ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំ​ៗ​អាចធ្វើចរាចរ​វិញ​បាន​លើ​ផ្លូ​វ​ជាតិ​​លេខ​៤

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ​ ៖ ​ក្រោយ​ពី​ទឹកជំនន់​បាន​ស្រក​ជា​បណ្ដើរ​ៗ​វិល​ទៅ​រក​​សភាព​ដើម​វិញ​នោះ​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ​ បាន​ឣ​នុ​ញ្ញាត​ឱ្យ​ម្ចាស់​យានយន្ត​ធុន​ធ្ងន់ ​និង​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើង​វិញ​ គិតត្រឹម​ម៉ោង១២អធ្រាត្រថ្ងៃ​ទី២០ តុលា​ ​​។ តាមរយៈផេ​ក​​ផ្លូវការ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​សរសេរ​ថា​…

ខេត្ត​កំពង់​ស្ពឺ​ ៖ ​ក្រោយ​ពី​ទឹកជំនន់​បាន​ស្រក​ជា​បណ្ដើរ​ៗ​វិល​ទៅ​រក​​សភាព​ដើម​វិញ​នោះ​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ​ បាន​ឣ​នុ​ញ្ញាត​ឱ្យ​ម្ចាស់​យានយន្ត​ធុន​ធ្ងន់ ​និង​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើង​វិញ​ គិតត្រឹម​ម៉ោង១២អធ្រាត្រថ្ងៃ​ទី២០ តុលា​ ​​។

តាមរយៈផេ​ក​​ផ្លូវការ​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​សរសេរ​ថា​ «សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់មេត្តា​ជ្រាប​ថា ដោយ​ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ រដ្ឋបាល​ខេត្តកំពង់ស្ពឺ អនុញ្ញាត​ឲ្យ​លោក​លោកស្រី​ដែល​មាន​មធ្យោ​បាយ​ដឹក​ជញ្ជូន​ធុន​ធំ​ទាំងអស់​អាច​ប្រកប​របរ​រកស៊ី​ទទួលទាន​ឡើង​វិញ​បាន​នៅ​លើ​ផ្លូវ​ជាតិ​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ​ជា​ធម្មតាចាប់ពី​ម៉ោង 00 ថ្ងៃ​ទី​២០ ​តុលា ឆ្នាំ​២០២០ នេះ​តទៅ ជា​ពិស​សេ​ លោក​ឣ​ភិ​បាល​ក៏​សូម​ឣោ​យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​​គ្នា​ផង​ដែរ​”​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ​តុលា ​២០២០ រដ្ឋបាល​ខេត្ដកំពង់ស្ពឺ បាន​សម្រេច​ផ្អាក​ចរាចរណ៍​មួយ​រយៈដោយ​សុំឣោ​យម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូនម្ចាស់​ការដ្ឋាន ​មេត្ដា​ចូលរួម​សហការ​អនុវត្តអោយ​មាន​ប្រសិទ្ធភាព ដើ​ម្បី​រក្សា​ស្ថានភាព​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់​ក្នុង​ខេត្ត អោយ​មាន​ភាពល្អ​ប្រ​សើរ​វិ​ញ​ បន្ទាប់​ពី​រង​ការ​ជន់​ទឹក​លេច​ ។

ក្នុង​នោះ​ គេ​សង្កេត​​ឃើញ ក្រោយ​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ ស្ដី​ពី​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ធ្វើចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ ៤១ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ដ មាន​ផ្លូវ​លេខ១៤១ , ៤៤ មាន​រថយន្ដ​ដឹក​ជញ្ជូន​ទំនិញ​ផ្ទាល់ខ្លួន​និង​រថយន្ត​ធុន​ធ្ងន់ ដឹក​ទំនិញ​ឆ្លងកាត់​មក​ពី​ខេត្ដ​ព្រះ​សីហ​នុ និង​រថយន្ដ​ដឹក​ថ្ម ខ្សាច់ ចេញពី​ការដ្ឋាន មួយ​ចំនួន​នៅ​តែ​បន្ដ​ធ្វើ​សកម្មភាព ដដែល​និង​មិន​បាន​ចូលរួម​ជួយ​ថែ​ក្សា​ប្រព័ន្ធ​ផ្លូវថ្នល់ ស្ដាប់​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ដកំពង់​ស្ពឺ ដោយ​ហេតុផល​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ធ្វើ​ចំណាត់ការ វិធានការ​រដ្ឋបាល ដោយ​ឃាត់​ទុក​រថយន្ដ​នៅ​និង​កន្លែង​និង​ផាកពិន័យ​ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ដ​ល្មើសនឹង​សេចក្ដី​ជូន​ដំណឹង​ដែល​នាំ​ឱ្យ​មាន ការ​បំផ្លិចបំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ ។

ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ នា​ពេល​នេះ​គឺ​ដោយសារ​តែ​មើលឃើញ​ពិ​ស្ថានភាព​ទឹក​នា​ពេល​នេះ​គឺ​មាន​ភាព​ល្ឣ​ប្រសើរ​ឡើង​វិញ​។​ ឣ្វី​ដែល​ជា​ការ​កត់សំគាល់​ គឺ​ទឹក​ដែល​ជន់​លិច​បាន​ស្រក​ជា​បណ្ដើរ​ៗ​អស់ ហើយ​និង​ពុំ​មានការ​ជន់​ជា​ថ្មី​ទៀត​នោះ​ទើប រដ្ឋបាល​សាលាខេត្ត​អនុញ្ញាត​ឲ្យ​មានការ​ចរាចរណ៍​ចំពោះ​រថយន្ត​ធុន​ធ្ងន់​និង​ដឹក​ទំនិញ​ផ្សេង​បាន​នា​ពេល​នេះ ។

អត្ថបទសរសេរ ដោយ