ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ត្រ័យ​បិដក​ទាំង​១១០​ក្បាល​រួម​នៅ​ត្រឹមតែ​បី​ចំណុច​ប៉ុណ្ណោះ

3 ឆ្នាំ មុន

ព្រះធម៌​ដែល​លោក​អ្នកប្រាជ្ញ​ចងក្រង​ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​នោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ ហើយ​គម្ពី​ទាំង​បី​នេះ​របើ​គិត​ជា​ក្បាលមាន​១១០​ក្បាល ។ ១១០​ក្បាល​បើ​គិត​ជា​ខន្ធ​មាន​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ។ ដូច្នេះ​យើង​ឃើញ​ថា ព្រះធម៌​ដែល​ព្រះ​សាស្តា​ទ្រង់​សម្តែង​រយៈពេល​៤៥​វស្សា គឺ​មាន​រហូត​ដល់​ទៅ​៨៤០០០​ព្រះ​ធម្ម​ខន្ធ តែ​សង្ខេប​មក​គឺ​នៅ​សល់​ត្រឹមតែ​បី​ប្រការ​ដែល​ជា​មូលដ្ឋាន​ឱវាទ​ដ៏​សំខាន់​ក្រៃ​លែង…

ព្រះធម៌​ដែល​លោក​អ្នកប្រាជ្ញ​ចងក្រង​ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​នោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ ហើយ​គម្ពី​ទាំង​បី​នេះ​របើ​គិត​ជា​ក្បាលមាន​១១០​ក្បាល ។ ១១០​ក្បាល​បើ​គិត​ជា​ខន្ធ​មាន​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ។

ដូច្នេះ​យើង​ឃើញ​ថា ព្រះធម៌​ដែល​ព្រះ​សាស្តា​ទ្រង់​សម្តែង​រយៈពេល​៤៥​វស្សា គឺ​មាន​រហូត​ដល់​ទៅ​៨៤០០០​ព្រះ​ធម្ម​ខន្ធ តែ​សង្ខេប​មក​គឺ​នៅ​សល់​ត្រឹមតែ​បី​ប្រការ​ដែល​ជា​មូលដ្ឋាន​ឱវាទ​ដ៏​សំខាន់​ក្រៃ​លែង ដែល​ព្រះ​អង្គ​ទ្រង់​អប់រំ​មនុស្ស​ដើម្បី​ជា​មាគ៌ា​ឆ្ពោះទៅ​កាន់​សុខ​សុភមង្គ​ល​ក្នុង​ជីវិត​រស់នៅ​បច្ចុប្បន្ន និង​ទៅ​បរលោក ។

ព្រះពុទ្ធ​ឱវាទ​ទាំង​បី​ប្រការ​នោះ​គឺ ១-​ការ​មិន​ធ្វើអំពើ​បាប​ទាំងពួង ២-​ការ​ធ្វើអំពើ​កុសល​ទាំងពួង និង​៣-​ការ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ ។ ឱវាទ​ទាំង​បី​នេះ​ហើយ​ជាទី​រួបរួម​ពុទ្ធឱវាទ​ទាំងអស់​នៃ​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ