ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្វើអំពើ​បាប​សំដៅ​ទៅ​លើ​អំពើ​អ្វី ?

3 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា ការ​មិន​ធ្វើអំពើ​បាប​គឺ​លោក​ចង់​អប់រំ​មនុស្ស​ទាំងឡាយ​ឲ្យ​ឈប់​បន្ត​ការ​ប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ក្តី និង​ក្នុង​បច្ចុប្បន្ន​ក្តី​ដែល​បង្ក​ផល​ប៉ះពាល់ និង​ការ​ឈឺចាប់​ដល់​មនុស្ស​សត្វ​ដទៃ និង​នាំ​ឲ្យ​ខ្លួនឯង​វិនាស​អន្តរាយ ។ អំពើ​បាប​ទាំងនោះ​មាន​ដូច​ជា ការ​កាប់សម្លាប់​ជីវិត​មនុស្ស​សត្វ​, ការ​ឆក់​យក​ទ្រព្យ​ដោយ​មាន​ម្ចាស់​គេ​ហួងហែង​ហើយ​, ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​លើ​កូន​ប្រពន្ធ​អ្នក​ដទៃ​,…

ព្រះ​បរម​សាស្តា​ត្រាស់​ថា ការ​មិន​ធ្វើអំពើ​បាប​គឺ​លោក​ចង់​អប់រំ​មនុស្ស​ទាំងឡាយ​ឲ្យ​ឈប់​បន្ត​ការ​ប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ក្តី និង​ក្នុង​បច្ចុប្បន្ន​ក្តី​ដែល​បង្ក​ផល​ប៉ះពាល់ និង​ការ​ឈឺចាប់​ដល់​មនុស្ស​សត្វ​ដទៃ និង​នាំ​ឲ្យ​ខ្លួនឯង​វិនាស​អន្តរាយ ។

អំពើ​បាប​ទាំងនោះ​មាន​ដូច​ជា ការ​កាប់សម្លាប់​ជីវិត​មនុស្ស​សត្វ​, ការ​ឆក់​យក​ទ្រព្យ​ដោយ​មាន​ម្ចាស់​គេ​ហួងហែង​ហើយ​, ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​លើ​កូន​ប្រពន្ធ​អ្នក​ដទៃ​, ការ​ភូត​កុហក​បោកប្រាស់​សាធារណជន​ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ការ​ជិះជាន់​កេងប្រវ័ញ្ច​ជញ្ជក់​ឈាម​ជន​ស្លូតត្រង់​ក្រោម​ស្លាក​នៃ​អំពើ​ល្អជា​ដើម ។

ដូចនេះ​ក្នុង​ជីវិត​រស់នៅ​ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ ក្នុង​សង្គម ក៏​ដូច​ក្នុង​ពិ​ភ​លោក​ទាំងមូល គេ​ត្រូវ​យក​មាគ៌ា​សន្តិភាព​មក​ប្រតិបត្តិ ហើយ​ដើម្បី​ទទួល​បាន​សុខ​សន្តិ​ភាព​ដោយ​បរិបូណ៌ គឺ​តម្រូវ​ឲ្យ​បុគ្គល​គ្រប់​រូប​បញ្ឈប់​អំពើ​ដ៏​លាមក​ទាំងអស់​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​ចោល​ចេញ​ឱ្យ​អស់ នោះ​សុខ​សន្តិភាព​ពិតជា​មាន​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ