ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​អតីត​ចៅអធិការ​វត្ត​​​ដាក់​​​ពន្ធនា​គារ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទផលិត​និង​រក្សា​ទុក កាន់កាប់​រូបភាព​អាស​អាភាស ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះជា​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទផលិត​និង​រក្សា​ទុក កាន់កាប់​រូបភាព​អាស​អាភាស ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះជា​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ ។

ជនសង្ស័យ​ឈ្មោះ ន​ន់ និមល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អតីត​ចៅអធិការ​វត្ត មាន​ទី​លំ
នៅ​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួង​មហាផ្ទៃ​បង្ហោះ​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ខែតុលា ឆ្នាំ​២០២០ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការ​រង កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហ​នុ និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ន​ន់ និមល ជា​អតីត​ចៅអធិការ​វត្ត ពាក់ព័ន្ធ​នឹង​ករណី​ផលិត និង​រក្សា​កាន់កាប់​រូបភាព​អាសអាភាស​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ ។

ក្រោយ​ពី​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពិតជា​ជាប់​ពាក់​ពន្ធ​បទល្មើស ដូច្នោះ​ ទើបបាន​សមត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សា​លាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ ឡង់​ឌី ព្រះរាជអាជ្ញា​រង​បើក​ការ​ស៊ើបសួរ ។

បន្ទាប់​ពី​សាកសួរ​រួច តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ និង​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរសម្រេច​ឃុំខ្លួន​អតីត​ចៅអធិការ​វត្ត​រូប​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕​

អត្ថបទសរសេរ ដោយ