ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ៥៦ ពេលនេះធ្វើចរាចរណ៍​ទៅ​​មក​​បាន​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​៖ ​ផ្លូវជាតិ​លេខ​៥៦​ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ ទៅកាន់​ខេត្តឧត្តរ​មានជ័យ​​​រង​គ្រោះ​ទឹកជំនន់​ហូរ​ខ្លាំង​ជាង​១,០០០​ម៉ែត្រ​ដែលបាន​ផ្អាកចរាចរណ៍ ​ពេល​នេះ​ទឹក​ស្រក​ពី​ផ្លូវ​ហើយ ដោយ​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​ កាយ​ទប់​ជា​ទំនប់​កម្ពស់​ជិត​១​ម៉ែត្រ ​មិនឱ្យ​​ទឹក​ហូរ​ ​និងអាចឱ្យបងប្អូនធ្វើ​​ចរាចរណ៍​បាន​ហើយ ​នៅ​ថ្ងៃ​ទី​១៩…

បន្ទាយ​មាន​ជ័យ​៖ ​ផ្លូវជាតិ​លេខ​៥៦​ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ ទៅកាន់​ខេត្តឧត្តរ​មានជ័យ​​​រង​គ្រោះ​ទឹកជំនន់​ហូរ​ខ្លាំង​ជាង​១,០០០​ម៉ែត្រ​ដែលបាន​ផ្អាកចរាចរណ៍ ​ពេល​នេះ​ទឹក​ស្រក​ពី​ផ្លូវ​ហើយ ដោយ​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​ កាយ​ទប់​ជា​ទំនប់​កម្ពស់​ជិត​១​ម៉ែត្រ ​មិនឱ្យ​​ទឹក​ហូរ​ ​និងអាចឱ្យបងប្អូនធ្វើ​​ចរាចរណ៍​បាន​ហើយ ​នៅ​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០២០​ ដែល​ស្ថិត​ស្រុក​ថ្មពួក​ ។

លោក ប្រាក់ សា​រ៉ា​ក់ អនុប្រធាន​មន្ទី​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០២០​ថា ​ដោយ​ទឹកជំនន់​ធ្លាក់​ពី​ថៃ​ បណ្តាល​ជន​លិច​ផ្លូវ​ជាតិ​លេខ​៥៦​ដែល​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តឧត្តរមានជ័យ​ហើយ​ត្រូវ​បាន​ទឹក​ជន​លិច​ហូរ​កាត់​ផ្លូវ​នៅ​ចន្លោះ​ឃុំ​ថ្មពួក​និង​ឃុំ​បន្តា​យ​ឆ្មារ​ដែល​មាន​ប្រវែង​ជា​១,០០០​ម៉ែត្រ​ដែល​មាន​ជម្រៅ​ទឹក​ជាង​ម៉ែត្រ​ហើយ​ទឹក​ហូរ​ខ្លាំង​ទើប​អាជ្ញាធរ​ផ្អាក់​ចរាចរណ៍​។

លោក​បាន​បញ្ជាក់​ថា​​ ដោយ​មាន​ណែនាំ​ពី​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​និង​លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​ជំនាញ​បាន​យក​ដែក​ស្ពាន​ម៉ា​ឡេ​ពី​មន្ទី​ទៅ​ធ្វើ​គ្រឹៈ​ហើយ​យក​អ៊ែ​ស្កា​ទ័​រកា​យ​ដី​ធ្វើ​ទំ​បន់​ផ្នែក​ចិញ្ចើម​ផ្លូវ​ខាង​ដែល​កម្ពស់​ជិត​១​ម៉ែត្រ​មាន​ប្រវែង​ជិត​៥០០​ម៉ែត្រ​និង​យក​បង្គោល​ក្រាក់​វ៉ៃ​បញ្ចូល​ដី​ទប់ទឹក​រហូត​រួចរាល់​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ដោយ​ទឹកជំនន់​ផ្នែក​ខាងលើ​ស្រក​បន្តិច​ផង​ទើប​ចរាចរណ៍​បាន​។

លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បញ្ជាក់​ថា​៖​មន្ទី​បាន​ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក់​ចរាចរណ៍​បណ្តុះ​អាសន្ន​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​៥៦​និង​៥៨ និង​ផ្លូវ​ខេត្ត​លេខ​១៥៦​ដេ​និង​២៥៦៣​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​។​

បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ព្យុះ​និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បាន​បណ្តាល​អោយ​មាន​ទឹកជំនន់​ភ្លៀង​លិច​និង​ហូរ​កាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ហើយ​ការ​ផ្អាក់​ចរាចរណ៍​ជា​បណ្តុះ​អាសន្ន​នូវ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដែល​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​ខេត្ត​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ដូច​ជា​៖

១-​ផ្លូវជាតិ​លេខ​៥៦​ពី​ក្រុង​សិរី​សោភ័ណ​ដល់​មន្ទា​យ​ឆ្មា​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ២-ផ្លូវជាតិ​លេខ​៥៨​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ដល់​ភូមិ​ផ្អុង​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ៣-​ផ្លូវ​ជាតិ​លេខ​១៥៦​ដេ​ពី​រង្វង់​មូល​យាយជី​ច្រូតស្រូវ​ស្រុក​មង្គល​បូ​រី​ដល់​ភ្លើង​ស្ត​ប់​ផ្លូវជាតិ​លេខ​៦​ស្រុក​ព្រៈ​នេត្រ​ព្រៈ ៤-ផ្លូវ​ខេត្ត​លេខ​២៥៦៣​ពី​ថ្មពួក​ដល់​ឃុំ​គោករ​មៀតបឹង​ត្រ
កួន​៕​

អត្ថបទសរសេរ ដោយ