ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​សន្យា​ធានា​សុវត្ថិភាព​សុខភាព​សម្រាប់​ព្រឹត្តិការណ៍ U-20 World Cup

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី Joko Widodo បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នឹង​ត្រូវ​ធានា​ឱ្យ​បាន​ថា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម​២០​ឆ្នាំ (FIFA U-20…

ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី Joko Widodo បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នឹង​ត្រូវ​ធានា​ឱ្យ​បាន​ថា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម​២០​ឆ្នាំ (FIFA U-20 World Cup) នៅ​ឆ្នាំ​ក្រោយ រួម​ទាំង​ការ​បង្កើត​ពិធីសារ​សុខភាព​ដ៏​តឹង​រឹង​បំផុត ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។

លោក​ប្រធានាធិបតី Joko Widodo

រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រេច​ជ្រើសរើស​យក​ទីក្រុង​ចំនួន​៦ ដើម្បី​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ដែល​គ្រោង​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រដ្ឋធានី​ហ្សា​កា​តា និង​កោះ​បាលី​ផង​ដែរ​។

យោង​តាម​សម្តី​របស់​លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​របស់​ឥណ្ឌូ​នេ​ស៊ី​បានឱ្យ​ដឹង​ថា ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក (FIFA) បាន​សម្រេច​មិន​ប្រារព្ធ​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​នេះ​ឡើយ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល Covid-19​។

ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មាន​ចំនួន​ការ​ឆ្លង និង​​បាត់បង់ជីវិត​ដោយសារ​វីរុស Covid-19 ខ្ពស់​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អាជ្ញាធរ​បាន​និង​កំពុង​តស៊ូ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៅ​ប្រជុំ​កោះ​ជាង ១៧.០០០ របស់​ខ្លួន​។ ខណៈ​គិត​ត្រឹម​ថ្ងៃ​អង្គា​រ៍​នេះ ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​៤ លើ​ពិភពលោក​មួយ​នេះ មាន​ករណី​ឆ្លង​ជាង ៣៦៨,០០០​ករណី និង​មាន​អ្នក​បាត់បង់ជីវិត​​សរុប​ចំនួន ១២.៧៣៤​នាក់​៕ (​ដកស្រង់​ចេញពី CNA)

កីឡដ្ឋាន Gelora Bung Karno ជា​កីឡដ្ឋាន​១​ក្នុង​ចំណោម​កីឡដ្ឋាន​ទាំង​៦ សម្រាប់​ទទួល​ព្រឹត្តិការណ៍​នេះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ