ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ ហាមឃាត់​កម្មវិធី​ផ្ញើ​សារ តេ​ឡេ​ក្រាម អំឡុង​ពេល​តវ៉ា

3 ឆ្នាំ មុន

ក្រុង​បាងកក ៖ សារព័ត៌មាន​ក្នុងស្រុក​ថៃ បាន​រាយការណ៍​ថា មាន​ឯកសារ​លេច​ធ្លាយ​មួយ ស្តី​ពី​ផែនការ​សម្ងាត់​បំផុត ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ថា អាជ្ញាធរ​ថៃ បាន​បញ្ជា​ឲ្យ​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធើ​រ​ណែ​ត…

ក្រុង​បាងកក ៖ សារព័ត៌មាន​ក្នុងស្រុក​ថៃ បាន​រាយការណ៍​ថា មាន​ឯកសារ​លេច​ធ្លាយ​មួយ ស្តី​ពី​ផែនការ​សម្ងាត់​បំផុត ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ថា អាជ្ញាធរ​ថៃ បាន​បញ្ជា​ឲ្យ​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធើ​រ​ណែ​ត រារាំង​កម្មវិធី​ផ្ញើ​សារ តេ​ឡេ​ក្រាម Telegram ដែល​ក្រុម​អ្នក​តវ៉ា​កំពុង​ប្រើប្រាស់ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល នេះ​បើ​យោង​តាម BBC ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ តុលា ២០២០​នេះ ។

ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​និស្សិត បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រាប់​ខែ​មក​ហើយ ដើម្បី​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ចុះ​ចេញពី​តំណែង និង​ទប់ស្កាត់​អំណាច​នៃ​របប​រាជា​និយម ។

អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រមូលផ្តុំ ចាប់តាំងពី​ក្រុម​អ្នក​តវ៉ា​បាន​ប្រើប្រាស់​កម្មវិធី តេ​ឡេ​ក្រាម ផ្ញើ​សារ​បន្ទាន់​ៗ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្រុម​អ្នក​តវ៉ា នៅ​តែ​ប្រមូលផ្តុំ​គ្នា​ជា​រៀងរាល់ថ្ងៃ ភាគច្រើន នៅ​ក្រុង​បាងកក និង​ផ្នែក​ផ្សេង​ទៀត នៃ​ប្រទេស​ថៃ ។

យ៉ាង​ហោច​ណាស់​មនុស្ស ៨០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ចាប់តាំងពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​វែង ប្រសិនបើ​ពួក​គេ​ពិតជា​រក​ឃើញ​ថា បាន​រំលោភច្បាប់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រទេស​ថៃ ដែល​ហាមឃាត់​ការ​រិះគន់​ពី​របប​រាជា​និយម មែន​នោះ ។ នរណា​ម្នាក់ ដែល​បាន​រក​ឃើញ​ថា បំពាន​ច្បាប់ អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ ។

ហេតុ​អ្វី​បានជា​ថៃ​ព្យាយាម​ហាមឃាត់​កម្មវិធី​ផ្ញើ​សារ តេ​ឡេ​ក្រាម ?

ផែនការ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​រារាំង តេ​ឡេ​ក្រាម ត្រូវ​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ឯកសារ​មួយ​សរសេរថា​ជា​ការ​សម្ងាត់​ខ្លាំង​ ​ត្រូវ​បាន​បែកធ្លាយ​និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម​ ។

Telegram គឺជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​មួយ និងមាន​សុវត្ថិភាព​ ​ដែល​ពេលនេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​សកម្មជន​ ដើម្បី​រៀបចំ​ការ​តវ៉ា​ ដោយ​មានការ​ជូនដំណឹង​ខ្លី​ ។

ដោយឡែក​មន្ត្រី​ប៉ូ​លី​ស​ជាន់ខ្ពស់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា យើង​បាន​ណែនាំ​ក្រសួង​ឲ្យ​ដាក់​កម្រិត​លើ​ក្រុម​យុវជន ក្នុង​ការ​ប្រើ​ តេ​ឡេ​ក្រាម ។ ក្រុម​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រៀបចំ​ការ​តវ៉ា នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​បទបញ្ជា​សម្ងាត់​នេះ នឹង​មាន​ប្រសិទ្ធិ​ភាព ក្នុង​ការ​កាត់​បន្ថយ ចលនា​តវ៉ា​របស់​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​យ៉ាងដូចម្តេច​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ