ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងដាក់ប្រព័ន្ធសុហ្វវែរកែកំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិរក្ស​អក្ខរ​ខ្មែរ​ក្រុមប្រឹក្សា​ជាតិ ភាសា​ខ្មែរ​(​ក​.​ជ​.​ភ​.​ខ​) នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​សុស​វែ​រ​សម្រាប់​កំណែ​កំហុស​ក្នុង​សំ​ណេ​រលើ​ស្លាក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ។ លោក​បណ្ឌិត ឈិ​ត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិរក្ស​អក្ខរ​ខ្មែរ​ក្រុមប្រឹក្សា​ជាតិ ភាសា​ខ្មែរ​(​ក​.​ជ​.​ភ​.​ខ​) នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​សុស​វែ​រ​សម្រាប់​កំណែ​កំហុស​ក្នុង​សំ​ណេ​រលើ​ស្លាក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ។

លោក​បណ្ឌិត ឈិ​ត វណ្ណ​ឬ​ទ្ធិ ជំនួយការ​រាជបណ្ឌិត​សភា កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី ការ​គ្រប់គ្រង​លើ​ការ​ប្រើ​ភាសារ​ខ្មែរ​នៅ​លើ​រូប​សញ្ញា និង​ការ​ផ្សព្វផ្សាយ​សុស​វែ​រ​សម្រាប់​កំណែ​កំហុស​ក្នុង​សំ​ណេ​រ លើ​ស្លាក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​នឹង​ដាក់​ដំណើរ​ប្រព័ន្ធ​សុស​វែ​សម្រាប់ កែ​កំណែ​កំហុស​ក្នុង​សំ​ណេ​រលើ​ស្លាក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ដោយ​អ្នក​ចង់​ប្រើប្រាស់​អាច​ដោ​ន​ឡូត​តាម​អែប​បាន​ដោយ​មិន​ចំណាយ​ថវិការ​នោះ​ទេ ព្រោះថា​ក្រុមប្រឹក្សា ជាតិ​ភាសា​ខ្មែរ​ជា​អ្នក​ចំណាយ​ថវិការ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖«​យើង​សង្ឃឹមថា កម្ម​វិ​ឌី​នេះ​មិន​ហួស​ពី​ឆ្នាំ​នេះ​ទេ ព្រោះថា យើង​បាន​រៀបចំ​រួចរាល់​បាន​៩៨​ភារ​យ​ទៅ​តែ​នៅ​សល់​តែ​រឿង​មួយ ប៉ុណ្ណោះ គឺ​ផ្នែក​បច្ចេកទេស​មិន​ទាន់​រួចរាល់​នៅ​ពិនិត្យ​ឲ្យ​បាន​ល្អ​សិន ។ យើង​ពិនិត្យ​សិន​កុំ​ឲ្យ​ថា យើង​អ្នកត្រួតពិនិត្យ​គេ​ហើយ​ខុស អី​ញ្ចឹ​ង​ខ្ញុំ​ជឿ​ថា យ៉ាង​យូរ​ក្នុង​រយៈពេល​១​ខែ​ទៀត​យើង​អាច​នឹង​ចាប់ផ្តើម​បង្ហោះ​បាន​ហើយ ជា​សាធារណជន​ទូទៅ​អាច​ដោ​ន​ឡូត ដើម្បី​ប្រើប្រាស់​បាន​ដោយ​មិន​គិតថ្លៃ​នោះ​ទេ​» ។

លោក​បណ្ឌិត​បន្ត​ថា​អ្នក​ដែល​ប្រើ​អែប​នេះ​អាច​ធ្វើការ​ផ្ញើ​ចំណុច​ដែល​គិត​ថាសរ​សេ​ខុស​អក្ខរាវិរុទ្ធ​ខុស​មក​ក្រុមការងារ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​។ លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ថា​ការ​បង្កើត​សុស​វែ​រ​នេះ​ដើម្បី​ឲ្យ​សាធារណជន​ដែល​ឃើញ​រូប សញ្ញា ពិសេស​ស្លាក​ពាណិជ្ជកម្ម ដែល​សរសេរ​មិន​ត្រឹមត្រូវ អាច​រាយការណ៍​មក​ក​.​ជ​.​ភ​.​ខ​ផ្ទាល់​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ ។ ទាក់ទិន​នឹង​ប្រសិទ្ធភាព​នៃ​ការ​កែ​កំហុស​ពាក្យ​ពេ​ច​វិញ លោក​បណ្ឌិត​មិន​ទាន់​សន្យា​បាន ល្អ​ប្រសើរ​នោះ​ទេ​ព្រោះថា ជា​ចំណុច​ទើប​សាកល្បង ហើយ​ចំណុច​ដែល​កំហុសឆ្គង​នោះ​ខាង​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នឹង​កត់​ត្រាទុក ដើម្បី​ធ្វើការ​កែតម្រូវ ។

លោក​បណ្ឌិត ហ៊ាន សុខុម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​លើក​ឡើង​ថា ភាសា​កើត​ជាមួយនឹង​កំណើត​នៃ​សង្គមមនុស្ស​ភាសារ​ខ្មែរ​ជា​ភាសា​របស់​យើង​ទាំងអស់​គ្នា ។ ទោះបីជា​ខ្មែរ​គ្រប់​ជំនាន់​ខិតខំ​រក​គ្រប់​មធ្យោបាយ ដើម្បី​អភិវឌ្ឍ​ភាសាជាតិ​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​តែ​មិន​ទាន់​បំពេញ​តាម​តម្រូវការ​របស់​សង្គម​ទាំងស្រុង​ឡើយ ។

លោក​បណ្ឌិត​បន្ត​ថា​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ ក្នុង​គោលបំណង​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ចោទ ឡើង ក្នុង​ភាសា​ខ្មែរ​ជា​ជំហាន​ៗ​មាន​ដូច​ជា​ការ​ពិនិត្យ​អនុម័ត​បច្ចេក​សព្ទ​របស់​គណៈកម្មការ​បច្ចេកទេស​ទាំង​១៧ បច្ចេកទេស​ដែល​ស្នើ​ដោយ​ក្រសួង​ស្ថាន​ព័ន​នានា និង​សំណើរ​របស់​សា​ធា រណ​ជ ន​ជាដើម​។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត​សុខ ទូច​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន លើក ឡើង​ថា សិក្ខាសាលា​នេះ​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ចំនួន​៣​នាក់​បាន​ចូលរួម​ផ្លាស់​ប្តូរ​បញ្ចេញមតិ​និង​ទស្សនៈ​ល្អ​ៗ ដើម្បី​កែ​លម្អ​និង​បំពេញបន្ថែម​លើ​ចំណុច​ខ្វះខាត​នៃ​សេចក្តី​ព្រាង អនុ​ក្រឹ ត្យ​ស្តី​ពី​«​ការ​គ្រប់គ្រង​លើក​ការ​ប្រើ​ភាសា​ខ្មែរ​នៅ​លើ​រូប​សញ្ញា​» តាម​ជំនាញ​បាន​បង្ហាញ​ថា​ភាសា​ខ្មែរ​របស់​យើង​ទាំងអស់​គ្នា មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​វប្បធម៌ របស់​ជាតិ ។

ឯកឧត្តម​បណ្ឌិត​បន្ត​ថា​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​កំហុស​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរលើ​រូប​សញ្ញា​មាន​ដល់​២៥​ភាគរយ​គឺ​កំហុស​ក្នុង​ការ​សរសេ​ស្រៈ ព្យ​ញ្ជា​នៈ វណ្ណយុត្ត ការ​សរសេ​ជា​ព្យាង្គ​តម្រួត ឬ​ព្យាង្គ​រាយ និង​កំហុស​វេយ្យាករណ៍ ។ សម្រាប់​កំហុស​ក្នុង​ភាសា​ខ្មែរ​ឯកឧត្តម​បណ្ឌិត​សុខ ទូច បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​យល់​ថា កំហុស​ដែល​កើត​ដោយ​អ​ចេតនា​ទាំងនេះ ទំនងជា​មក​ពី​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​លើ​រូប​សញ្ញា​អាច​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ភាសា​ខ្មែរ ។

ម្យ៉ាងទៀត​អាជីវករ​ខ្លះ​លើក​រូប​សញ្ញា​របស់​ខ្លួន​មិន​បាន​សុំ​ការ​អនុញ្ញាត ឬ​ឆ្លង​ការ​ត្រួតពិនិត្យ​ពី​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ ។ កំ​ហុង​ទាំងនេះ​យើង​មិន​ទាន់​គិតដល់​ក្រុម​ជាង​ធ្វើ​រូប​សញ្ញា​ដែល​មិនសូវ​មានចំណេះ​ដឹង​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ​ផង ។ ដូច្នេះ​តើ​កា​រៀន និង​ការ​បង្រៀន​ភាសា​ខ្មែរ​យើង​មាន​ប្រសិទ្ធភាព​កម្រិត​ណា?​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ