សម្តេច​តេ​ជោ ​៖ ទោះ​មាន​បរទេស​ខ្លះ​ប្រកាស​ថា ​ផ្តល់​ជំនួយតែ​ដល់​ម៉ោង​១​នេះ​អត់​ទាន់​បាន​ទទួល​មួយ​សេន​ទេ


រាជធានី​ភ្នំពេញ​៖ នា​ឱកាស​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង ២ ម៉ឺន​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ជា​ខេត្ត​មួយ​រង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម ១៩ ខេត្ត​-​រាជធានី កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា កន្លង​មក​បើ​ទោះបីជា​មាន​បរទេស​ខ្លះ​ប្រកាស​ថា​ជួយ​កម្ពុជា​សម្រាប់​គ្រោះ​ទឹកជំនន់​នោះ តែ​មក​ដល់​ម៉ោងជាង​១០ព្រឹក ថ្ងៃ​ទី២១ ខែតុលា​នេះ គឺ​កម្ពុជា​ពុំ​ទាន់​បាន​ទទួល​ជំនួយ​មួយ​កាក់​មួយ​សែន​ពី​បរទេស​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ទេ ។

«​ទោះ​មាន​បរទេស​ខ្លះ​ប្រកាស​ថា​ផ្តល់​ជំនួយ តែ​ដល់​ម៉ោង​១​នេះ​អត់​ទាន់​បាន​ទទួល​មួយ​សេន​ទេ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​នា​ឱកាស ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​សម្តេច​ចង់​បញ្ជាក់​រាជរដ្ឋាភិបាល​មិន​ដែល​ធ្វេសប្រហែស​នោះ​ទេ គឺ​តែងតែ​ត្រៀម​បំរុង​ជួយ​ពលរដ្ឋ​រង​គ្រោះជា​និច្ច ។

សម្តេច​តេ​ជោ បាន​ថ្លែង​ថា​ជំនន់​ទឹកភ្លៀង​ក្នុងឆ្នាំនេះ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​គ្រោះ​ធម្មជាតិ​កាលពី ៧០ ឆ្នាំ ហើយ​សម្តេច​ក៏​បាន​បង្ហាញ​នូវ​ការ​ចូលរួម​សោកស្តាយ​ជាមួយនឹង​ផល​ប៉ះពាល់​ដល់​បងប្អូន​ខ្មែរ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង រំខាន​ដល់​ការ​បង្កបង្កើន​ផល ជា​ពិសេស​គឺ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់​ដល់​ទៅ ១៨ នាក់ ក្នុង​ចំណោម ៣៤ នាក់​ទូ​ទាំង​ប្រទេស ។

យ៉ាងណាមិញ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ពលរដ្ឋ​ខ្មែរ​ថា «​នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង យើង​មិន​ដែល​រត់​ចោល​គ្នា​ទេ យើង​តែងតែ​ជួយ​គ្នា មាន​សប្បុរ​ជន​ជា​ច្រើន​ចូលរួម​» ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​នៅ​ខេត្តបន្ទាយមានជ័យ គឺ​មាន​ជាង ៣ ម៉ឺន​គ្រួសារ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា​នេះ គឺ​សម្តេច​គ្រោង​នឹង​ចែក​ជូន​ជាង ២ ម៉ឺន​គ្រួសារ​ហើយ ដូច្នេះ​សម្តេច​បាន​បញ្ជា​ទៅ​អភិបាលខេត្ត​ត្រូវ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រង​គ្រោះ​ជាង ១ ម៉ឺន​គ្រួសារ បន្ថែម​ទៀត ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​មាន​មិនមែន​តែ​នៅ​កម្ពុជា​នោះ​ទេ ហេតុ​ដូច្នេះ​សម្តេច​បាន​បញ្ជាក់​ថា ក្រុម​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល​គួរ​ប្រមូល​នូវ​ព័ត៌មាន​ពី​បរទេស​អំពី​ទឹកជំនន់​កំពុង​វាយ​លុយ​នៅ​ប្រទេស​បារាំង ទីក្រុង​បារី​ស ប្រទេស​ថៃ ប្រទេស​វៀតណាម ថា​ពេល​នេះ​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៀត​ផង ។ ដូច​ករណី​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ក៏​មាន​វិធាន​ការណ៍​ចាក់​ផ្សាយ​ឲ្យ​ឃើញ​នូវ​ការ​បាក់​អគារ​នៅ​អា​មេ​រិ​ក បង់​ក្លា​ដែ​ស និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ខ្លាំង ។

សម្តេច​បាន​បញ្ជាក់​ថា​ខណៈ​កម្ពុជា​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក៏​មាន​ប្រទេស​ខ្លះ​កំពុង​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ ដូច្នេះ​រឿង​គ្រោះ​ធម្មជាតិ​វា​បែប​នេះឯង ប្រទេស​ខ្លះ​រង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ គ្រោះរ​ន្ធួ​យ​ដី ជាដើម ។

សូម​រម្លឹក​ថា កាលពី​ស​ប្តា​ហ៍​មុន​អា​មេ​រិ​កបាន​ប្រកាស​ថា ​នឹង​ផ្តល់​ជំនួយ​បន្ទាន់ ឆ្លេី​យ​តប​គ្រោះ ជំនន់​ទឹកភ្លៀង នៅ​កម្ពុជាចំនួន​១ សែន​ដុល្លារ​អា​មេ​រិ​ក ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ