ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ទម្លាយ​រឿង​មានកូន​ក្នុង​ពោះ ពីក្រោយ​អាថ៌​កំបាំង​សុខភាព​ផ្ទាល់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ឌី សូ​នី​តា បាន​ទម្លាយ​រឿង​អាថ៌​កំបាំង​ផ្ទាល់ខ្លួន ខណៈ​ពេល​នាង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​ជិត​សម្រាល ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​ដំណឹង​រៀប​ការ និង​មាន​ស្វាមី​ណា​ម្នាក់​ពិតប្រាកដ​នោះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ឌី សូ​នី​តា បាន​ទម្លាយ​រឿង​អាថ៌​កំបាំង​ផ្ទាល់ខ្លួន ខណៈ​ពេល​នាង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​ជិត​សម្រាល ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​ដំណឹង​រៀប​ការ និង​មាន​ស្វាមី​ណា​ម្នាក់​ពិតប្រាកដ​នោះ​ឡើយ​។

តាម​រយៈ​វី​ដេ​អូ ដោយ​បាន​បង្ហាញ​ពី​រូបរាង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​ជិត​សម្រាល​ដែល​ត្រូវ​បាន​នាង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​នាង​បាន​លាក់បាំង​ពី​ស្ថានភាព​ដែល​នាង​កំពុង​ពពោះ​នោះ គឺ​ដោយសារ​តែ​កន្លង​មក នាង​ហាក់​មិនសូវ​បាន​សង្ឃឹម​ច្រើន​នោះ​ឡើយ ពី​ការ​ដែល​នាង​អាច​មាន​ផ្ទៃពោះ​មក​ដល់​ដំណាក់កាល​នា​ពេល​នេះ​។

នាង​បាន​បញ្ជាក់​ថា ដោយ​យោង​លើ​បញ្ហា​សុខភាព​របស់​នាង​នោះ ទាំង​ពេទ្យ​បរទេស និង​ពេទ្យ​ក្នុងស្រុក​ខ្មែរ ដែល​នាង​ធ្លាប់​បាន​ទៅ​ពិនិត្យ​នោះ គឺ​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា នាង​នឹង​មិន​អាច​មាន​ផ្ទៃពោះ​នោះ​ឡើយ ដែល​នេះ​ជា​ហេតុផល​ដែល​នាង​មិន​ចង់​បញ្ចេញ​រឿងរ៉ាវ​ពពោះ​នេះ​ប្រាប់​ដល់​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​គាំទ្រ​រូប​នាង​។

ឌី សូ​នី​តា បាន​បញ្ជាក់​បន្ថែម​ថា នាង​មាន​បញ្ហា​សុខភាព និង​ដុំ​គីស​ជា​តំណរ​ពូជ ហេតុនេះ​ហើយ​នាង​អាច​នឹង​ពិបាក​មានកូន​ណាស់ ហើយ​ប្រសិនបើ​នាង​មិន​អាច​មានកូន​មុន​អាយុ​៣០​នោះ​ទេ នោះ​នាង​អាច​នឹង​មិន​មានកូន​អស់​មួយ​ជីវិត ព្រោះ​សុខភាព​របស់​នាង​មិន​អំណោយផល​នោះ​ឡើយ​។

នាង​បន្ថែម​ថា ដោយសារ​តែ​នាង​ចង់បាន​កូន​នោះ រូប​នាង​តែងតែ​ធ្វើ​សព្វគ្រប់​បែប​យ៉ាងណា ដើម្បី​ឲ្យ​នាង​បាន​សម្រេច​ក្តី​ប្រាថ្នា​នៅ​ក្នុង​ការ​មានកូន​នេះ​។ នាង​ថា លុះ​ពេល​ដែល​នាង​ចាប់ផ្តើម​មានកូន​នៅ​ក្នុង​ផ្ទៃ​ហើយ​នោះ គឺ​នាង​បាន​ទទួល​រង​នូវ​ការ​លំបាក និង​កំសត់​យ៉ាង​ខ្លាំង​ជាមួយ​កូន​នៅ​ក្នុង​ពោះ​របស់​នាង ព្រោះ​នៅ​អំឡុង​ខែ​ទី​១ រហូត​ដល់​ខែ​ទី​៣ គឺ​នាង​មានការ​ធ្វើទុក្ខ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​នាង​គ្មាន​សង្ឃឹមថា កូន​របស់​នាង​នឹង​នៅ​រហូត​ដល់​ពេល​នេះ​ឡើយ​។

ទោះជា​យ៉ាងណា បញ្ហា​ទាំង​អស់នេះ​នាង​អាច​ទ្រាំទ្រ​បាន បើ​ទោះបីជា​ពេល​ខ្លះ​នាង​បាន​ឆ្លុះ​កញ្ចក់​ឃើញ​ខ្លួនឯង​មាន​រូបរាង​អាក្រក់​បន្តិច នៅ​ពេល​មានកូន​នោះ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ហ៊ាន​លះបង់ ដើម្បី​កូន​របស់​នាង ព្រោះ​ស្ត្រី​គ្រប់​រូប​អាច​ធ្វើ​បាន​នោះ នាង​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​។

យ៉ាងណា​ក៏​ដោយ បើ​តាម ឌី សូ​នី​តា បញ្ហា​ដែល​នាង​បាន​ទម្លាយ​រឿង​មានកូន​នា​ពេល​នេះ គឺ​នាង​បាន​ស្នើ​សុំ​ការ​អភ័យទោស​ពី​សំណាក់​ទស្សនិកជន ក្នុង​ពេល​ដែល​នាង​បាន​លាក់បាំង​រឿង​នេះ​មិន​ទម្លាយ​ជា​សាធារណៈ ដោយសារ​តែ​នាង​មិន​ដែល​មាន​សង្ឃឹមថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​អាច​មានជីវិត​រហូត​មក​ដល់​ពេល​នេះ​ឡើយ​។

នាង​បញ្ជាក់​ថា តែ​រហូត​មក​ដល់​ដំណាក់កាល​នេះ នាង​នឹង​មិន​លាក់បាំង​ទៀត​ឡើយ បើ​ទោះបីជា​នាង​ហ៊ាន​និយាយ​ជា​សាធារណៈ​នា​ពេល​នេះ បាន​ទទួល​ការ​រិះគន់ និង​ការ​មើលងាយ​ពី​សំណាក់​មហាជន​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​នាង​មិន​ទទួល​នូវ​ការ​រិះគន់​ទាំង​អស់នោះ ប្តូរ​ជាមួយ​សុភមង្គល​ក្នុង​មួយ​ជីវិត​របស់​នាង និង​ក្រុម​គ្រួសារ​ឡើយ​។

ឌី សូ​នី​តា បាន​លើក​ឡើង​ទៀត​ថា ក្នុ​ងា​ការ​ឆាកជីវិត​ដែល​នាង​បាន​ប្រឡូក​ក្នុង​អាជីព​សិ​ល្បះ​នោះ គឺ​នាង​មិនសូវ​ជា​មានរឿង​អាស្រូវ​ខ្លាំងក្លា​ណាមួយ​ដែល​នាំ​ឲ្យ​ទស្សនិកជន​មានការ​ស្អប់ខ្ពើម​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​មាន​តែ​ធ្វើ​ឲ្យ​បងប្អូន​ទស្សនិកជន​បាន​សើច​សប្បាយ បើ​ទោះបីជា​រឿង​នៅ​ពីក្រោយ​ខ្លួន​នាង​ជួប​បញ្ហា​ជា​ច្រើន​ក៏​ដោយ​ក្តី​។

នាង​បញ្ជាក់​ថា ក្នុង​នាម​ជាតា​រា​មួយ​រូប គឺ​នាង​តែងតែ​រក្សា​នូវ​កិត្តិយស​នាង​យ៉ាង​ខ្លាំង ហើយ​នៅ​ពេល​ដែល​នាង​ហ៊ាន​បញ្ចេញ​រឿងរ៉ាវ​មាន​ផ្ទៃពោះ​ដោយ​មិន​ទាន់​រៀប​ការ​នា​ពេល​នេះ​ចេញ​មក តើ​នាង​អាច​នឹង​ទទួល​នូវ​ការ​រិះគន់​ពី​មហាជន​បាន​ដែរ​ឬទេ? នោះ​ជា​បញ្ហា​ដែល​នាង​តែងតែ​គិត​ជាប់​ជា​និច្ច​នៅ​ក្នុង​ការ​បញ្ចេញ​រឿងរ៉ាវ​នេះ​ចេញ​មក​។

ប៉ុន្តែ​ឈាន​មក​ដល់​ដំណាក់កាល​នេះ អ្វី​ដែល​នាង​គិត​ខ្លាំង​បំផុត​នោះ គឺ​ក្រុម​គ្រួសារ និង​ដៃគូរ​របស់​​នាង គឺ​លោក អា​ឡិច ហ្ស៊ូ​រ៉ា ដែល​បាន​នៅ​ជិត​នាង និង​លើកទឹកចិត្ត​នាង​រហូត​មក​នោះ ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្តនឹង​បញ្ចេញ​រឿង​នេះ​ឲ្យ​មហាជន​បានដឹង និង​ចង់​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការ​សម្រេច​គោលបំណង​នៃ​ការ​មានកូន​របស់​នាង​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ