ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ជន​រង​គ្រោះ​ដែល​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សព​បុរស​ដែល​ត្រូវ​បាន​ទឹក​ហូរ​កួច​យក​ទៅ​បាត់​កាលពី​រសៀល​ថ្ងៃ​ទី​17 ខែតុលា​​នោះ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ​នៅ​ម៉ោង​1​និង​30​នាទី​រសៀល​ថ្ងៃ​ទី​19 ខែតុលា ឆ្នាំ​2020​នេះ ដែល​មាន​ចម្ងាយ​ជាង​1​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ លោក…

ខេត្តកំពង់ឆ្នាំង ៖ សព​បុរស​ដែល​ត្រូវ​បាន​ទឹក​ហូរ​កួច​យក​ទៅ​បាត់​កាលពី​រសៀល​ថ្ងៃ​ទី​17 ខែតុលា​​នោះ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ​នៅ​ម៉ោង​1​និង​30​នាទី​រសៀល​ថ្ងៃ​ទី​19 ខែតុលា ឆ្នាំ​2020​នេះ ដែល​មាន​ចម្ងាយ​ជាង​1​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី 19 ខែតុលា​នេះ​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ទេព ប៊ឿ​ន អាយុ​41​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប​ស្រុក​ទឹកផុស បាន​រក​ឃើញ​ហើយ​នៅ​រសៀល​នេះ គឺ​មាន​ចម្ងាយ​ជាង​1​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ សព​ជន​រង​គ្រោះ​បាន​អណ្ដែត​ជាប់​នៅ​ក្រោម​គុម្ព​ឫស្សី​ដែល​ពិបាក​នឹង​មិនឃើញ ប៉ុន្តែ​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល ក៏​ដូច​ជា ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​ព្យាយាម​បន្ត​តាម​រក ទើបបាន​ប្រទះ​ឃើញ ។

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ ក៏​បាន​ស្រង់​យក​មក​ដាក់​លើគោក ដើម្បី​ធ្វើ​កោសល្យវិច័យ​រួច ទើបបាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​12​និង​30​នាទី​រសៀល ថ្ងៃ​ទី​17 ខែតុលា បុរស​រង​គ្រោះ​បាន​ហែល​ទឹក​ទៅ​កាប់​ដើម​ឬ​ស្សី លុះ​ពេល​កាប់​បាន​ហើយ ក៏​ហែល​ទឹក​ទាញ​ដើម​ឫស្សី​ត្រឡប់​មក​វិញ ប៉ុន្តែ​ចៃដន្យ​គ្រោះអាក្រក់​ទឹក​ក​ហូរ​ខ្លាំង​ពេក ក៏​បណ្ដាល​ឲ្យ​ហូរ​កួច​បុរស​ជា​ជន​រង​គ្រោះ​លិច​បាត់​ទៅ​តែ​ម្តង​។

ចាប់តាំងពី​ពេល​នោះ​មក សមត្ថកិច្ច​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​រក លុះ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​19 តុលា​នេះ ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ ។ គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​និង​កូន​4​នាក់ សុទ្ធតែ​នៅ​ក្នុង​បន្ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ