ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​មួយ​ចំនួន​តូច​ត្រូវ​ផ្អាក​សិក្សា​ព្រោះ​ជំនន់​ទឹកភ្លៀង តែ​ការ​ប្រឡង​បាក់​ឌុ​ប​នៅ​តែ​បន្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​តួលេខ​ពិតប្រាកដ​ក្តី ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់​ថា សាលារៀន​មួយ​ចំនួន​តូច​ត្រូវ​បាន​ផ្អាក​ការ​សិក្សា​ដោយសារ​ជំនន់​ទឹកភ្លៀង ។ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​តួលេខ​ពិតប្រាកដ​ក្តី ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់​ថា សាលារៀន​មួយ​ចំនួន​តូច​ត្រូវ​បាន​ផ្អាក​ការ​សិក្សា​ដោយសារ​ជំនន់​ទឹកភ្លៀង ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២0 ខែតុលា ឆ្នាំ​២០២០ ថា គិត​មក​ដល់​ពេល​នេះ​សាលារៀន​ជាង​៥០០​បាន​រង​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ដូច​ឆ្នាំ​កន្លង​មក ក្រសួង​បាន​ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​នោះ​ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​វិស័យ​អប់រំ ដែល​ជា​សេនាធិការ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ខ្ពស់​ជាមួយ​គណៈ​គ្រប់គ្រង​សាលារៀន ។ លោក​បន្ត​ថា ៖«​មាន​សាលារៀន​តូច​បាន​ផ្អាក​ការ​រៀន និង​បង្រៀន ដោយ​លើកទឹកចិត្ត ឲ្យ​សិស្សានុសិស្ស​ដែល​កំពុង​ទទួល​ការ​ផ្អាក​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​បន្ត​ការ​រៀនសូត្រ​តាម​ការ​រៀន​តាម​អន​ឡាញ​វិញ ។ ដែល​ជា​វិធានការ​ដែល​មាន​ស្រាប់​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩» ។

លោក​បញ្ជាក់​ថា​«​នៅ​កម្ពុជា​យើង​មានការ​រៀន​បែប​ចម្រុះ គឺ​រៀន​តាម​អន​ឡាញ​ផង រៀន​តាម​ថ្នាក់រៀន​ផង អម​ដោយ​ក្រដាស​កិច្ចការ​ជា​គោល ។ ក្នុង​ចំណោម​សាលា​ជាង ៥០០ នេះ មាន​ប៉ះពាល់​កម្រិត​ថ្នាក់​ទី​១២ ដែល​ជា​ថ្នាក់​ប្រឡង​នៅ​ពេល​ខាង​មុខ មួយ​ចំនួន​តូច ដែល​ទទួល​បាន​លិច​នោះ គឺ​គណៈ​គ្រប់គ្រង​សាលារៀន​បាន​ផ្អាក​ដំណើរការ​សិក្សារ ដោយ​បង្វែ​ការ​សិក្សា​តាម​អន​ឡាញ ដែល​ជា​យន្តការ​ដែល​មាន​ស្រាប់​ផង​ដែរ​» ។

ពាក់ព័ន្ធ​នឹង​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​ទុ​យ​ភូមិ ឬ​បាក់​ឌុ​ប​វិញ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ធ្វើការ​សហការ​ជាមួយ​មន្ទី​អប់រំ​យុវជន និង​កីឡា​ដើម្បី​រៀបចំ​មណ្ឌល​ប្រឡង​ក្នុង​ការ​បញ្ជៀ​ស​ពី​ទីតាំង​ទឹក​លិច ។ លោក​ក៏​បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​២០១៩ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​មាន​តែ​មួយ​មណ្ឌល​ប៉ុណ្ណោះ​បាន​រង​ប៉ះពាល់​ដោយសារ​ទឹក​លិច ប៉ុន្តែ​មណ្ឌល​នេះ​បាន​ធ្វើការ​ដូរ​ទីតាំង​មុន កា​រល​បរិច្ឆេទ​នៃ​ការ​ប្រឡង ។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០២០​នេះ មានការ​ដូរ​មណ្ឌល​ប្រឡង​មួយ​ទីតាំង​នៅ​ខេត្តកំពត ទៅ​កន្លែង​ដែល​មិន​លិច​ទឹក​រួច​ហើយ​ដែរ ។ ទោះបីជា​មាន​បញ្ហា​បែប​នេះ​ក្តី ក្រសួង​អប់រំ​បាន​កំពុង​តែ​ធ្វើការ​គិតគូរ​រៀបចំ​ដំណើរការ​ប្រឡង​បាក់​ឌុ​ប​ឲ្យ​មាន​ភាពល្អ​ប្រើ​សើរ ។ សូម​ជម្រាប​ថា ការ​ប្រឡង​បាក់​ឌុ​ប​នឹង​ប្រ​ព្រឹ​តិ្ត​ទៅ​នៅ​ថ្ងៃ​ទី​២១, ២២ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ