ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​ជា​អ្វី ?

3 ឆ្នាំ មុន

ព្រះធម៌​មិនមែន​ជា​អ្វី​ដែល​ព្រះពុទ្ធ​ទ្រង់​បង្កើត​ឡើង​ដោយ​ព្រះ​អង្គ​ឯង​នោះ​ទេ តែ​ព្រះធម៌​ជា​អ្វី​ដែល​មាន​ស្រាប់​ហើយ​នៅ​ក្នុង​ធម្មជាតិ គ្រាន់តែ​ព្រះ​អង្គ​ទ្រង់​ស្វែងរក​ឃើញ ហើយ​សម្តែង​ដល់​សត្វលោក​ទាំងពួង​ដើម្បី​បាន​យល់​អំពី​សច្ចធម៌​គឺ រឿង​ពិត​ក្នុង​ធម្មជាតិ​ដើម្បី​ជា​ប្រយោជន៍​ដល់​សត្វលោក ។ អស់​រយៈពេល​៤៥​ព្រះ​វស្សា​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សក្យមុនី ព្រះ​អង្គ​ទ្រង់​លះបង់​ព្រះ​កាយពល​ក្នុង​ការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​ព្រះ​មហាករុណា ដើម្បី​ឲ្យ​សត្វលោក​ទាំងនោះ​បាន​សម្រេច​នូវ​ធម៌…

ព្រះធម៌​មិនមែន​ជា​អ្វី​ដែល​ព្រះពុទ្ធ​ទ្រង់​បង្កើត​ឡើង​ដោយ​ព្រះ​អង្គ​ឯង​នោះ​ទេ តែ​ព្រះធម៌​ជា​អ្វី​ដែល​មាន​ស្រាប់​ហើយ​នៅ​ក្នុង​ធម្មជាតិ គ្រាន់តែ​ព្រះ​អង្គ​ទ្រង់​ស្វែងរក​ឃើញ ហើយ​សម្តែង​ដល់​សត្វលោក​ទាំងពួង​ដើម្បី​បាន​យល់​អំពី​សច្ចធម៌​គឺ រឿង​ពិត​ក្នុង​ធម្មជាតិ​ដើម្បី​ជា​ប្រយោជន៍​ដល់​សត្វលោក ។

អស់​រយៈពេល​៤៥​ព្រះ​វស្សា​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សក្យមុនី ព្រះ​អង្គ​ទ្រង់​លះបង់​ព្រះ​កាយពល​ក្នុង​ការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​ព្រះ​មហាករុណា ដើម្បី​ឲ្យ​សត្វលោក​ទាំងនោះ​បាន​សម្រេច​នូវ​ធម៌ រួច​ចាក​ទុក្ខ​ក្នុង​វាលវដ្តសង្សារ ។

ក្រោយ​ពី​ព្រះ​អង្គ​រំលត់​សង្ខារ​ចូល​បរិនិព្វាន ព្រះអរហន្ត​ខីណាស្រព និង​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ​ឲ្យ​ក្លាយជា​គម្ពីរ​ក្បួនច្បាប់​ដែល​មាន​លក្ខណៈ​ជា​របៀ​ប​តាម​លំដាប់លំដោយ ដែល​យើង​ហៅ​ថា​ព្រះ​ត្រៃ​បិដក​គឺ​គម្ពីរ​បី​ប្រភេទ​ក្នុង​ព្រះពុទ្ធ​សាស​នា​រួម​មាន ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម​តម្កល់​ទុកជា​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ