ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេចឃុំខ្លួន​អតីត​សមាជិកបក្ស​សង្គ្រោះ​​ជាតិ​២​រូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ចៅ​ក្រម​ស៊ើបសួរ​លោក កេ​ត សុ​ជាតិ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២ នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​.​ប្រមាថ​ព្រះមហាក្សត្រ ។ បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​តាម​បញ្ញា​ត្តិ​មាត្រា៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ពី​២​លាន ទៅ ១០ លាន​រៀល​ថែម​ទៀត​ផង ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ ប៊ុ​ន​ហ៊ា​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​អតីត​សមាជិ​ក​ប្រតិបត្តិ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្តបាត់ដំបង និង​​ម្នាក់​ឈ្មោះ ហង្ស សេង ក៏​អតីត​ជា​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្តបាត់ដំបងដែរ ។ ជនសង្ស័យ​ទាំង​២នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ឃុំ​កំពង់ ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួន​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​១៧ នឹង​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៩ ខែតុលា ដែល​សំណុំរឿង​នេះ ​បាន​ស្ថិត​នៅ​ដៃ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​បើក​ការ​ស៊ើបសួរ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល តំណាង​អយ្យការ បាន​ធ្វើការ​ចោទប្រកាន់​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​រូប​ជា​ផ្លូវការ​ពី​បទ​.​ប្រមាថ​ព្រះមហាក្សត្រ ។

ការ​ឃាត់​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ប្រមាថ​ចំពោះព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្ដម​ សីហ​មុនី ព្រះមហា​ក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នោះ​បើ​យោង​តាម​មាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ របស់​ព្រះរាជាណាចក្រ​កម្ពុជាបាន​ចែង​ថា «​អង្គ​ព្រះ​មហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​» ។

ដូច្នេះ​ ជនសង្ស័យ​ទាំង​២រូបដែល​ជាប់​ពាក់​ព័ន្ធ​អំពើ​ល្មើស​ប្រមាថ​លើ​អង្គ​ព្រះ​មហា​ក្សត្រ តម្រូវ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​ជា​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ជំនុំជម្រះ​ទោសនា​ពេល​ក្រោយ។

អត្ថបទសរសេរ ដោយ