ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រទះឃើញ​កូន​ក្រពើក្នុង​អូរ​ ក៏​​ចាត់ការ​ធ្វើ​ជា​​​អាហារ​​​

3 ឆ្នាំ មុន
  • ព្រះវិហារ

ក្រុងព្រះសីហនុ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា កូន​ក្រពើមួយក្បាល​ត្រូវប្រទះឃើញ​ក្នុងអូរ​​ក្រៅផ្ទះ​របស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិត​នៅចំណុច​​ភូមិ 2 សង្កាត់​លេខ2 ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ​ បង្ក​ការភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោងជាង៨​យប់​ថ្ងៃ​ទី២០ ​តុលា…

ក្រុងព្រះសីហនុ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា កូន​ក្រពើមួយក្បាល​ត្រូវប្រទះឃើញ​ក្នុងអូរ​​ក្រៅផ្ទះ​របស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិត​នៅចំណុច​​ភូមិ 2 សង្កាត់​លេខ2 ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ​ បង្ក​ការភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោងជាង៨​យប់​ថ្ងៃ​ទី២០ ​តុលា ។ កូន​ក្រពើ​នេះ​មាន​ទម្ងន់​ប្រហែល​៦​គីឡូក្រាម និង​សន្និដ្ឋាន​ថា ​ទំនងជា​កូន​ក្រពើ​ដែល​រួច​ពី​កន្លែង​ចិញ្ចឹម​ណាមួយ ចូល​មក​ក្នុង​អូរក្រោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ។

យ៉ាងណាមិញ ​ភ្លាម​ៗ​នេះ​ពលរដ្ឋ​អត់​ទាន់​ដឹង​ថា ​តើ​សត្វ​ក្រពើ​មួយ​ក្បាល​នេះ​ បាន​រត់​ចេញ​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​មួយ​ណា​​ ​ក៏​មក​តាម​រយៈ​ណាមួយ​នៅឡើយ​ទេ​។ ជុំវិញ​ករណី​ចាប់​បានកូន​ក្រពើ​នេះ​ផង​ដែរ យោង​តាម​ប្រភព​សមត្ថកិច្ច​ប្រាប់​ថា រឿង​កូន​ក្រពើ​មួយ​ក្បាល​ដែល​អ្នក​ភូមិប្រទះ​ឃើញ​ គឺនៅវេលា​​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២០ នៅ​ក្នុង​អូរ​ក្រោយ​មន្ទីរ​ព័ត៌មាន​ខេត្ត ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

បច្ចុប្បន្ន អ្នក​ដែល​ចាប់​ក្រពើ​នេះ​ ឈ្មោះ កង វ៉ា​ន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅក្រុម​ទី​១២ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បាន​សម្លាប់​ក្រពើ​នេះ​ធ្វើជាអាហារ​បាត់​ហើយ។

អត្ថបទសរសេរ ដោយ