ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​១០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​ថ្ងៃ​ទី​២៣​ខែតុលា ឆ្នាំ​២០២០ បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​១០ មុន​នឹង​បញ្ចូល​ក្នុង​របៀបវារៈ​ប្រជុំ​ពេញអង្គ​នៅ​ពេល​ខាង​មុខ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​ថ្ងៃ​ទី​២៣​ខែតុលា ឆ្នាំ​២០២០ បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​១០ មុន​នឹង​បញ្ចូល​ក្នុង​របៀបវារៈ​ប្រជុំ​ពេញអង្គ​នៅ​ពេល​ខាង​មុខ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​០០ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​ប្រជុំ ក្រោម​អធិបតីភាព​លោក ស៊ឹ​ម កា ប្រធាន​ស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា ដោយ​មាន​របៀបវារៈ​ដូច​ខាងក្រោម ៖

១- ពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ស្តី​ពី​សកម្មភាព និង​លទ្ធផល​ការងារ​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យ ប្រជុំ​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៤ ។ ២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។
៣- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៤- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ ៖ ១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ ។
២.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ​ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៥- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ ៦- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា ស្តី​ពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។

៧- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៨- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មី​ណា​ម៉ា​តា ស្តី​ពី​បារត ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ ៩- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុង​រ៉េ​អាល់ ស្តី​ពី​សារធាតុ​បំផ្លាញ​ស្រទាប់ អូហ្សូន ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

១០-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ ប្រភព​ក៏​បាន​នឹង​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៤​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ