អង់គ្លេស ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលអតីតកំពូលអ្នកចាំទី Petr Cech ត្រូវបានក្រុមតោខៀវ Chelsea សម្រេចដាក់បញ្ចូលឈ្មោះក្នុងក្រុមឱ្យលេងវិញ សម្រាប់ការប្រកួតរដូវកាលនេះ។
Petr Cech ដែលបានប្រកាសចូលនិវត្តន៍កាលពីបញ្ចប់រដូវកាល ២០១៨-១៩ បច្ចុប្បន្នជាទីប្រឹក្សាបច្ចេកទេសនៅ Stamford Bridge គឺជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីទាំង៤ ដែលត្រូវដាក់បញ្ចូលក្នុងបញ្ចីឈ្មោះក្រុមកីឡាករទាំង ២៥នាក់ របស់គ្រូបង្វឹក Frank Lampard សម្រាប់ការប្រកួតរដូវកាលនេះ។
មូលហេតុធំដែល Cheslea សម្រេចដាក់បញ្ចូលឈ្មោះអ្នកចាំទីឆេកវ័យ ៣៨ឆ្នាំរូបនេះ គឺទុកបង្ការប្រសិនបើមានបញ្ហាបន្ទាន់ណាមួយ នៅក្នុងតំបន់អ្នកចាំទីនាពេលបច្ចុប្បន្ន។
សូមរំលឹកថា Petr Cech ដែលបានផ្លាស់ទៅចួលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៥ បានបង្ហាញខ្លួនចុងក្រោយក្នុងអាជីពរបស់ខ្លួន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League គ្រាដែល Arsenal បានចាញ់ Chelsea ដោយលទ្ធផល ៤-១ កាលពីខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ៕ (ដកស្រង់ចេញពី Standard)
ចែករំលែកព័តមាននេះ