ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៥១ កំពុង​រង​ការ​គំរាមកំហែង​ពី​ទឹកជំនន់ ផ្អាក​រថយន្ត​ធុន​ធំ​ឆ្លងកាត់

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​ស្ថានភាព​ទឹកជំនន់ បាន​កំពុង​យាយី លើ​ផ្លូវជាតិ​លេខ​៥១ ដែល​ងាយ​បង្ក​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​ផ្លូវថ្នល់​រង​ការ​ខូចខាត​នោះ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០…

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​ស្ថានភាព​ទឹកជំនន់ បាន​កំពុង​យាយី លើ​ផ្លូវជាតិ​លេខ​៥១ ដែល​ងាយ​បង្ក​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​ផ្លូវថ្នល់​រង​ការ​ខូចខាត​នោះ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកំពង់ស្ពឺ រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចាត់វិធានការ ទប់ស្កាត់ និង​ការពារ​ផ្លូវថ្នល់​ភ្លាម​ៗ​ផង​ដែរ ។

ជាមួយ​គ្នា​ផង​ដែរ​ បើ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​«​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា ដោយសារ ផ្លូវជាតិ​លេខ​៥១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៥+៥០០ មានការ​ជន់​លិច ដោយ​ជំនន់​មក​ទឹកភ្លៀង​នោះ សូម​បងប្អូន​ដែល​មាន​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ​ទាំងអស់ មេត្តា​ផ្អាក​ការ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ មួយ​រយៈពេល​ដោយ​អនុគ្រោះ​» ។

ឆ្លៀតឱកាស​នេះ អភិបាលខេត្ត​កំពង់ស្ពឺ សូម​ធ្វើការ​កោតសរសើរ​ចំពោះ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា និង កម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ ដែល​បាន​ស្រុះដៃ​គ្នា ក្នុង​ការ​ចូលរួម​អនុវត្ត​ការងារ (​យក​ដីខ្សាច់​ច្រក​បាវ​ទប់ទឹក​) សង្គ្រោះ​បន្ទាន់ បាន​យ៉ាង​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ