ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅសល់ច្រើនថ្ងៃទៀត ប៉ុន្តែប្រយ័ត្នភ្លេចខ្លួនដល់ថ្ងៃទៅបង់ពន្ធមិនទាន់!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ មាន​កិត្តិយស​សូម​ជម្រាប ជូន​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​ជ្រាប​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ មាន​កិត្តិយស​សូម​ជម្រាប ជូន​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​ជ្រាប​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​នេះ ​។

អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បន្ត​ថា ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន​សង្កេត​ឃើញ​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បាន​ប្រកាស​បង់ពន្ធ​រួចរាល់​ខណៈ ដែល​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​មិន​ទាន់​បាន​បំពេញ កាតព្វកិច្ច​បង់ពន្ធ​មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា ត្រឹម​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ នៅ​ធនាគារ​ណាមួយ​ដែល​បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ចៀសវាង​នូវ​ការ​កកស្ទះ និង​កា​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំ​ឱ្យ​កើត​មាននូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។

ក្នុង​ករណី​ខក​ខានមិនបាន​បង់ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត​ទាំងអស់​នឹង​ត្រូវ​ទទួល​រង​នូវ​ទោសទណ្ឌ​តាម​ច្បាប់ស្តី​ពី​សារពើរ​ពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស​នគរបាល​ចរាចរណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធ​នេះ នៅ​តាម​ដងផ្លូវ​នានា បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​៕

អត្ថបទសរសេរ ដោយ