រក​ឃើញ​សា​ធាតុគីមី បូ​រ៉ា​ក់ លើ​ងៀត​បបែល និង​ពពុះសណ្តែក​នៅ​ក្រុង​ស្វាយ​​រៀង


ខេត្តស្វាយរៀង ៖ សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ វាល​យន្ត ក្រុង​ស្វាយ​រៀង និង​តូប​អាជីវករ​លក់ដូរ​ក្នុង​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់។

បើ​តាម​លោក​ផឹង និល បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ ក្រុម​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ​នៅ​តាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយ​ចំនួន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits បឋម​លើ​ម្ហូបអាហារ​ចំនួន​២៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជា​ពិសេស​មន្ត្រី កប​ប យើង​ក៏​បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តី​អំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ​លើ​សំបក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ជា​លទ្ធផល​ក្រោយ​ការ​ចុះ​អនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​បាន​រក​ឃើញ​ទំនិញ​មាន​សារធាតុ​គីមី ដូច​ជា​ងៀត​បបែល​ចំនួន ៧Kg មាន (​គីមី Borax ) និង​ពពុះសណ្តែក​ចំនួន​៥Kg មាន ( គីមី Borax ) ហើយ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សា​ទុក ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

លោក​បាន​បញ្ជាក់​ថា សារធាតុ​គីមី បូ​រ៉ា​ក់ ដែល​អាជីវក​រដាក់​នៅ​លើ​មុខទំនិញ គឺ​មិន​ឲ្យ​ងាយ​ខូច ក៏​ប៉ុន្តែ​បើ​អ្នក​យក​ទៅ​បរិភោគ សារជាតិ​បូ​រ៉ា​ក់​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ជា​ពិសេស​ក្មេង​ៗ និង​មនុស្ស​ចាស់ ព្រោះថា​សារធាតុ​គីមី​បូ​រ៉ា​ក់​នេះ អាច​នៅ​ក្នុង​ឈាម​មនុស្ស​រយៈ​ពេល​៣០​ឆ្នាំ ហើយ​បើ​បរិភោគ​ត្រឹមតែ​៥​ក្រាម អាច​បង្ក​ជា​អាកា​រៈ​ក្អួត​ឈាម​រហូត​ដល់​បាត់បង់​ជីវិត​បាន​។

លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ ដែល​ជា​អ្នក​លក់ដូរ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​ដាក់​ក្នុង​ម្ហូបអាហារ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ