ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​ទេ​! តារាចម្រៀង​យេ​រ​ៗ ប៊ុ​ន ផៃ​លី​ន មាន​វាសនា​សុខសាន្ត ក្រោយ​បាន​ស្វាមី​​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពិតជា​នៅ​ចង​ចាំ​ឈ្មោះ​តារា​សម្តែង និង​អ្នកចម្រៀង​យេ​រ​ៗ ប៊ុ​ន ផៃ​លី​ន ជាក់​ជា​មិន​ខាន​។ តារា​ស្រី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​រូប​នេះ​បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​ជិត​៦​ឆ្នាំ​មក​ហើយ​។ តែ​ចុង​ក្រោយ​នេះ​ក៏​លេចឮ​ដំណឹង​ថា អ្នក​នាង​ទើបតែ​រៀប​ការ…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពិតជា​នៅ​ចង​ចាំ​ឈ្មោះ​តារា​សម្តែង និង​អ្នកចម្រៀង​យេ​រ​ៗ ប៊ុ​ន ផៃ​លី​ន ជាក់​ជា​មិន​ខាន​។ តារា​ស្រី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​រូប​នេះ​បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​ជិត​៦​ឆ្នាំ​មក​ហើយ​។ តែ​ចុង​ក្រោយ​នេះ​ក៏​លេចឮ​ដំណឹង​ថា អ្នក​នាង​ទើបតែ​រៀប​ការ ដោយ​បាន​ស្វាមី​ថ្នាក់បណ្ឌិត​ម្នាក់​ពេញចិត្ត​រហូត​រៀប​ការ​ស្របច្បាប់​។

ឯ​តួនាទី​សិល្បៈ​វិញ ប៊ុ​ន ផៃ​លី​ន ជម្រាបលា​មហាជន​ត្រឹម​ពេល​នេះ​។ បែក​ពី​អារម្មណ៍​ប្រិ​យ​មិត្ត​រយៈពេល​ជា​ច្រើន​ឆ្នាំ​ធ្វើ​ឱ្យ​គេ​ស្ទើរតែ​ភ្លេចមុខ ប៊ុ​ន ផៃ​លី​ន ពី​ចង្កោម​សិល្បៈ​។ ប៉ុន្តែ​រូបភាព​ធ្លាយ​រឿង​រៀប​ការ​ដែល​បាន​ផ្តល់​ឱ្យ​ដល់​អ្នក​សារព័ត៌មាន​យើង​ឃើញ​ថា សម្រស់​គ្រង​ឈុត​រៀប​ការ​បែប​ប្រពៃណី​ខ្មែរ​របស់ ប៊ុ​ន ផៃ​លី​ន ឃើញ​ថា ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់​។

តាម​ការ​ឱ្យ​ដឹង​ពី ប៊ុ​ន ផៃ​លី​ន ទើបតែ​រៀប​ការប្រមាណ​ជាង​កន្លះ​ខែ​មុន​នេះ​។ ស្វាមី​នាង​ជា​មន្ត្រីរាជការ​ម្នាក់ មាន​តួនាទី​ប្រសើរ​ដែរ និង​មាន​សាច់ញាតិ​ជា​អ្នក​រកស៊ី​។ ពិធី​មង្គលការ​របស់ ផៃ​លី​ន រៀប​ការ​យ៉ាង​ធំដុំ មាន​ភ្ញៀវ​ចូលរួម​ជា​ច្រើន​នាក់​។

ដំណឹង​ដដែល​បាន​ទម្លាយ​ថា ប៊ុ​ន ផៃ​លី​ន សព្វ​ថ្ងៃនេះ មានមុខរ​បរជា​ថៅកែ​ផ្ទះ​ជួល​នៅ​ម្តុំ​ជម្ពូ​រវ័ន ដែល​មាន​បន្ទប់​ច្រើន​គួរសម​។ ក្រៅពី​នោះ ក៏​លេចឮ​ដែរ​ថា នាង​រកស៊ី​ចងការ​ប្រាក់​ផង​ដែរ​។ ចំ​នែ​គ​ខាង​ប្រុស​វិញ​យល់ចិត្ត និង​ស្រឡាញ់​នាង ព្រោះ​ឃើញ​ជា​អ្នក​រកស៊ី​វ័យឆ្លាត​ម្នាក់​។ ផៃ​លី​ន នាង​លាឈប់​ពី​សិល្បៈ​ហើយ ដោយ​លើក​ហេតុផល​ថា យក​ពេល​នៅ​ជាមួយ​គ្រួសារ​ជា​ស្ត្រី​មេផ្ទះ មិន​ចង់​ចេញ​មុខមាត់​ដូច​មុន​ទៀត​នោះ​ទេ​។ នាង​នឹករលឹក​មហាជន​អ្នកគាំទ្រ​ដដែល តែ​វាសនា​កំណត់​នាង​ត្រូវ​តែ​មើលថែ​ប្តី ហើយ​អនាគត​មានកូន​ត្រូវ​មើល​កូន​។ នាង​អរគុណ​ប្រិ​យ​មិត្ត​ដែល​គាំទ្រ នាង​ពេល​នៅ​ប្រឡូក​សិល្បៈ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ