ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​អា​ឡា​ស្កា​ក្រោយ​ការ​រញ្ជួយ​​ដី​​ដ៏ខ្លាំង​មួយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ប្រកាស​ថា ការ​ប្រកាស​អាសន្នស៊ូ​ណា​មី​ត្រូវ​បាន​ធ្វើ កាលពី​ថ្ងៃ​ទី​១៩ តុលា នៅអា​ឡា​ស្កា ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មានកម្លាំង​ដល់​៧,៥​រី​ស្ទ័​រ…

សហរដ្ឋអាមេរិក ៖ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ប្រកាស​ថា ការ​ប្រកាស​អាសន្នស៊ូ​ណា​មី​ត្រូវ​បាន​ធ្វើ កាលពី​ថ្ងៃ​ទី​១៩ តុលា នៅអា​ឡា​ស្កា ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មានកម្លាំង​ដល់​៧,៥​រី​ស្ទ័​រ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​រដ្ឋ​ដែន​កោះ​នោះ​របស់​អា​មេ​រិ​ក ។

ការ​រញ្ជួយ​ដី​នេះ​ដំបូង​វាយតម្លៃ​ថា មាន​កម្លាំង៧,៤​រី​ស្ទ័​រ កើត​មាន​ត្រង់​កន្លែង​មួយ​ចម្ងាយ​៩១
គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង SAND POINT ក្នុង​ប្រជុំ​កោះ ALEOUTIENNES ស្ថិត​ក្នុង​សមុទ្រ​BERING ក្នុង​ចម្ងាយ​ប្រមាណ​ជា​៤០​កី​ឡូ​ម៉ែត្រ ។

ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ត្រូវ​បាន​ធ្វើ​សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​ខាងត្បូង​នៃ​រដ្ឋ​នោះ ព្រម​ទាំង​ឧបទ្វីប​អា​ឡា​ស្កា តែ​មិន​បាន​ធ្វើ​ចំពោះ​ទីក្រុង ANCHORAGE ជាទី​ក្រុង​ធំ​បំផុត​របស់​រដ្ឋ​នេះ ស្ថិត​នៅ​ចម្ងាយ​ជិត​១.០០០​គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​ឡើយ ។

ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​យថាហេតុ​និង​ពិការ​ខូចខាត​នានា​នៅឡើយ ក្រោយ​ការ​រញ្ជួយ​ដី​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ