សម្តេច​តេ​ជោ​ប្រកាស​ថា​នឹង​មិន​លើកលែង​បុគ្គល​ណា​ហៅ​សម្តេច​ថា «​អា​ខ្វាក់​»


រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែតុលា​នេះ ​បាន​ប្រកាស​ថា ស​ម្តេច​នឹង​មិន​លើកលែង​ឲ្យ​បុគ្គល​ណា​ដែល​ម៉ាក់​ងាយ ​សម្តេច​ដោយ​ការ​ហៅ​សម្តេច​ថា «​អា​ខ្វាក់​» ព្រោះ​ភ្នែក​របស់​សម្តេច​ពិការ គឺ​ដោយសារ​តែ​ការ​ពលី​ក្នុង​ហេតុផល​ជាតិ​មាតុភូមិ ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​មានការ​មើលងាយ​ជន​ពិការ មិន​ថា ​ពិការ​ដៃ ពិការ​ជើង ឬ​ក៏​ពិការ​អវៈយវៈ​ណាមួយ​ឡើយ ។ ថ្លែង​ចេញពី​ខេត្តបន្ទាយមានជ័យ​ជា​ឱកាស អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ
សម្តេច​បាន​មាន​ប្រសាសន៍​ថា ​ជន​ពិការ​មួយ​ចំនួន​ត្រូវ​បាន​រង​នូវ​ការ​ម៉ាក់​ងាយ​តាម​រយៈពាក្យ​សម្តី ដូច​ជា ​ហៅ​អ្នក​ពិការ​ជើង​ថា​អា​កំបាក់ ឬ​អ្នក​ពិការ​ភ្នែក​ថា​ អា​ខ្វាក់ ឬ​អ្នក​ពិការ​ដៃ ហៅ​ថា ​អា​កំបុត​ជាដើម ព្រោះ​បើ​អ្នក​មិន​បាន​ជួយ​ជន​ពិការ​ទេ សូម​មេត្តា​កុំ​ប្រើប្រាស់​ពាក្យ​សម្តី​ប្រមាថមើលងាយ​ជន​ពិការ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ច្បាស់​ថា «​ខ្ញុំ​ទទួល​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ណាស់ ពេល​ត្រូវ​គេ​ហៅ​ថា​អា​ខ្វាក់​» ។ សម្តេច​បាន​បន្ត​ថា «​ខ្ញុំ​នឹង​មិន​លើកលែង​ឲ្យ​ឡើយ​នរណា​ហៅ​ខ្ញុំ​ថា​អា​ខ្វាក់​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​សម្តេច​បាន​បង្ហើប​គម្រោង​ក្នុង​ការ «​បង្កើត​សមាគម​ន៍​ការពារ​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ជន​ពិការ​» ដើម្បី​ការពារ​កុំ​ឲ្យ​បុគ្គល​ណាមួយ​ម៉ាក់​ងាយ​ជន​ពិការ​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ