ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្រុកបវេល​ខ្ចេច​ខ្ទាំ​ខ្លាំង ក្រោយ​​ចប់​​សង្គ្រាម​​ទឹក​ជំនន់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​ដែល​មាន​រយៈជិត​​២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ រដ្ឋ​បាល​ស្រុក​ប​វេ​ល ដែល​ជា​ស្រុក​កសិកម្ម​ដ៏​ធំ​សម្បើម​មួយ នៅ​ក្នុង​ខេត្តបាត់ដំបង បាន​បង្ហាញ​នូវ​ភាព​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ទាំង​ដំណាំ​កសិកម្ម ទាំង​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង ប៉ះពាល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​។…

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​ដែល​មាន​រយៈជិត​​២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ រដ្ឋ​បាល​ស្រុក​ប​វេ​ល ដែល​ជា​ស្រុក​កសិកម្ម​ដ៏​ធំ​សម្បើម​មួយ នៅ​ក្នុង​ខេត្តបាត់ដំបង បាន​បង្ហាញ​នូវ​ភាព​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ទាំង​ដំណាំ​កសិកម្ម ទាំង​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង ប៉ះពាល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​។ នេះ​បើ​តាម​របាយ​ការ​ណ៍​បឋម ដែល​កោះសន្តិភាពទ​ទូល​បាន​ពី​សមត្ថកិច្ច​និង​រដ្ឋបាល​ស្រុក​ប​វេ​ល នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា នេះ​ ។

របាយ​ការ​ណ៍​​ស្ដី​ពី​« គ្រោះ​មហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង​» ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២០ ដែល​មាន​រយៈពេល​ជិត​០២​ស​ប្ដា​ហ៍ ​។ យោង​លើ​របាយ​ការ​ណ៍​​ដី​ខ្ទេចខ្ទាំ​នេះ រដ្ឋបាល​ស្រុក​ប​វេ​ល បាន​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​ គឺ​លំនៅ​ឋាន​របស់​ពលរដ្ឋ ដំណាំ​កសិកម្ម និងផ្លូវថ្នល់ ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ស្រុក​រលត់​ទៅ​នូវ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា នេះ​ថា ជំនន់​ទឹកភ្លៀង បាន​វាយលុក​ចូល​គ្រប់​បណ្ដា​ឃុំ នៃ​ស្រុក​ប​វេ​ល​ទាំងមូល ដែល​ធ្វើ​ឲ្យ​លិចលង់​លំនៅ​ឋាន​ពលរដ្ឋ​ជាង​១​ម៉ឺន​ខ្នង ជន្លៀស​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ខូចខាត​ផលដំណាំ​គ្រប់​ប្រភេទ​រាប់​ពាន់​ហិច​តា និង ផ្លូវថ្នល់​រាប់​ពាន់​ម៉ែត្រ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បើ​គិត​ត្រិ​ម​ព្រឹក​នេះ ( ២១ ១០ ២០ ) ទឹកជំនន់​បាន​ស្រក​អស់​ស្ទើរ​គ្រប់កន្លែង​ហើយ លើកលែងតែ​នៅ​ក្នុង​ឃុំ​ព្រៃ​ខ្ពស់ មួយ​ប៉ុណ្ណោះ ដែល​ជំនន់​ទឹក​ភ្លៀង​នេះ​ នៅ​បន្ត​លិចលង់​នៅឡើយ តែ​យ៉ាងណា​ពេល​នេះ​ទឹកបាន​ចាប់​ផ្លើ​ម​ស្រក​ចុះ​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​ពលរ​ដេ្ឋ​ដែល​រង​គ្រោះ​រាប់​ម៉ឺន​គ្រួ​សារបាន​និង​កំពុង​ទ​ទូល​អំណោយ​ពី​អាជ្ញាធរ និង សប្បុរសជន​ជា​បន្តបន្ទាប់​ផង​ដែរ​។

យោង​លើ​របាយ​ការ​ណ៍​គ្រោះ​មហន្តរាយ​របស់​សមត្ថកិច្ច និងរដ្ឋបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ជិត​០២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​០៨ នៃ​រដ្ឋបាល​ស្រុក​ប​វេ​ល ចំនួន​១១,០៤៦​គ្រួសារ ជន្លៀស​ពលរដ្ឋ​ចេញពី​លំនៅ​ឋាន​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​ចំនួន​១,០៨៩​គ្រួសារ ប៉ះពាល់​សាល​រៀន​ចំនួន​៣៩​ខ្នង វត្ត​អា​រ៉ា​ម​ចំនួន​៣០​កន្លែង​។ ដោយឡែក​ ការ​ខូចខាត​ផ្លូវថ្នល់​ប្រវែង​៤,២៧៥​ម៉ ដំណាំ​ស្រូវ​ចំនួន​៦,៣៤៤​ហិច​តា ដំឡូង​មី​ចំនួន​៦,១២៧​ហិច​តា ដំណាំ​ពោត​ចំនួន​១៧​ហិច​តា​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ សត្វ​គោ ក្របី និង សត្វ​ជ្រូក ចំនួន​ជាង​២,៥០០​ក្បាល ក៏​ត្រូវ​បាន​ជន្លៀស​ចេញ​ទៅ​កាន់​ទី​សុវត្ថិភាព​ផង​ដែរ​។

យ៉ាងណា​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​ដោយសារ​សង្គ្រាម​ទឹកជំនន់​នេះ បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ជា​បណ្ដើរ​ៗ​វិញ​ហើយ​។ ហើយ​ពេល​នេះ​ពលរដ្ឋ​ដែល​រង​គ្រោះ ក៏​កំពុង​ទ​ទូល​អំណោយ​ពី​អាជ្ញាធរ សាខា​កាកបាទក្រហម និង សប្បុរសជន​ជា​បន្តបន្ទាប់​ផង​ដែរ​។ លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ថ្លែង​ថា ពេល​នេះ​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​ដោយសារ​ទឹកជំនន់ បាន​វិល​ទៅ​កាន់​លំនៅ​ឋាន​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ និង សាខា​កាកបាទក្រហម​ខេត្ត រួម​ទាំង​សប្បុរសជន​នានា​ផង ក៏​កំពុង​ចុះ​ផ្ដល់​អំណោយ​បឋម​ដល់​គ្រួសារ​រង​គ្រោះ ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​បន្តបន្ទាប់​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ