ​មូលហេតុ​នៃ​ការ​ឆេះ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​ ។​ ទោះជា​យ៉ាងណា​ករណី​នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​៕ ​

អត្ថបទសរសេរ ដោយ