អ្នកប្រាជ្ញក្នុងលោកបានពោលថា ការធ្វើអំពើល្អគឺជាពុទ្ធបំណងធំធេងណាស់ចង់ឲ្យយើងគ្រប់គ្នាចាប់ផ្តើមធ្វើអំពើល្អទាំងពួងដើម្បីជាប្រយោជន៍ដល់ការរស់នៅក្នុងមាគ៌ាសុខសន្តិភាពទាំងអស់គ្នា ។
ការធ្វើអំពើល្អមានដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ, ការចេះជួយសង្គ្រោះអ្នកដទៃ, ចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃតាមសមគួរ, ចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និងជួយគិតគូរដល់បញ្ហាសង្គមជាតិទាំងមូលផងដែរ ។ ព្រោះថាសុខទុក្ខរបស់ប្រទេសជាតិគឺជាសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនរួមជាតិសាសនារបស់យើងទាំងអស់គ្នា ។
ការលះបង់ផលប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សក្នុងលោក ជាពិសេសជនរួមឈាមនៃយើង គឺជាអំពើដ៏ប្រពៃដែលព្រះជិនស្រីនៃយើងទ្រង់កោតសរសើរ ហើយសូម្បីអ្នកទស្សនវិទូក្នុងលោកក៏ឲ្យតម្លៃប្រពៃណាស់ ហើយលោកអ្នកប្រាជ្ញទាំងនោះតែងចាត់ទុកបុគ្គលប្រភេទនេះថាជាអ្នកមានឧត្តមគតិខ្ពង់ខ្ពស់ រស់នៅមានប្រយោជន៍ក្រៃលែងដល់ជាតិ សាសនាមហាសុខសាន្ត ។ សាន សារិន
ចែករំលែកព័តមាននេះ