ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះល្បាតតាមផ្ទះ​ជន់លិច ស្រាប់​តែប្រទះឃើញ​​បុរស​ម្នាក់​អណ្ដែត​ទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ល្បាត​តាម​អូ​ប័​រ​ប្រទះ​ឃើញ​អណ្ដែត​ទឹកជំនន់​នៅ​ត្រង់​ចំណុច​ក្បែរ​​បុរី​ឡា​ផា​ម ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា…

រាជធានី​ភ្នំពេញ ​៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ល្បាត​តាម​អូ​ប័​រ​ប្រទះ​ឃើញ​អណ្ដែត​ទឹកជំនន់​នៅ​ត្រង់​ចំណុច​ក្បែរ​​បុរី​ឡា​ផា​ម ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ។

ជន​រង​គ្រោះ​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​គឺជា​ជនជាតិ​ខ្មែរ ស្លៀកខោ​ជើង​ខ្លី​ព​ណ៍​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់អាវ​កីឡា​ដៃខ្លី​ ពណ៌​បៃ​តង​មាន​អក្ស​ថា «Fly mirates »​ហើយ​មាន​បង់ក​ក្រមា​ព​ណ៍​ឆ្នូត​ខៀវ​លាយ​ផ្កាឈូក​និង​ទឹក​ប៉ិច មាន​កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ មាន​ចាក់​សាក់​រូប​នាគ​ព​ណ៌​ខៀវ​នៅ​នឹង​ដៃ​ខាងឆ្វេង​ផង​ដែរ​។​ ម្យ៉ាងទៀត​មិន​ទាន់​ដឹង​ថា​តើ​ជន​រង​គ្រោះ​មា​ន​ផ្ទះសម្បែង​នៅ​ទីណា​ទេ ប៉ុន្តែ​ប្រហែល​ពុំ​មែន​ជា​អ្នក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ឡើយ​អាច​ជា​អ្នក​នៅ​ឆ្ងាយ ​ហើយ​ត្រូវ​អណ្ដែត​មក​តាម​ខ្សែទឹក​ហូរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ការភ្ញាក់ផ្អើលខាងលើ ​កម្លាំង​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ចេញ​ល្បាត​តាម​អូ​ប័​រ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​លិចលង់​ក្រែង​មាន​ជន​ឆក់​ឱកាស​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​និង​បង្អួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ ​។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ ​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​​ម្នាក់​ខាងលើ​ស្ថិត​ក្នុង​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ​អណ្ដែត​ទឹកជំនន់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ក្រុម​សង្គ្រោះ​ក៏​បាន​រាយ​ការណ៍​​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ហើយ​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​នាំ​យក​សព​​នោះតម្កល់ទុក​​​​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ ។ ​បន្ទាប់​មក​បាន​រាយ​ការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេក​ទេ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធា​នី​ភ្នំពេញ​ព្រមទាំង​គ្រូពេទ្យ​តុលាការ​រាជធានី​ភ្នំពេញ គឺ​លោក​ឧក​ញ៉ា​វេជ្ជ​បណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​ជា​លទ្ធផល​បញ្ជាក់​ថា​បុរស​រងគ្រោះម្នាក់​ខាងលើ​បានបាត់បង់ជីវិត​​ដោយសារ​លង់ទឹក​ មិន​ជាប់​​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ