ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ពី​ការ​ដឹកនាំ​អ្នក​អាច​រៀន​ពី​លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ បាន

3 ឆ្នាំ មុន

អ្នក​ប្រហែលជា​ស្គាល់​លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​ស្ថាបនិក និង​អតីត​នាយក​ប្រតិបត្តិ​របស់ Apple ហើយ​។ មនុស្ស​ដែល​តាមដាន​ការងារ​របស់​លោក​ទទួលស្គាល់​ថា​លោក​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​ល្អ​ៗ​សម្រាប់​ថ្ងៃ​អនាគត​។ លោក​មហាសេដ្ឋី​ប៊ី​ល…

អ្នក​ប្រហែលជា​ស្គាល់​លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​ស្ថាបនិក និង​អតីត​នាយក​ប្រតិបត្តិ​របស់ Apple ហើយ​។ មនុស្ស​ដែល​តាមដាន​ការងារ​របស់​លោក​ទទួលស្គាល់​ថា​លោក​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​ល្អ​ៗ​សម្រាប់​ថ្ងៃ​អនាគត​។

លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់ Microsoft និង​ជា​ដៃគូ​ប្រកួតប្រជែង​របស់​លោក​ចបស៍​ផង​ដែរ​ធ្លាប់​បាន​ចែករំលែក​ថា ការ​ដែល​លោក​ចបស៍​និយាយ​ប្រាប់​អ្នក​ដទៃ​ពី​ផលិតផល​របស់​លោក និង​ការ​ដែល​លោក​ធ្វើការ​ជាមួយ​អ្នក​ដទៃ​បាន​អនុញ្ញាត​ឲ្យ​លោក​ហ្គេ​ត​ស៍​ចាត់​ទុក​លោក​ចបស៍​ជា​មនុស្ស​ដ៏​មាន​ទេព​កោសល្យ​។លោក​បាន​ផ្តល់​នូវ​មេរៀន​សំខាន់​ៗ​ពី​ការ​ដឹកនាំ​មួយ​ចំនួន​ដែល​អ្នកដឹកនាំ​អាជីវកម្ម​ដទៃ​អាច​រៀនសូត្រ​តាម​បាន​ដូច​ខាងក្រោម​នេះ​៖

១. ការ​ផ្តោត​ស្មារតី​៖ បន្ទាប់​ពី​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ក្រុមហ៊ុន​របស់​ខ្លួន លោក​ចបស៍​បាន​ត្រលប់​ទៅ​កាន់​ក្រុមហ៊ុន​សា​ជា​ថ្មី និង​បាន​សម្រេចចិត្ត​កាត់​បន្ថយ​គម្រោង​ក្នុង​ក្រុមហ៊ុន​ចោល​ឲ្យ​សល់​តែ ៤​ធំ​ៗ​ប៉ុណ្ណោះ​។ លោក​បាន​និយាយ​ថា «​យើង​ត្រូវធ្វើ​កិច្ចការ​ទាំង​បួន​នេះ និង​ធ្វើ​វា​ឲ្យ​បាន​ល្អ​។»

២. ធ្វើ​ឲ្យ​អ្វី​គ្រប់យ៉ាង​សាមញ្ញ​៖ ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ភាព​សាមញ្ញ​ជា​ភាព​ទំនើប​មួយ​។ អាជីវករ​ត្រូវ​រៀន​ប្រើ​ធនធាន​ឲ្យ​បាន​ល្អ ផ្តល់​តម្លៃ​ឲ្យ​អ្វី​ដែល​សំខាន់ និង​បោះបង់​អ្វី​ដែល​ស្មុគស្មាញ​។

៣. ទំនួល​ខុស​ត្រូវ ​៖ ប្រសិនបើ​អ្នកដឹកនាំ អ្នក​ទទួលខុសត្រូវ​គ្រប់​ផ្នែក​នៃ​កិច្ចការ​មួយ​។ នេះ​ជា​ហេតុ​ដែល Apple ជា​ទូទៅ​តែងតែ​បង្កើត​ផលិតផល​ដែល​មិន​ដូច​ផលិតផល​ដទៃ​ដែល​មាន​លើ​ទីផ្សារ​។ លោក​គិត​ថា​វា​ជា​ការ​ដែល​លោក​ទទួលខុសត្រូវ​សម្រាប់​គ្រប់​ផ្នែក​នៃ​ផលិតផល​របស់ Apple​។

៤. ប្រសិនបើ​អ្នក​ដើរ​មិន​ទាន់​គេ អ្នក​ត្រូវ​លោត​ផ្លោះ​៖ កុំព្យូទ័រ​របស់ Apple មិន​មាន CD Recorder ដូច​កុំព្យូទ័រ​របស់ Micorosft ទេ​។ ប៉ុន្តែ​លោក​ចបស៍ និង​ក្រុមការងារ​បាន​លោត​ផ្លោះ​ចំណុច​នេះ និង​បង្កើត iTines ដែល​បាន​ផ្លាស់​ប្តូរ​វិស័យ​តន្ត្រី​ទាំងស្រុង​។

៥. គិត​ពី​ផលិតផល​មុន​ប្រាក់​ចំណេញ​៖ លុយ​ជា​លទ្ធផល​នៃ​ការ​មានគំនិត​ល្អ​។ លោក​ចបស៍​គិត​ថា​អ្នក​គួរតែ​ផ្តោត​ស្មារតី និង​កម្លាំង​លើ​ការ​បង្កើត​បាន​ផលិតផល​ល្អ​ៗ​ជា​មុន​សិន​ហើយ​លុយ​នឹង​រត់​តាម​អ្នក​ហើយ​។

៦. កុំ​ដើរ​តាម​ទីផ្សារ​ពេក ​៖ លោក​ចបស៍​ចូល​ចិត្ត​និយាយ​ថា «​មនុស្ស​មិនដឹង​ថា​ខ្លួន​ចង់បាន​អ្វី​ទេរ​ហូត​ដល់​អ្នក​បង្ហាញ​វា​ទៅ​ពួក​គេ​។​» ប្រសិនបើ​អ្នក​ធ្វើ​អ្វី​តាម​ទីផ្សារ ឬ​ធ្វើ​អ្វី​តាម​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​មក អ្នក​ប្រហែលជា​មិន​អាច​ប្រទះ​ឃើញ​អ្វី​ដែល​មនុស្ស​ត្រូវការ​ពិតប្រាកដ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ