មិត្តហ្វូន ចូលរួមកិច្ចសហប្រតិបត្តិការរយៈពេលវែងមួយទៀតជាមួយក្រុមហ៊ុន អ៊ី-ម៉ាន់នី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលកម្ពុជា


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនម៉ាកសញ្ញាធំៗចំនួនបីនៅក្នុងវិស័យផ្ទាល់ខ្លួនរបស់ពួកគេដូចជា ៖ ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុន អ៊ី-ម៉ាន់នី និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកលើវិស័យទូរគម នាគមន៍ សេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច ។ នេះគឺជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហគ្រាសឯកជន និងនាយកដ្ឋាននានារបស់រដ្ឋាភិបាលដើម្បីបង្កើត និងតភ្ជាប់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Phung Van Cuong នាយកប្រតិបត្តិនៃក្រុមហ៊ុន មិត្តហ្វូន លោក Pham Doan Cuong នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី និងលោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលកម្ពុជា ។ ក្រុមហ៊ុនទាំងបី មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទាញយកអត្ថប្រយោជន៍ពីជីវិត ឌីជី ថល ។ ក្រុមហ៊ុនទាំងបី មានគោលបំណងផ្តល់សេវាកម្មផ្ទាល់ខ្លួនទៅដល់អតិថិជន តាមវិធីទូទាត់តាម Online និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មធានារ៉ាប់រងតាមរយៈសេវាទូរ គមនាគមន៍នៅកម្ពុជា ផងដែរ ។

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនកាបូបលុយអេឡិចត្រូនិក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ អាស្រ័យហេតុនេះភាគីទាំងបីនឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយនៅក្នុងនោះ ក្រុមហ៊ុនមិត្តហ្វូន និង អ៊ី-ម៉ាន់នី នឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មទូទាត់តាម Online តាមរយៈកម្មវិធី អ៊ី-ម៉ាន់នី សម្រាប់អតិថិជនដែលទិញ និងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងការបង់បុព្វ លាភធានារ៉ាប់រងតាមរយៈភ្នាក់ងារ អ៊ី-ម៉ាន់នី នៅទូទាំងប្រទេស ។


ក្រៅពីនេះមិត្ដហ្វូននឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មទូរស័ព្ទ Hotline (SIP TRUNK) សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀតជាមួយនឹងអត្រាតម្លៃ និងសេវាកម្មល្អ។ បន្ថែមពីនេះទៅទៀតព្រូដិនសលកម្ពុជា នឹងទទួលបានការផ្សាយពាណិ ជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App។ ចុងក្រោយ អតិថិជនមិត្តហ្វូនទាំងអស់នឹងទទួលបានការបើកម្មវិធី Pulse របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឥតគិតថ្លៃផងដែរ។

ចែករំលែកនូវការរំពឹងទុកនេះលោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍ថា ៖ «ពិតណាស់ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» គឺជាទស្សនវិស័យរបស់ មិត្តហ្វូន យើងជឿជាក់រួមគ្នាជាមួយតម្លៃស្នូលរបស់ព្រូដិនសល «ស្តាប់ យល់ និងចែកចាយ» ក្រុមហ៊ុនទាំងបី នឹងផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ភ្ជាប់ និងបម្រើជូនប្រជាជននូវភាពស្ងប់ស្ងាត់ និងជួយពួកគេឱ្យមានសុខភាពល្អ ងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ» ។

លោកបានបន្ថែមទៀតថា ៖ «កិច្ចសហប្រតិបត្តិការនេះបានបើកផ្លូវថ្មីនៃការទូទាត់សេវាកម្មធានារ៉ាប់រងដែលជាជំហានបន្ទាប់នៃការវិវត្តសម័យឌីជីថលរបស់យើង ដោយមិត្តហ្វូន និងអ៊ី-ម៉ាន់នី ធានាជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងបច្ចេកវិជ្ជាទំនើបចុងក្រោយដើម្បីបម្រើជូនអតិថិជន ជាមួយនឹងភាពសុខសាន្ត សុខភាពកាន់តែល្អ និងកាន់តែមានផាសុកភាពក្នុងជីវិត» ។

ជាការឆ្លើយតបលោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា ៖ «ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មិត្តហ្វូន និង អ៊ី-ម៉ាន់នី ជួយជំរុញការវិវឌ្ឍន៍នៃការធានារ៉ាប់រង និងសេវាកម្មសុខភាពនៅកម្ពុជា ដូចដែលយើងខិតខំធ្វើឱ្យពួកគេអាចចូលរួមប្រើប្រាស់បាន និងមានតម្លៃសមរម្យសម្រាប់គ្រួសារកម្ពុជាកាន់តែច្រើន ។ ឥឡូវនេះអតិថិជនរបស់យើងអាចធ្វើការផ្លាស់ប្តូរគោលការណ៍របស់ពួកគេដោយភាពងាយស្រួល កក់ក្តៅ និងសុវត្ថិភាពពីគេហដ្ឋានរបស់ពួកគេតែម្តង ។ យើងក៏មានក្តីរំភើបជម្រាបជូនផងដែរ ចំពោះអតិថិ ជនរបស់ក្រុមហ៊ុនព្រូដិនសលនិងមិត្ដហ្វូនអាចទាញយកកម្មវិធី Pulse របស់ព្រូដិនសលកម្ពុជាបានពី App Store ឬ Google Play ដោយឥតគិតថ្លៃ» ។

អស់រយៈពេលជាងមួយទសវត្សរ៍ មិត្តហ្វូន គឺជាប្រតិបត្តិករឈានមុខគេដែលមានបណ្តាញគ្របដណ្តប់ទូទាំងប្រទេស ហើយចាប់តាំងពីឆ្នាំ 2020 មកនេះមិត្តហ្វូនបានក្លាយជាដៃគូយុទ្ធសាស្រ្តរបស់នាយកដ្ឋានរដ្ឋាភិបាលនានា និងសហគ្រាសលើការអនុវត្តដំណោះស្រាយ ICT ។ ស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ថ្មីៗដោយចូលទៅកាន់គេហទំព័រ www.metfone.com.kh និងទំព័រហ្វេសប៊ុកមិត្តហ្វូន www.fb.com/metfone.closer ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
    សូម​អរគុណ