ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ ក្រុមហ៊ុន KB Kookmin Card ជាមួយនឹងធនាគារឯកទេស…

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ ក្រុមហ៊ុន KB Kookmin Card ជាមួយនឹងធនាគារឯកទេស ខេប៊ី ដេហាន ម.ក ដែលជាបុត្រសម្ព័ន្ធប្រចាំតំបន់ បានប្រារព្ធពិធីប្រគល់ថវិកាឧបត្ថម្ភជំនួយសង្គម ចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូប ករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធតំបន់នៅខេត្តកំពង់ធំ តាមរយៈលោក យឹម លាត តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោក គង់ សាងយ៉ុន នាយកប្រតិបត្តិ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក លោក យឹម លាត តំណា ងរាស្រ្តមណ្ឌលខេត្តកំពង់ធំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។

This image has an empty alt attribute; its file name is 86b3e99d700d860af7c5783c3917ad11-1024x576.jpg

លោក យឹម លាត តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ក្នុងនាមរូបលោកជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកចាត់ទុកថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសនៃការប្រគល់នូវគម្រោងជំនួយសង្គមរបស់ក្រុមហ៊ុន KB Kookmin Card និងធនាគារឯកទេស ខេប៊ី ដេហាន ម.ក មកកាន់ខេត្តកំពង់ធំ ហើយលោកពិតជាមានក្តីសោមនស្សរីករាយណាស់ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុន KB Kookmin Card និងធនាគារឯក ទេស ខេប៊ី ដេហាន ម.ក ចំពោះការចូលរួមចំណែកគាំទ្រដល់គម្រោងជំនួយសង្គមនៅកម្ពុជា ជាពិសេសនៅក្នុងឆ្នាំ ២០២០នេះ សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដោយផ្តោតទៅលើប្រព័ន្ធជំនួយសង្គមដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោះអាសន្នមហន្តរាយ និងសុខុមាលភាពសម្រាប់ប្រជា ជនដែលងាយរងគ្រោះ ព្រមទាំងកាត់បន្ថយភាពក្រីក្រឲ្យឆាប់រហ័ស ។

This image has an empty alt attribute; its file name is b5faecdb41ae8986475198c190ada9cd-1024x576.jpg

លោក គង់ សាងយ៉ុន (KONG SANG YEON) នាយកប្រតិបត្តិ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានថ្លែងឲ្យដឹងថា ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨ ហើយកន្លងមកនេះ ធនាគារបានធ្វើសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនរួមមាន ការបំពាក់កញ្ចក់ចរាចរណ៍នៅតាមផ្លូវចង្អៀត ការបង្កើតកម្មវិធីថ្ងៃពណ៌បៃតងដើម្បីថែរក្សាបរិស្ថាន និងការបរិច្ចាគសៀវភៅដល់បណ្ណាល័យកុមារជាដើម ។ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក តែងយកចិត្តទុក ដាក់គិតគូរដល់សុខទុក្ខប្រជាជនកម្ពុជា ហើយទៅថ្ងៃមុខ ធនាគារក៏នឹងបន្តខិតខំអស់ពីលទ្ធភាពដើម្បីជួយដល់សង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើងតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ផ្សេងៗ ។

This image has an empty alt attribute; its file name is dcbe4e4dd86959df1c64c0b3644b1cd6-1024x576.jpg

គួរបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភដែលប្រគល់ជូននេះ គឺជាសហហិរញ្ញប្បទានរវាងក្រុមហ៊ុន KB Kookmin Card និងធនាគារឯកទេស ខេប៊ី ដេហាន ម.ក ហើយនឹងត្រូវបានប្រើប្រាស់ក្នុងគម្រោងអាហារូបករណ៍សម្រាប់អ្នកនៅខេត្តកំពង់ធំ និងគម្រោងបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មសម្រាប់កសិករក្នុងស្រុកដែលខ្វះខាតបច្ចេកទេសដាំដុះ ។
លើសពីនេះទៀត ថវិកាឧបត្ថម្ភនេះក៏ត្រូវបានប្រើប្រាស់នៅក្នុងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធតំបន់ដូចជា ការជួសជុល ការកែលម្អផ្លូវ ការដំឡើងអំពូលសូឡា និងការដំឡើងម៉ាស៊ីនបូមទឹកជាដើម ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការលើកកម្ពស់គុណភាពជីវិតរបស់អ្នកស្រុក ។

This image has an empty alt attribute; its file name is 3ed8ed3951b54d715894178cd0da6984-1024x576.jpg

ក្រៅពីការប្រគល់ថវិកាឧបត្ថម្ភ ក្រុមហ៊ុន KB Kookmin Card ក៏បានឧបត្ថម្ភនូវសៀវ ភៅរឿងនិទានប្រពៃណី KB ដែលមានរូបផុសចំនួន ៥០០ក្បាល ដែលជាសៀវភៅសេដ្ឋកិច្ចហិរញ្ញវត្ថុសម្រាប់យុវជន ។ សៀវភៅរូបផុសដែលបានប្រគល់នៅថ្ងៃនេះមានខ្លឹមសារដែលអាចបង្កើនកម្រិតនៃការយល់ដឹងអំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជាការណែនាំអំពីភាពចាំបាច់នៃការសន្សំប្រាក់ និងភាពចាំបាច់នៃការចាយវាយប្រចាំថ្ងៃឱ្យបានសមរម្យជាដើម ដោយរួមបញ្ចូលសាច់រឿងបែបរឿងនិទានប្រពៃណីខ្មែរ ដែលកុមារៗ និងយុវជនក្នុងតំបន់បានស៊ាំនឹងវារួចទៅហើយ ។

This image has an empty alt attribute; its file name is 2b3f7b40ae70662749a2919767a3fb33-1024x576.jpg

បុគ្គលិកក្រុមហ៊ុន KB Kookmin Card ម្នាក់បានមានប្រសាសន៍ថា យើងសង្ឈឹមថា ការឧបត្ថម្ភលើកនេះនឹងជួយលើកកម្ពស់គុណភាពការអប់រំរបស់កុមារ និងយុវជន នៅខេត្តកំពង់ធំរបស់កម្ពុជា ហើយបន្តពីកម្ពុជា យើងមានគម្រោងបន្តធ្វើសកម្មភាពទំនួលខុសត្រូវសង្គមដែលជួយឱ្យប្រសើរឡើងនូវស្ថានភាពក្នុងតំបន់ដើម្បីថែរក្សាអ្នកជិតខាងដែលមិនត្រូវបានយកចិត្តទុកដាក់ និងធ្វើឱ្យសហគមន៍មានការរីកចម្រើនជាមួយគ្នានៅក្នុងប្រទេសដែលក្រុមហ៊ុន KB Kookmin Card បានចូលទៅដល់ ។

This image has an empty alt attribute; its file name is 46d2c2961b1a9a1839c1e71f368fd400-1024x576.jpg

ទន្ទឹមនឹងនេះ ក្រុមហ៊ុន KB Kookmin Card បានបង្កើតនូវ «ប្រអប់ចែករំលែក» ជាបន្តបន្ទាប់ដែលមានផ្ទុកនូវសម្ភារផ្សេងៗដូចជា សម្លៀកបំពាក់ និងសម្ភារសិក្សាជាដើមដែលឧបត្ថម្ភដោយបុគ្គលិក និងភ្ញៀវសម្រាប់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧មកដែលរហូតមកដល់ពេលនេះបានចែកជូនដល់ទៅ ២ពាន់ប្រអប់រួចមកហើយ ។ ហើយនៅចុងឆ្នាំមុន យើងបានចុះកិច្ចសន្យាការងារជាមួយសហគ្រាសសង្គមនៅកម្ពុជាដែលកែច្នៃសំរាមធ្វើជាផលិតផលម៉ូដផងដែរ ។

This image has an empty alt attribute; its file name is e22ed630066ba011d060d755bc5bcd8b-1024x576.jpg

ក្រុមហ៊ុន KB Kookmin Card ដែលមានលោក លី ដុងឆល់ ជាប្រធាន បានបណ្ដុះសេនេ ទិច (DNA) នៃ “ការគ្រប់គ្រង ESG” ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាតាម រយៈបទពិសោធន៍ជោគជ័យនៃសកម្មភាពទំនួលខុសត្រូវសង្គមក្នុងគោលបំណងធ្វើឲ្យមានការគ្រប់គ្រងនៅក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវដើម្បីសង្គមដែលទាក់ទងទៅនឹង “ការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ច (Environment, Society and Governance: ESG)” ។

This image has an empty alt attribute; its file name is 6fbb1d3ba4b9e8ae375d0c8d70327217-1024x576.jpg

ក្រុមហ៊ុន KB Kookmin Card មានគម្រោងធ្វើឱ្យសេនេទិចនៃ “ការគ្រប់គ្រង ESG” ចាក់ឫសក្នុងក្រុមហ៊ុនបុត្រសម័្ពន្ធប្រចាំតំបន់តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមជាសកលដើម្បីលើកកម្ពស់សុខុមាលភាព និងគាំទ្រការអប់រំកុមារ និងយុវជនក្នុងប្រទេសសំខាន់ៗដែលក្រុមហ៊ុនបានចូលទៅដល់ដូចជាប្រទសឥណ្ឌូនេស៊ី និងថៃជាដើម ដោយចាប់ផ្ដើមពីប្រទេសកម្ពុជា ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 75a2ee1a9afa87ad6cfdb66f36774d0e-1024x576.jpg
This image has an empty alt attribute; its file name is 87844947133f013ecbb28943630c57db-1024x576.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ