ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនមានពិការជាង១០ម៉ឺននាក់ទទួលបានការឧបត្ថម្ភសម្រាប់ការរងគ្រោះពីកូវីដ១៩

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាម លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…

រាជធានីភ្នំពេញ ៖ យោងតាម លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថាកន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជម្ងីកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) ប្រមាណជាង ៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុងមួយខែ ដែលមានជនមានពិការភាពចំនួន ១០០,៨៤៤នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៥១,៧៨២នាក់ ទទួលបានប្រាក់ឧបត្ថមនេះផងដែរ។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ


ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពី «ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា បានបន្តថា «កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ដោយបានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បី បង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យ ជូនជនមាន ពិការភាព»។

បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩ កន្លងទៅជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៤០មានជនមានពិការភាពចំនួន ២,៨៦០នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១,៥៥៧នាក់ បើគិតជាភាគរយ ១,៩៥ ភាគរយ។

ដោយឡែក វិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការសាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ចំនួន៣.៧៩២នាក់ ស្រ្តី២,១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទ មានចំនួនជនមានពិការភាព ៦,៦៥២នាក់។

ក្រៅពីនេះ រដ្ឋលេខាធិការ សូមស្នើដល់ដៃគូពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្រប សម្រួលដោះស្រាយពាក្យបណ្តឹង ទប់ស្កាត់ដល់ការរើសអើងជនមានពិការភាព ចូលបម្រើការងារ បន្តការងារ ដើម្បីធានាឱកាសប្រាក់កម្រៃ លក្ខខណ្ឌការងារ សុវត្ថិភាព និងផាសុកភាពស្មើគ្នា រួមទាំងកិច្ចការពារពីការយាយីនិងការសងជំងឺចិត្តដល់មន្ត្រីឬនិយោជិតដែលមានពិការភាព។

«ទន្ទឹមនឹងនេះ ខ្ញុំស្នើដល់នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួង សង្គមកិច្ច លើកទឹកចិត្តតាមគ្រប់មធ្យោបាយដល់និយោជកគំរូដែលជ្រើសរើស ជនមានពិការភាពបានគ្រប់ឬលើសអត្រាកំណត់របស់រដ្ឋហើយជំរុញការផ្តល់អាទិភាពឱ្យជនមានពិការភាពបានចូលបំពេញការងារជាអ្នកស្ម័គ្រចិត្ត មន្ត្រីជាប់កិច្ចសន្យា កម្មសិក្សាការី ឬកូនជាងដើម្បីទទួលបានបទពិសោធន៍នៅក្នុងទីផ្សារ»។ នេះជាការស្នើរបស់ លោក ឯម ច័ន្ទមករា ៕

អត្ថបទសរសេរ ដោយ