ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះជិត៥ពាន់ខ្នងក្នុងខណ្ឌដង្កោ​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹក​ស្ទឹង​ព្រែក​ត្នោត(វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​វាយលុក​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ក្នុង​មួយ​រយៈពេល​នេះ​បណ្ដាល​ឲ្យ​សង្កាត់​ចំនួន​១១ ក្នុង​ចំណោម​១៣​សង្កាត់​ របស់​ខណ្ឌ​មួយ​នេះ​រង​ការ​លិចលង់ ​ក្នុង​នោះ​មាន​ភូមិ​ជាង​៤០ ផ្ទះ​ជិត​៥​ពាន់​ខ្នង​ ​មាន​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​ស្មើរ​នឹង​សមាជិក​ជាង​២​ម៉ឺន​នាក់​…

​រាជធានីភ្នំពេញ ​៖ ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​វាយលុក​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ក្នុង​មួយ​រយៈពេល​នេះ​បណ្ដាល​ឲ្យ​សង្កាត់​ចំនួន​១១ ក្នុង​ចំណោម​១៣​សង្កាត់​ របស់​ខណ្ឌ​មួយ​នេះ​រង​ការ​លិចលង់ ​ក្នុង​នោះ​មាន​ភូមិ​ជាង​៤០ ផ្ទះ​ជិត​៥​ពាន់​ខ្នង​ ​មាន​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​ស្មើរ​នឹង​សមាជិក​ជាង​២​ម៉ឺន​នាក់​ ព្រមទាំង​សត្វ​ចិញ្ចឹម​ និង​ផ្ទៃដី​ស្រែ​រាប់រយ​ហិក​​តា ​។

​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​មាន​កម្ពស់​ជាង​៤​ម៉ែត្រ​ដដែល​មិន​ទាន់​ថយ​ចុះ​មក​ក្រោម​៥​ម៉ែត្រ​នៅឡើយទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ជាប់​ផ្ទាល់​នឹង​មាត់​ស្ទឹង​តែ​ម្ដងនោះ​នៅ​តែ​បន្ត​ការ​លិចលង់​ដដែល​ ។​ ដោយឡែក​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​ចាប់ពី​ចំណុច​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម រហូត​ដល់​ចំណុចរ​ង្វង់​​មូល​កួរស្រូវ​ ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ​ រួម​ជាមួយ​បុរី​ផ្ទះល្វែង ​និង​ភូមិ​នានា​នៅ​តំបន់​នោះ​ក៏​នៅ​តែ​លិច​លង់​ដដែល ប៉ុន្តែ​ទឹកបាន​ស្រក​ចុះ​ច្រើន​ហើយ រីឯ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កំពុង​ប្រចាំការ​ជួយ​ចម្លង​ប្រជាពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅឡើយ​។

យោង​តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​សមត្ថកិច្ច​គឺ​ខណ្ឌដង្កោ​មាន​ចំនួន​១៣​សង្កាត់ ​ក្នុង​នោះ​បាន​ទទួល​រង​ការ​លិចលង់​ចំនួន​១១​សង្កាត់​មាន​ភូមិ​ចំនួន​៤២​ភូមិ ផ្ទះ​ចំនួន​៤,៩៦៥​ខ្នង ប្រជាពលរដ្ឋ​ចំនួន​៥,៥៩៩​គ្រួសារ ដែល​មាន​សមាជិក​ចំនួន​២៣,៥២០​នាក់​។​

ក្នុង​នោះ​រួម​មាន ទី​១-​សង្កាត់​ដង្កោ រង​គ្រោះ​១​ភូមិ​មាន​ចំនួន​១៦៣​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​១៦៣​គ្រួសារ​ស្មើរ​និង​៨២៣​នាក់ ទី​២-​សង្កាត់​ក្រាំ​ពង្រ ចំនួន​២​ភូមិ​​មា​ន​ចំនួន​២៧៤​ខ្នង​ផ្ទះ មនុស្ស​ចំនួន​២៦៩​គ្រួសារ​ស្មើរ​និង​ចំនួន​១,៤៨៦​នាក់ ទី​៣-​សង្កាត់​គង​ន​យ ចំនួន​០៤​ភូមិ​មាន​ចំនួន​៣៩៥​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​៤៥៥​គ្រួសារ​ស្មើរ​និង​ចំនួន​១,៩៣១​នាក់​ ទី​៤-
សង្កាត់​សាក់​សំពៅ ចំនួន​៦​ភូមិ​មាន​ចំនួន​៤២៧​ខ្នង​ផ្ទះ​ មនុស្ស​ចំនួន​៤២៧​គ្រួសារ​ស្មើ នឹង​១,០២៤​នាក់ ទី​៥-​សង្កាត់​ទៀន ចំនួន​០៦​ភូមិ មាន​ចំនួន​៥៥៣​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​៦៧៦​គ្រួសារ​ស្មើរ​និង​៣,០០៤​នាក់ ទី​៦-​សង្កាត់​ព្រែក​កំពឹស ចំនួន​០៦​ភូមិ មាន​ចំនួន​១,២៩៤​ខ្នង​ផ្ទះ មនុស្ស​ចំនួន​១,៣៤០​គ្រួសារ​ស្មើរ​និង​៥,៤៩៩​នាក់ ។​

ទី​៧-សង្កាត់​ស្ពានថ្ម ចំនួន​០៨​ភូមិ​មាន​ចំនួន​៨០៦​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​៨៩៨​គ្រួសារ​ស្មើនិង​៣,៦៨៦​នាក់​ ​ទី​៨-​សង្កាត់​ព្រៃ​ស ចំនួន​២​ភូមិ មាន​ចំនួន​១៧០​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​២២០​គ្រួសារ​ស្មើរ​និង​៨៦៥​នាក់ ទី​៩-សង្កាត់​ជើងឯក ចំនួន​០៣​ភូមិ មាន​ចំនួន​១២៨​ខ្នង​ផ្ទះ​មនុស្ស​ចំនួន​១២៨​គ្រួសារ​ស្មើរ​និង​៥៤១​នាក់ ទី១០-​សង្កាត់​ព្រៃវែង ចំនួន​០២​ភូមិ​មាន​ចំនួន​១៣៥​ខ្នង​ផ្ទះ​មនុស្ស​១៤២​គ្រួសារ​ស្មើរ​និង​៨០០​នាក់ និង​ទី​១១-សង្កាត់​រលួស ចំនួន​០៣​ភូមិ មាន​ចំនួន​៦២០​ខ្នង​ផ្ទះ មនុស្ស​ចំនួន​៨៦៣​គ្រួសារ​ស្មើរ​និង​៣,៨៦១​នាក់​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ​បានប្រើប្រាស់​កម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​សរុប​៩០០​នាក់​ រួម​មាន​កម្លាំង​នគរបាល​ខណ្ឌ​ខណ្ឌដង្កោ ២១៥​នាក់, ​នគរបាល​រាជធានី​ភ្នំពេញ​៦០​នាក់ កម្លាំង​កង​អង្គរក្ស​សម្តេច​តេ​ជោ​ចំនួន​១៤៥​នាក់​, ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ចំនួន​៥០​នាក់ ,​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​១០០​នាក់​,​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​១០០​នាក់​,​កងពលតូច​លេខ​៧០​ចំនួន​១២២​នាក់​,​ប្រជា​ការពារ​ចំនួន​៨៨​នាក់ និង​ក្រុម​យុវជន ចំនួន​៣០​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ