ត្រៀម​បងប្អូន​! ទឹកទន្លេ​មេគង្គ​អាច​នឹង​ហក់​ឡើង​ពី​៤​ទៅ​៦ ថ្ងៃ​ខាង​មុខ​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ភ្ជាប់​នឹង​វិ​សម្ពាធ​ដែល​បាន និង​កំពុង​បន្ត​អូស​បន្លាយ​ពីលើ​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើងជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦ ថ្ងៃ​ខាង​មុខ​ក្នុង​នោះ ៖ មាននៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​ស្ទឹង​ត្រែង ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ៩,៥០ ម៉ែត្រ ។

នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​ក្រចេះ ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ២០,០០ ម៉ែត្រ ។ នៅ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​កំពង់ចាម ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ១៤,១០ ម៉ែត្រ ។

សូម​ជម្រាប​ថា ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ភាគ​ខាងលើ​នេះ​នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ ។ សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

ជាមួយ​គ្នា​នេះ ចំពោះ​បណ្តា​ខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវ​មាន​វិធានការ​ក្នុង​ការ​បើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាង​ទឹក​នានា និង​តំបន់​ទំនាប ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ