ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន ស្រី​ខួច ថា «​រឿង​ប្តីសី​មិន​ចេះ​តែ​នឹក​ឃើញ យក​តាម​អារម្មណ៍​នោះ​ទេ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ផ​ន ស្រី​ខួច នៅ​តែ​ជាប់​ឈ្មោះ​ជា​អ្នក​នៅ​ខ្លួន​មួយ​មិន​ទាន់​ពាក់​ព័​ន្ឋ​ជាមួយ​រឿង​រក​គូស្នេហ៍ ដើម្បី​សំពះ​ផ្ទឹម​ដូច​មិត្ត​រួម​ជំនាន់​។ ស្រី​ខួច នៅ​តែ​មិន​ទាន់​គិតគូរ​ដល់​រឿង​គូស្រករ ខណៈ​នាង​នៅ​តែ​ពោល​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ផ​ន ស្រី​ខួច នៅ​តែ​ជាប់​ឈ្មោះ​ជា​អ្នក​នៅ​ខ្លួន​មួយ​មិន​ទាន់​ពាក់​ព័​ន្ឋ​ជាមួយ​រឿង​រក​គូស្នេហ៍ ដើម្បី​សំពះ​ផ្ទឹម​ដូច​មិត្ត​រួម​ជំនាន់​។ ស្រី​ខួច នៅ​តែ​មិន​ទាន់​គិតគូរ​ដល់​រឿង​គូស្រករ ខណៈ​នាង​នៅ​តែ​ពោល​ថា «​ប្តីសី​មើល​ឱ្យ​ច្បាស់លាស់ មិនមែន​ចេះ​តែ​យក​ៗ​នោះ​ទេ​»​។ នេះ​ប្រហែលជា​នាង​ចង់​ទុក​ពេល សម្រាប់​មើលចិត្ត​បុរស​ណា​ជា​មុន​សិន​។

ផ​ន ស្រី​ខួច មិន​ខ្វះ​នោះ​ទេ អ្នក​ដែល​មានចិត្ត​មក​លើ​នាង​ក្នុង​ការ​ចងសម្ព័ន្ធ​មេត្រី​។ នាង​ក៏​លេចឮ​ថា មាន​អ្នក​ធូរធា​ទាំង​ក្នុង និង​ក្រៅ​ស្រុក តាម​ស្រឡាញ់​ចង់ឱ្យ​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុខ​សុភមង្គល​ទៀត​ផង​។ ប៉ុន្តែ​ស្រី​ខួច មិន​ទាន់​ហ៊ាន​ប្រថុយ ព្រោះថា​គូ​ដែល​មើល​មិន​មាន​ច​រិ​ក ឬ​ឧប្បនិស្ស័យ​ឱ្យ​ត្រូវ​ធាតុ​គ្នា ក្រោយ​ដាក់ចិត្ត​។

ម្ល៉ោះហើយ​ទើប​នាង​រមែង​មើល​រំលង​ការ​ក្រ​វែ​ពី​បុរស​មួយ​ចំនួន ដោយ​មិន​ចង់​មានការ​ពាក់ព័ន្ធ​នៅ​លើ​ចិត្ត​របស់​បុរស​ណា​។ មូលហេតុ​នេះ​ហើយ អាយុ​របស់​ស្រី​ខួច ប្រហែល​ចូល​ក្បែរ​៣០​ហើយ​ក៏​មិនដឹង​។ មនុស្ស​ស្រី​មាន​វ័យ​ច្រើន គឺ​ពិបាក​មានកូន នេះ​ជា​ការ​មើលឃើញ​របស់​ក្បួន​ពេទ្យ​។

ផ​ន ស្រី​ខួច បាន​លើក​ឡើង​ថា កន្លង​មក មិន​អត់​អ្នក​ស្រឡាញ់​នោះ​ទេ បើ​ប្រាប់​គេ​ថា គ្មាន​ក៏​គេ​មិន​ជឿ​ដែរ វ័យ​យើង​ច្រើន​បែប​នេះ​។ ប៉ុន្តែ​បុរស​ដែល​យើង​មើលឃើញ​មិន​ត្រូវ​ចំ​គោលដៅ​ដែល​យើង​គិត​ថា ផ្ញើ​វាសនា​ជាមួយ​កើត​។ បុរស​ដែល​នាង​យល់​ថា ល្អ​សម​តាម​ប្រាថ្នា​មិនមែន យក​មក​ទាល់តែ​អស្ចារ្យ​នោះ​ទេ គឺ​ចេះ​ស្រឡាញ់​យើង ស្រឡាញ់​ក្រុម​គ្រួសារ​យើង ចេះ​ឱ្យ​តម្លៃ​ប្រពន្ធ និង​មានចំណេះ​ដឹង​។

បុរស​ប្រភេទ​ខាងលើ គឺ​នាង​អាច​ដក់ចិត្ត​មើល​ពិចារណា​។ យ៉ាងណា មិន​ចេះ​តែ​យក​ៗ​នោះ​ទេ ទុក​ឱ្យ​ពេលវេលា​ជា​អ្នក​សម្រេច​វាសនា​ទៅ​ចុះ ពេល​ណា​ពេល​ហ្នឹង​សំខាន់​ទុក​ពេល​ប្រកប​ការ​ងារ​សិល្បៈ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ឱ្យ​បាន​ច្រើន ប្រសើរ​ទៅ​មុខ​ទៀត ជា​ជាង​យក​អ្នក​ណា​ជាប់​ខ្លួន​ប្រចណ្ឌ​ច្រើន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ