ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងស្រី​បាត់ខ្លួន​​​១​យប់​២​ថ្ងៃ ឥឡូវ​​​រក​ឃើញហើយ តែគួរឱ្យសោកស្តាយ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​​ក្មេងស្រីម្នាក់​ដែល​ឪពុក​ម្តាយ​នាំ​ទៅ​លេង​ទឹក​ក្រោម​ស្ពាន ហើយ​​លង់ទឹក​​បាត់​ខ្លួនអស់រយៈ​ពេល​១​យប់​២​ថ្ងៃ​នោះ ឥឡូវ​នេះ​សមត្ថកិច្ច​ចម្រុះ​រកសព​ឃើញ​ហើយ​​កាលពី​​ថ្ងៃ​ទី​១៩​ ខែតុលា​ឆ្នាំ​២០២០ ​និង​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ ហេតុការណ៍​រក​ឃើញ​សព​​ក្មេងស្រី​រង​គ្រោះ​​ម្នាក់​ខាងលើនោះ​បាន​​កើត​​ឡើង​​កាលពី​​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃ​ទី​១៩ ​ខែតុលា​ ឆ្នាំ​២០២០…

ខេត្ត​សៀម​រា​ប ៖ ​​ក្មេងស្រីម្នាក់​ដែល​ឪពុក​ម្តាយ​នាំ​ទៅ​លេង​ទឹក​ក្រោម​ស្ពាន ហើយ​​លង់ទឹក​​បាត់​ខ្លួនអស់រយៈ​ពេល​១​យប់​២​ថ្ងៃ​នោះ ឥឡូវ​នេះ​សមត្ថកិច្ច​ចម្រុះ​រកសព​ឃើញ​ហើយ​​កាលពី​​ថ្ងៃ​ទី​១៩​ ខែតុលា​ឆ្នាំ​២០២០ ​និង​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។

ហេតុការណ៍​រក​ឃើញ​សព​​ក្មេងស្រី​រង​គ្រោះ​​ម្នាក់​ខាងលើនោះ​បាន​​កើត​​ឡើង​​កាលពី​​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃ​ទី​១៩ ​ខែតុលា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចម្ងាយ​ជាង​១៥០​ម៉ែត្រ​ពី​កន្លែង​ក្មេងស្រី​រងគ្រោះ​លោតទឹក​លេង នៅ​ចំនុច​អូរ​ក្រោម​ស្អាន​ថ្ម ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ក្មេងស្រី​​រងគ្រោះ​ខាងលើ​ឈ្មោះ នាថ សុនី អាយុ​១៣​ឆ្នាំ មានឪពុក​ឈ្មោះ លី សា​រិ​ក ​អាយុ​៣៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ឃុន សុ​ខុន រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​​ឱ្យ​ដឹង​​កាលពី​​វេលា​ម៉ោង៦​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​១៩ ​ខែ​តុលា​ ឆ្នាំ​២០២០ កន្លងមក​នេះ​ថា បន្ទាប់ពីទទួលព័ត៌​មាន​ថា មានក្មេងស្រីលង់ទឹកបាត់ខ្លួននៅ​ចំណុចខាងលើរួចមក ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​អធិការ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ​នាំ​គ្នា​តាម​រក​ទាំង​យប់​ទាំង​ថ្ងៃ ព្រមទាំង​យក​សំណាញ់​មក​បង់​ក្រោម​ស្ពាន លុះដល់​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២០ ទើប​រក​ឃើញ​សពក្មេង​ស្រី​​រងគ្រោះ​រូប​នោះ​។

តាម​ប្រភពដដែល​​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើត​ហេតុ​ កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២០​ ឈ្មោះ លី សា​រិ​ក ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ត្រូវជា​ឪពុក បាន​នាំ​ក្រុម​គ្រួសាររួម​​មាន កូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ​ក្នុងនោះ កូន​ប្រុសឈ្មោះ ហុ​ក ហុ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​បើក​មូ​តូ ដាក់​រឺ​ម៉កសណ្តោង​ឌុ​ប រួមមាន ​១-​ឈ្មោះ នាថ សុនី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​ប្អូនស្រី​ (ក្មេងស្រីរងគ្រោះដែលបាត់បង់ជីវិត) ២-ឈ្មោះ​​លី ស្រី​បិ​ច ភេទ​ស្រី ​អាយុ​១០​ឆ្នាំ​ ​៣-ឈ្មោះ​​នេ​ត នី​សា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​ ៤-ឈ្មោះ​​នេ​ត វាន់​សាន ភេទ​ប្រុស ​អាយុ​១០​ឆ្នាំ​ និង​៥-ឈ្មោះ​​នេ​ត ចាន់​ណា ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​។

តាមប្រភពដដែលបានបញ្ជាក់បន្តទៀត​ថា ​ពេល​ជិះ​ដល់​ចំណុច​ស្ពានថ្ម​ ភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ក៏​ឈប់​ចុះ​លេង​ទឹក​ផ្នែក​ខាង​​ក្រោម​ស្ពាន​ទាំង​អស់​គ្នា​ អត់​តែ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឃុន សុ​ខុន និង​កូន​ប្រុស​តូច​អាយុ​១​ឆ្នាំ ឈ្មោះ លី ប៊ុ​ន​ឡុ​ង នៅ​ខាងលើ​។​ចំណែក​ឪពុក និង​កូន​ស្រី​ប្រុសចំនួន​៥​នាក់​បាន​ចុះ​លេង​ទឹក​ជុំ​គ្នា​។ នៅ​ពេល​កំពុង​លេង​ទឹក​ ក្មេងស្រីរងគ្រោះ​​បាន​លេង​ឆ្ងាយ​ពី​ឪពុក​ក៏​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ​ ដែល​មាន​ជម្រៅ​ប្រហែល​៥​មែ​ត្រ​ក្នុង​អូរ​កាយ​ថ្មី ​បណ្តាល​ឱ្យ​លង់ទឹក​បាត់​ចំនួន​១​យប់​២​ថ្ងៃ​ គឺ​ចាប់ពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ រហូត​ដល់​ម៉ោង៣រសៀលថ្ងៃទី​​១៩ តុលា​ ទើប​រក​ឃើញ​សពក្មេងស្រី​រង​គ្រោះ​។

ក្រោយ​ពេល​រក​ឃើញ​សព​​ក្មេងស្រី​​រង​គ្រោះរួចហើយ ​សមត្ថ​កិច្ច​ជំនាញ​បាន​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ពិនិត្យ​ឃើញ​ថា ​ក្មេងស្រីរងគ្រោះ​​ពិតជា​បាន​លង់ទឹក​​បាត់បង់ជីវិត​ប្រាកដ​​មែន​។ បច្ចុប្បន្ន សព​​ក្មេងស្រី​រង​គ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ