ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ក្មេង​ស្រី​ម្នាក់​មក​ពី​ទទួល​អំណោយ​​ដើរ​កាត់ទឹក​ហូរ​ខ្លាំង​ជួប​គ្រោះ​​​អកុសល

9 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ក្នុងចំណោម​២​នាក់​បងប្អូន ខណៈ​មក​ពី​ទទួល​អំណោ​យ​ហើយ​ដើរ​កាត់ទឹក​ហូរ​ខ្លាំង ក៏​ជួប​គ្រោះ​អកុសល​រអិល​ដួល​ទៅ​តាម​ទឹក​បណ្តាល​ឱ្យ​លង់​​ទឹក​បាត់​បង់​ជីវិត​ ។ សព​របស់​ក្មេង​ស្រី ត្រូវ​បាន​រក​ឃើញ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ក្នុងចំណោម​២​នាក់​បងប្អូន ខណៈ​មក​ពី​ទទួល​អំណោ​យ​ហើយ​ដើរ​កាត់ទឹក​ហូរ​ខ្លាំង ក៏​ជួប​គ្រោះ​អកុសល​រអិល​ដួល​ទៅ​តាម​ទឹក​បណ្តាល​ឱ្យ​លង់​​ទឹក​បាត់​បង់​ជីវិត​ ។ សព​របស់​ក្មេង​ស្រី ត្រូវ​បាន​រក​ឃើញ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​អូរ​មួយ ក្នុងភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​លង់ទឹក​បាត់​បង់​ជីវិត​យ៉ាង​​អាណោច​អាធ័ម​នេះ​ឈ្មោះ ម៉ៃ ម៉ា​យ៉ា អាយុ​១៤​ឆ្នាំ រស់​នៅ​ក្នុងភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​នោះ ក្មេង​ស្រី​២​នាក់​បងប្អូន​ត្រឡប់​ពី​ទទួល​អំណោយ​ហើយ​ធ្វើដំណើរ​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​ដែល​មានទឹក​លិច ។ លុះ​ទៅ​ដល់​ចំណុច​ទឹក​ហូរ​កាត់​ផ្លូវ​ខ្លាំង ស្រាប់តែ​ក្មេង​ស្រី​ជា​បង​រអិល​ជើង​កួច​ទៅ​តាម​ទឹក​នា​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ប្រើប្រាស់​ទូក​ទៅ​រាវរក ហើយ​រហូត​ដល់​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​រក​ឃើញ​សព​ក្មេង​ស្រី និង​បាន​ដឹក​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​កសិន ឃុំ​ថ្មពួក ស្រុក​ថ្មពួក មាន​ករណី​លង់​​ទឹក​៣​នាក់​ឪពុក​កូន នៅ​ពេល​ទៅ​មើល​ផ្ទះ​លិច​ទឹក​ចំ​ពេល​ទឹក​ហូរ​កាត់​ផ្លូវ​ខ្លាំង​បុក​ដាច់​ផ្ទះ​ខាង​មុខ ។ នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ កូន​ទាំង​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់ តែ​ឪពុក​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់ ៕ អនិច្ចា! បាក់​ល្វែង​ផ្ទះខាង​មុខ​ធ្លាក់​ទឹក​​៣​នាក់ឪពុកកូន សង្គ្រោះ​​បាន​កូនៗ តែ​ឪពុក