ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកអាងត្រពាំងថ្មហៀរខ្នងទំនប់ប្រវែងជិត​១ពាន់ម៉ែត្រ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទឹក​អាង​ត្រពាំង​ថ្ម​ ត្រូវ​បាន​ហៀរ​​ខ្នង​ទំនប់​ប្រវែង​ជិត​១,០០០​ម៉ែត្រ​នៅ​ចំណុច​ទាប ​ដែល​អាជ្ញាធ​រៀប​កា​រ៉ុ​ង​ដីខ្សាច់​ទប់​ជាង​២,០០០​កា​រ៉ុ​ង ​​​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​ ស្ថិតប្រឈមនិង​ភូមិ​.​ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទឹក​អាង​ត្រពាំង​ថ្ម​ ត្រូវ​បាន​ហៀរ​​ខ្នង​ទំនប់​ប្រវែង​ជិត​១,០០០​ម៉ែត្រ​នៅ​ចំណុច​ទាប ​ដែល​អាជ្ញាធ​រៀប​កា​រ៉ុ​ង​ដីខ្សាច់​ទប់​ជាង​២,០០០​កា​រ៉ុ​ង ​​​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​ ស្ថិតប្រឈមនិង​ភូមិ​.​ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក ​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ថា នៅ​ព្រឹក​នេះ​ ទឹកជំនន់​បាន​ហៀរ​ខ្នង​តំ​​បន់​ប្រវែង​ជិត​១,០០០​ម៉ែត្រ​ ក្រោយ​ពេល​អាជ្ញាធរ​រួម​កងកម្លាំង​ទាំង៣​ស្ថាប័ន​ និង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ បានកា​រ៉ុ​ង​ច្រក​ដី​ភ្នំ​រៀប​ទប់ទឹក​ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ដែល​ទឹកជំនន់គំរាម​កំហែង​អាង​ត្រពាំង​ថ្ម​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​តឹក​នៅ​អាង​ត្រពាំង​ថ្ម​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧតុនិយម និង​វត្តមាន​ឯកឧត្តម សេរី កុសល់ តំណាង​រា​ស្គ្រ​ម​ណ្ដ​ល​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ថ្នាក់​ជាតិ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​អាង​ត្រពាំង​ថ្ម​ដែល​កំពុង​គម្រាមកំហែង​។

លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា​៖​ ជា​ការ​ណែនាំ​ពី​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បើសិនជា​ស្ថានភាព​ទឹក​នៅ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ឡើង​ខ្លាំង​អោយ​ទ្វារ​ទឹក​ ដើម្បី​រំដោះ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ​ស្ពាន​អាង​ត្រពាំង​ថ្ម​ទាំង​៣​កន្លែង​ត្រូវ​បាន​បើក​ហើយ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ​កម្រិត​ទឹក​នៅ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​មាន​កម្រិត​ទឹក​កម្ពស់​១៨.៦៥​ម៉ែត្រ ប្រកាស​អាសន្ន​កម្រិត​ទឹក​១៨.៥០​ម៉ែត្រ និង​អាង​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​កម្រិត​ទឹក​កំពស់​១៣.៧៣​ម៉ែត្រ​ប្រកាស់​អាសន្ន​កម្រិត​ទឹក​១៤.៥០​ម៉ែត្រ​។ ​

នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ​ស្រុក​ភ្នំស្រុក​មាន​២​ឃុំ​មាន​ឃុំ​ពន្លៃ និង​ឃុំ​ណាំ​តា​វ ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​ប៉ះ​ពាល់​​ផ្ទះ​សម្បែងប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ ។

អត្ថបទសរសេរ ដោយ