មិន​អាច​ធ្វើ​ចិត្តបាន ! ភរិយា​លោក​រិ​ទ្ធី បង្ហោះ​សារ​ទៅ​កាន់​ស្វាមី​«យើង​បែក​គ្នា​រហូត​ហើយ​»


រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ មហាជន និង​ជា​ពិ​សេ​សេ​អ្នកលេង​បណ្តាញ​សង្គម​មានការ​រន្ធត់​យ៉ាង​ខ្លាំងបន្ទាប់​ពី​លឺដំណឹង​ការ​ទទួលមរណៈភាព គណៈកម្មការ​ដ៏​ល្បីឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក Master Chef Khmer នោះ​គឺ ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ ធ្វើ​អោយ​អ្នកគាំទ្រ​របស់​លោក​មាន​សោកស្ដាយ​យ៉ាង​ខ្លាំង និង​ជា​ពិសេស​ក្រុម​គ្រួសាររហូត​ធ្វើ​អោយ​ភរិយា​របស់​លោកមិន​អាច​ធ្វើ​ចិត្តបាន និង​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ​២០២០​នេះ មួយ​យ៉ាង​កម្សត់​ថា ពី​មនុស្ស​ដែល​ធ្លាប់​រស់នៅ​ជាមួយនឹង​គ្នា​រាល់​ឆ្នាំ សុខ​ៗ​បែរជា​ត្រូវ​បែក​គ្នា​យ៉ាងនេះ​ទៅ​វិញ​ថា « យើង​បែក​គ្នា​រហូត​ហើយ»​។

យ៉ាងណាមិញ ចាប់តាំងពី​ចូល​នៅ​ក្នុង​មន្ទី​ពេទ្យ​សម្រាក​ព្យាបាល​មក ភរិយា​របស់​លោក​ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី តែងតែ​បង្ហោះ​សារ​ជូនពរ​ស្វាមី​ជា​រឿយ​ៗ តាម​រយៈ​បណ្តាញ​សង្គម រហូត​ធ្វើ​អោយ​មហាជន បាន​ជូនពរ និង​បាន​លើកទឹកចិត្ត​ដល់​ភរិយា​របស់​លោក អោយ​នៅ​តែ​មាន​សង្ឃឹម ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា Chef រិ​ទ្ធី មាន​ជំងឺ​ក្រិន​ថ្លើម និង របេង​សួត តាំងពី​យូរណាស់​មក​ហើយ ប៉ុន្តែ​ទើបតែ​បច្ចុប្បន្ន​នេះ​ទេ ជំងឺ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពេក ហើយ​ពេល​នេះ​លោក ក៏​លែង​មាន​វត្តមាន Masterchef Cambodia បន្ត​ទៀត​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ