ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញសព​​ហើយ​! បុរស​​​ទៅ​មើល​ផ្ទះ​​លិច​ទឹកជា​មួយ​កូន​ៗ​ជួប​គ្រោះ​បាក់​ផ្ទះ​ធ្លាក់ទឹក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ដែល​ទៅ​មើល​ផ្ទះ​លិច​ទឹកជា​មួយ​កូនប្រុស​ស្រី​២​នាក់ ហើយ​ត្រូវ​ទឹក​ហូរ​ខ្លាំង​ពេក​បាន​បុក​ធ្វើ​ឱ្យ​បាក់​ល្វែងផ្ទះ​ខាង​មុខ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ទឹក​ទាំង​៣​នាក់​ឪពុក​​និង​កូន ចំណែក​កូន​ៗ​សង្គ្រោះ​ទាន់​វេលា តែ​ឪពុក​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ​នោះ ពេល​នេះ​រក​ឃើញ​សាកសព​បុរស​ជា​ឪពុក​ឃើញ​ហើយ កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ដែល​ទៅ​មើល​ផ្ទះ​លិច​ទឹកជា​មួយ​កូនប្រុស​ស្រី​២​នាក់ ហើយ​ត្រូវ​ទឹក​ហូរ​ខ្លាំង​ពេក​បាន​បុក​ធ្វើ​ឱ្យ​បាក់​ល្វែងផ្ទះ​ខាង​មុខ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ទឹក​ទាំង​៣​នាក់​ឪពុក​​និង​កូន ចំណែក​កូន​ៗ​សង្គ្រោះ​ទាន់​វេលា តែ​ឪពុក​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ​នោះ ពេល​នេះ​រក​ឃើញ​សាកសព​បុរស​ជា​ឪពុក​ឃើញ​ហើយ កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ ស្ថិត​ក្នុងភូមិ​កសិន ឃុំ​-​ស្រុក​ថ្មពួក​។

បើ​តាម​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​លង់​ទឹក​ខាងលើ​នេះ​ឈ្មោះ ណាត លន់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​ជន​រង​គ្រោះ​លង់ទឹក គឺ​បាន​នាំ​កូនប្រុស​-​ស្រី​២​នាក់​ទៅ​មើល​ផ្ទះ​ដែល​ត្រូវ​ទឹក​លិច​នៅ​ខាងកើត​ផ្លូវ​ជាប់​ក្បាលស្ពាន​ខាងត្បូង ហើយ​ខណៈ​ពេល​ដែល​នាំ​កូន​ៗ​ទៅ​មើល​ផ្ទះ​លិច​ទឹក​នោះ ចៃដន្យ​ទឹក​កំពុង​ហូរ​កាត់​ផ្លូវ​ខ្លាំង ហើយ​ក៏​បាន​បុក​បាក់​ផ្ទះ​ផ្នែក​ខាង​មុខ​អស់​មួយ​ចំហៀង​ធ្វើ​ឱ្យ​៣​នាក់​ឪពុក​និង​កូន​ធ្លាក់​ចូល​ទឹកតែ​ម្តង​។ ពេល​នោះ​កូនស្រី​បាន​តោង​ជាប់​សសរផ្ទះ ចំណែក​កូនប្រុស​ហូរ​តាម​ទឹក​ប្រមាណ​ជាង​១០០​ម៉ែត្រ ក៏​បាន​តោង​ជាប់​មែកឈើ​មួយ ហើយ​ស្រែកហៅ​ឱ្យ​គេ​ជួយ​។

លោក​បន្ត​ទៀត​ថា ក្រោយមក​ក៏​ត្រូវ​បាន​កម្លាំង​ឈរ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​រួច​ផុត​ពី​គ្រោះថ្នាក់ តែ​ជា​អកុសល​បុរស​ឪពុក​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​តាំងពី​ថ្ងៃ​ទី​១៨ ខែតុលា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បញ្ជាក់​ថា ក្រោយ​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ក្មេង​២​នាក់​បងប្អូន​រួច​ផុត​ពី​គ្រោះថ្នាក់ ចំណែក​ឪពុក​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​នោះ លុះ​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែតុលា​នេះ ទើប​រក​ឃើញ​សាកសព​ជន​រង​គ្រោះជា​ឪពុក​ដែល​នៅ​ចម្ងាយ​ពី​កន្លែង​ទឹក​កួច​យក​ទៅ​ប្រមាណ​១៥០​ម៉ែត្រ​។ ក្រោយ​ពេល​រក​ឃើញ​ហើយ កម្លាំង​សមត្ថកិច្ច​ក៏​ប្រគល់​សាកសព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​រំលឹក​ថា ៖ អនិច្ចា​! បាក់​ល្វែងផ្ទះ​ខាង​មុខ​ធ្លាក់ទឹក​៣​នាក់​ឪពុក​កូន សង្គ្រោះ​បានកូន​ៗ តែ​ឪពុក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ