ស្អែក​ឆ្នាំ​ទាំង​៦​ប្តូរ​វាសនា​ពី​ព្រួយ​ទៅ​ជា​អ្នកមាន​ប្រាក់​វាល់​លាន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្អែក​ឆ្នាំ​ទាំង​៦​ប្តូរ​វាសនា​ពី​ព្រួយ​ទៅ​ជា​អ្នកមាន​ប្រាក់​វាល់​លាន

3 ខែ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​យ៉ាង​ពិសេស​របស់​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​ដែល​ល្បីល្បាញ​ខាង​គុណ​គូរ​មើល​ខ្សែជីវិត​បាន​អះអាង​ថា ម្ចាស់​ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ថ្ងៃ​ពុធ ទី​២១​ស្អែក​នេះ​មាន​ចំនួន​៦​គឺ មមី ខាល ម្សាញ់ ជូត វក ច ដែល​ចាត់​ថា​ពិតជា​ឆ្នាំ​អស្ចារ្យ​ខ្លាំង​ណាស់…

យោង​តាម​ការ​ទស្សន៍​ទាយ​យ៉ាង​ពិសេស​របស់​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​ដែល​ល្បីល្បាញ​ខាង​គុណ​គូរ​មើល​ខ្សែជីវិត​បាន​អះអាង​ថា ម្ចាស់​ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ថ្ងៃ​ពុធ ទី​២១​ស្អែក​នេះ​មាន​ចំនួន​៦​គឺ មមី ខាល ម្សាញ់ ជូត វក ច ដែល​ចាត់​ថា​ពិតជា​ឆ្នាំ​អស្ចារ្យ​ខ្លាំង​ណាស់ ព្រោះ​អ្នក​ឆ្នាំ​ទាំង​៦​នេះ​សុទ្ធតែ​ជា​អ្នក​ចូល​ចិត្ត​សាង​តែ​អំពើ​ល្អ​តាំង​តែ​ពី​ជាតិ​មុន​មក លុះដល់​ជាតិ​នេះ​ទេវតា​ទ្រព្យ​នាំ​លាភ​នាំ​មហា​សំណាង​ចូល​មក ដូច្នេះ​អ្នក​កើត​ឆ្នាំ​ទាំង​៦​នេះ​នឹង​ត្រូវ​កែប្រែ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​លាភ​មាន​លុយ​មហា​សាល​ក្នុង​ជីវិត ។ សូម​លោក​អ្នក​បួងសួង​លេខ​នាំ​ហេង​១៩៩​រីករាយ​ជាមួយនឹង​លាភ​សំណា​ង លាភ​លុយ លាភ​ហេង និង​ជោគជតារាសី​ល្អ​ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំមមី ជា​អ្នកមាន​សំណាង​ធំ ពណ៌​នាំ​លាភ ខៀវ លើករាសី​ឡើង​ខ្ពស់ត្រដែត នៅ​ក្នុង​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំខាល នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​កាក់​កប​ខ្លាំង​ណាស់ ពណ៌​នាំ​លាភ ក្រហម លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើស​ពេល​ណា​ៗ​ទាំងអស់ ឯ​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព ស្ថាប័ន ក្រុមហ៊ុន​នានា​ក៏​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រពៃ ។

ឆ្នាំម្សាញ់ ពណ៌​នាំ​លាភ ឈាម​ជ្រូក រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​ថ្ងៃស្អែក​នេះ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការ​ងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​មាសប្រាក់​ហូរ​ចូល​ដូច​សេដ្ឋី​រយ​លាន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​បំផុត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ខ្លាំង​ណាស់​។ នៅ​ក្នុង​ថ្ងៃស្អែក​នេះ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​រឿង​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​ការងារ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំវក នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច មាន​លាភ មាន​លុយ​ជុំ​ចូល​គ្រប់​ទិស និង​កិច្ចការ​អ្វី​ៗ​រមែង​ជោគជ័យ​សព្វគ្រប់​បែប​យ៉ាង ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំច អ្នក​សម្បូរ​លាភ ពណ៌​នាំ​សំណាង បៃតង នៅ​ថ្ងៃស្អែក​នេះ​ជា​ថ្ងៃ​ល្អ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​មក​ឯង ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ល្អ ហើយ​គ្រប់​កិច្ចការ​ទាំងអស់​សម្រេច​ផល​ដ៏​ប្រសើរ ។ ឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។ សាន សារិន