ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើបជួស! សុខ សោ​ម៉ា​វ​ត្តីទទួល​បានកាដូពិសេសពី​គូស្នេហ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែងនិង​ជា​ពិធី​ការិនីស្រស់ប្រិមប្រិយនិងមាន​ប្រជាប្រិយភាព​ខ្ពស់ អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី ថ្មីៗនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររំភើបសឹងស្រក់ទឹកភ្នែកជំនួស ជាពិសេសសុភាពនារីផ្សេងៗទៀតក៏ប្រហែលជាលូចច្រណែននិងចង់បានដៃគូសេ្នហាផ្តល់នូវក្តីស្រលាញ់និងកាដូបែបនេះដូចតារាស្រីនេះផងដែរ ។ ប្រាកដណាស់!…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែងនិង​ជា​ពិធី​ការិនីស្រស់ប្រិមប្រិយនិងមាន​ប្រជាប្រិយភាព​ខ្ពស់ អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី ថ្មីៗនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររំភើបសឹងស្រក់ទឹកភ្នែកជំនួស ជាពិសេសសុភាពនារីផ្សេងៗទៀតក៏ប្រហែលជាលូចច្រណែននិងចង់បានដៃគូសេ្នហាផ្តល់នូវក្តីស្រលាញ់និងកាដូបែបនេះដូចតារាស្រីនេះផងដែរ ។

ប្រាកដណាស់! ស្នេហាផ្អែមល្ហែមរបស់អ្នកម៉េម៉ាយឆាយរាងមួយនេះជាមួយនឹង​បុរស​រូប​សង្ហា ដែល​ជា​កីឡាបាល់ទាត់​លោក លី វ៉ា​ហេ​ទ បានបើកចំហរជាយូរមកហើយ ។ កន្លងមកបើ​ទោះបីជា ជួប​រឿងរ៉ាវ​ជា​ច្រើន មាន​ទាំង​អ្នក​ពេញចិត្ត និងមានអ្នក​ពេបជ្រាយ ថាមិនសាកសមគ្នាក្តីព្រោះអ្នក​នាង សុខ សោ​ម៉ា​វ​ត្តី ធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍បែកបាក់និ តែ​ទំនាក់ទំនង​របស់អ្នកទាំងពីរកាន់តែស្អិតរមួតនិងយល់ចិត្តគ្នាខ្លាំង
ឡើង ​។

ដោយឡែក​ថ្មីៗនេះបុរសសង្ហា លី វ៉ា​ហេ​ទ បានធ្វើរឿងម៉្យាងទៀតដើម្បីរឹតចំណងស្នេហា​របស់លោកនិងអ្នកនាង សុខ សោ​ម៉ា​វ​ត្តី ឲ្យរឹតតែ​រឹង​មាំ នោះគឺលោកបាន​ធ្វើ​ខួប (anniversary) នៃចំណងស្នេហ៍ ៤ឆ្នាំ ពេញដោយ​ភាព​កក់ក្តៅ និង​បាន​បង្ហោះ​សារ​យ៉ាង​មាន​ភាព​ផ្អែម​ល្អែ​ម​ជា​ច្រើន​ផង​ដែរ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​​។

បន្ថែមពីលើនេះ បុរស​សង្ហា​លោក លី វ៉ា​ហេ​ទ ក៏​បាន​រៀបចំ​កម្មវិធី​ពញ្ញាក់​អារម្មណ៍​ទៅ​កាន់ សុខ សោ​ម៉ា​វ​ត្តី យ៉ាង​រំភើប ជាមួយនឹង​ការ​ទិញ​ចិញ្ជៀន​គូស្នេហ៍​យ៉ាង​ស្រស់​ស្អាត​ជូន​ទៅ​ដល់​តារា​ស្រី​រូប​នេះ ក្នុង​ន័យ​សុំ​រូប​នាង​រៀប​ការ​យ៉ាង​គួរ​អោយ​ភ្ញាក់ផ្អើល​ផង​ដែរ ហើយប្រិយមិត្តពិតជារីករាយជំនួសអ្នកម៉េម៉ាយរូបនេះ ហើយក៏សង្ឃឹមថាអ្នកទាំងពីរអាចនឹងដឹកដៃគ្នាចូលរោងជ័យឆាប់ៗ ។

បន្ទាប់​ពី​ទទួល​បាន​ចិ​ញ្ជៀ​ន​ជាមួយនឹង​បាច់ផ្កា​យ៉ាង​ធំ​រួច​មក មហាជន​បាន​លើក​ឡើង​ថា​បុរស​សង្ហា​លោក លី វ៉ា​ហេ​ទ ប្រាកដជា​សុំ តារា​ស្រី​រូប​នេះ​រៀប​ការ​ជា​មិន​ខាន ពីព្រោះ​តែ​កន្លង​មកនេះ មហាជន​មិន​ដែល​បានឃើញ​នាក់​ទាំង​២ ទិញ​ជ​ញ្ចៀ​ន​លក្ខណៈ​គូស្នេហ៍​បែប​នេះ​ជូន​គ្នា​នោះ​ទេ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ជូនពរ​អោយ​ឆាប់​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

កែសម្រួលដោយ