ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​មួយ​នៅ​ផ្សារ​ព្រែក​ជ្រៃ ចេញ​វី​ដេ​អូ ​បកស្រាយហើយ​រឿង​លក់​គុយទាវ​១​ចាន ៣​ម៉ឺន​រៀល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ផ្សារ​ព្រែក​ជ្រៃ ដែល​រង​ការ​ចោទ​ថា លក់​គុយទាវ​១​ចាន ៣​ម៉ឺន​រៀល​នោះ បាន​ចេញ​វី​ដេ​អូ បកស្រាយ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ផ្សារ​ព្រែក​ជ្រៃ ដែល​រង​ការ​ចោទ​ថា លក់​គុយទាវ​១​ចាន ៣​ម៉ឺន​រៀល​នោះ បាន​ចេញ​វី​ដេ​អូ បកស្រាយ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

ការ​ចេញ​មក​បកស្រាយ​របស់​ម្ចាស់​ហាង​នេះ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា Sopheak Chan ដែល​គេ​ស្គាល់​ថា ជា​កងទ័ពជើងទឹក​ដែល​ប្រចាំការ​ជួយ​សង្គ្រោះ​នៅ​ផ្សារ​ព្រែក​ជ្រៃ បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០២០​ថា «​ម៉ែអើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ៖ ស្ងោរ​ម្រះ ស្ងោរ​ជី​ឆាយ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទី​ស អស់ ២៩​ម៉ឺន ព្រះ​! គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ​តែ​ជួយ​មួយ​ទំហឹង​ម៉​ង ? ទាហាន គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិន​បាន​ដេក ទាំង​កម្លាំងកាយ​ចិត្ត ។ គាត់​វិញ មិន​បាន​ជួយ​អី តែ​លក់​តម្លៃ​ដែល​មិន​គួរ​យក​បាន​ទៀត មិនមែន​សុំ​អោយ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹង​ថា​ថ្លៃ ក៏​មិន​ចូល​ដែរ​» ។

ក្រោយ​ពី​គណនី Sopheak Chan ធ្វើការ​បង្ហោះ​រួម​មក ធ្វើ​អោយ​មហាជន​ជា​ច្រើន មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង និង​អ្នកខ្លះ​បាន​រិះគន់ ទៅ​លើ​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ផ្សារ​ព្រែក​ជ្រៃ ទើប​ស្ត្រី​ដែល​ជា​ម្ចាស់​ហាង ដែល​ប្រើប្រាស់​គណនី​ហ្វេ​បុក​ឈ្មោះ Nhim NaNa បាន​ចេញ​មក​បកស្រាយ​ថា «​កុំ​ស្តាប់​តែ​ម្ខាង​បង គុយទាវ​មួយ​ចាន ៣​ម៉ឺន គឺ​គាត់​កម្ម​ង់ គុយទាវ​សរសៃ​កែង​ឌុ​ប ដល់​ទៅ​២​ដង ចាន​ឌុ​ប​មួយ​ដង ខ្ញុំ​លក់​ពីរ​ម៉ឺន​ទៅ​ហើយ ។ រូប​គុយទាវ​ហ្នឹង​មិនមែន​ហាង​ខ្ញុំ​ទេ ហើយ​បាយ​ម្ហូប គាត់​កម្ម​ង់ ចំនួន​៤​មុខ​គឺ​=​នឹង​៨​ចាន​ធំ​ៗ ១​ចាន​៣​ម៉ឺន បាយ​៤​ឆ្នាំ​ធំ​ៗ ចំនួន​៤​ឆ្នាំង គឺ​៤​ម៉ឺន គាត់​កម្ម​ង់​ឲ្យ​ដាក់​ជា​ពិសេស​សម្រាប់​មេ​ៗ ហើយ​នៅ​មានទឹក​សុទ្ធ​១០​ដប​ទៀត ។ ពី​ខ្ញុំម្ចាស់​ហាង​ចេញ​បកស្រាយ​» ។

សូម​រម្លឹក​ថា ម៉ែអើយ​! គុយទាវ​១​ចាន ៣​ម៉ឺន​រៀល នៅ​ផ្សារ​ព្រែក​ជ្រៃ ឡើងថ្លៃ​តាម​ទឹកជំនន់​ឫ ?

សូម​ទស្សនា​វី​ដេ​អូ​បកស្រាយ របស់​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ផ្សារ​ព្រែក​ជ្រៃ មាន​ដូច​ខាងក្រោម ៖

https://www.facebook.com/100038398642920/videos/pcb.354024182554200/354022875887664/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ