ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ដឹកចេញយ៉ាងរលូន​ទាំង​ឡានៗ​ !

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ​សិប្បកម្ម​កែ​ច្នៃ​ឈើធ្វើ​ទ្វា​របង្អួច ​ត្រូវ​គេ​បង្ហើប​ថា​ បានដំណើ​រការយ៉ាង​​រលូន​ឡើង​វិញ​បន្ទាប់​ផ្អាក​មួយ​ភ្លើងចំបើងនោះ​។ ប្រភព​អោយ​ដឹងទៀត​​ថា​ ទ្វា​របង្អួច​ទាំងនោះ​អារច្រៀក​​ផ្គុំ​ឡើង​ពី​ឈើ​ស្រស់ មាន​ដូច​ជា ឈើ​សុ​ក្រំ ឈើ​ផ្ចិ​ក ជាដើម។…

ខេត្តស្ទឹងត្រែង​៖ ​សិប្បកម្ម​កែ​ច្នៃ​ឈើធ្វើ​ទ្វា​របង្អួច ​ត្រូវ​គេ​បង្ហើប​ថា​ បានដំណើ​រការយ៉ាង​​រលូន​ឡើង​វិញ​បន្ទាប់​ផ្អាក​មួយ​ភ្លើងចំបើងនោះ​។

ប្រភព​អោយ​ដឹងទៀត​​ថា​ ទ្វា​របង្អួច​ទាំងនោះ​អារច្រៀក​​ផ្គុំ​ឡើង​ពី​ឈើ​ស្រស់ មាន​ដូច​ជា ឈើ​សុ​ក្រំ ឈើ​ផ្ចិ​ក ជាដើម។ ​ ភូមិ​ស្រែ​គរ ភូមិ​ស្រែ​សាមី និង​ភូមិ​ក្រ​ពុះ ត្រូវ​បាន​បង្ហើប​ថា​ជាតំបន់​ត្រជាក់ត្រជុំ សម្រាប់​ធ្វើ​សិប្បកម្ម​ខ្នាត​តូច និង​មធ្យមដោយ​ប្រើប្រាស់​មេជាង​ចំណាន​និង​កូនជាង៤​នាក់​ក្នុង​មួយ​ក្រុម រោង​មធ្យម​ប្រើ​កម្លាំង​រហូត​ដល់​៨ ចែក​ជា​២​ក្រុម​។​ ក្រោយ​អារច្រៀក​​ផ្គុំ​ចេញ​ជា​រូបរាង​ទ្វារ​បង្អួច​ពាក់កណ្តាល​សម្រេច ដឹកជញ្ជូន​តាម​រថយន្ត​សាំង​យ៉ុ​ង​ទៅ​ទម្លាក់​តាម​ដ៉េ​ប៉ូ​បញ្ជា​ទិញ​។

ជាក់ស្តែង ​កាលពី​​យប់​ថ្ងៃ​ទី​១៧ ​តុលា ​មាន​​រថយន្ត​សាំង​យ៉ុ​ង​ចំនួន​៥គ្រឿង​បន្តកន្ទុយ​គ្នា​ផ្ទុក​ទៅ​ដោយ​ទ្វា​របង្អួច​ពាក់កណ្តាល ​សម្រេច​កើល​ៗ​ដំបូល និង​មាន​ស្ត្រី​ម្នាក់​អះអាង​ថា​ដឹក​មក​ពី​ភូមិ​ស្រែ​គរ​កាត់ តាម​ខ្នង​ទំនប់​វ៉ា​រី​អគ្គី​ស​នី​ ​។

អត្ថបទសរសេរ ដោយ