ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាទឹកចាប់ផ្ដើមស្រក ក៏ជនរងគ្រោះនៅបុរី VIP នៅតែទទួលបានការផ្គត់ផ្គង់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងបុរី VIP ក្នុងខណ្ឌដង្កោរ បាន ស្រកចុះដែលអាចអោយពលរដ្ឋចូលទៅរស់នៅបានហើយ ដោយប្រជាជនច្រើនឡើងបាន ទាំងចូលទៅលាងសម្អាតផ្ទះដើម្បីរស់នៅវិញនោះផង…

រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងបុរី VIP ក្នុងខណ្ឌដង្កោរ បាន ស្រកចុះដែលអាចអោយពលរដ្ឋចូលទៅរស់នៅបានហើយ ដោយប្រជាជនច្រើនឡើងបាន ទាំងចូលទៅលាងសម្អាតផ្ទះដើម្បីរស់នៅវិញនោះផង ។ យ៉ាងណាក៏ដោយគេកត់ សម្គាល់ថា ពលរដ្ឋ និងកម្មករដែលរស់នៅអាស្រ័យនៅក្នុងបុរីនោះ នៅតែទទួលបាននូវការយកចិត្តទុកដាក់ ដោយក្រៅតែមានទូកសង្គ្រោះដឹកទៅដឹកមកជាប្រ ចាំ ម្ចាស់បុរីក៏នៅតែបញ្ចេញកញ្ចប់មូលនិធិ ដើម្បីផ្គត់ផ្គង់នូវការហូបចុក និងតម្រូវការខ្វះខាត របស់ពលរដ្ឋនៅទីនោះផងដែរ ។

This image has an empty alt attribute; its file name is ee38dd6cbfa04575095b79cd745481d6-1024x682.jpg

យោងតាមការចុះទៅសម្ភាសន៍ដោយផ្ទាល់កាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ គឺ ពលរដ្ឋដែលមានបញ្ហាលិចលង់ ហើយមិនចេញមករស់នៅខាងក្រៅ ត្រូវបានម្ចាស់បុរី រៀបចំអោយស្នាក់នៅក្នុងផ្សារ VIP ដោយខាងបុរីបានរៀបចំអោយមានចុងភៅដាំស្លផ្គត់ផ្គង់អាហារ ថ្ងៃត្រង់ និងល្ងាច ដើម្បីអោយអ្នករងគ្រោះទាំងនោះបានហូបចុកដោយមិនខ្វះខាត តាំងពីស្ថានភាពលិចលង់ត្រូវបានកើតឡើងមកម្លេះ ។

This image has an empty alt attribute; its file name is e06b7e706a323c9d762c4dc418475d51.jpg

ជាក់ស្ដែងមកទល់នឹងវេលាដែលអ្នកសារព័ត៌មានយើងចុះទៅដល់ ក៏ម្ចាស់គម្រោងនៅតែបន្ត ផ្គត់ផ្គង់អាហារហូបចុក និងចែកស្បៀងជាប្រចាំ ខណៈដែលក្រុមកម្មករ គឺក្រុមហ៊ុនរៀបចំ បាយជូន ៣ពេលឯណោះជារៀងរាល់ថ្ងៃ ។ ប្រភពពីចុងភៅ គឺអ្នកស្រី សេង គីម បានបញ្ជាក់ ថា ក្នុងមួយថ្ងៃក្រុមហ៊ុនដាំបាយអស់រង្វង់ពី ២បាវទៅ ២បាវកន្លះ ដោយអ្នកស្រី និង ក្រុមចុង ភៅ មិនមែនដាំបាយតម្រូវតែក្រុមកម្មករដូចមុននោះទេ តែដាំតម្រូវពលរដ្ឋគ្រប់គ្នា ដែលមុន ចេញពីបុរី ហើយប្រឈមនឹងការខ្វះខាតនោះតែម្ដង ។

This image has an empty alt attribute; its file name is 1976929ef5b4f0c889fb7702fbf31af1-1024x682.jpg

អ្នកស្រីថា ការដាំបាយទទួលអ្នករងគ្រោះ គឺមិនមានកំណត់នោះទេ ពោលគឺដាំបន្តដូចធ្វើ បុណ្យភូមិ ដោយសូម្បីតែភ្ញៀវ និងក្រុមជួយសង្គ្រោះមកពីខាងក្រៅ ក៏ទទួលបាយទឹកនោះ ដែរ ។ ក្នុងនោះអ្នករងគ្រោះខ្លះ ដែលមិនមែនជាកម្មកររបស់បុរី ក៏ក្រុមហ៊ុនទទួលបាយទឹកផងដែរ តាំងពីមានបញ្ហាទឹកលិចក្នុងថ្ងៃដំបូង ។ អ្នកស្រីបន្តថា ការលើកឡើងថា កម្មករខ្លះជួបរឿងអត់ បាយ ព្រោះចេញទៅណាក៏មិនរួច គឺជារឿងបំផ្លើសសុទ្ធសាធដោយ សារភាពជាក់ស្ដែង គឺអ្នក ជាប់នៅក្នុងបុរី សុទ្ធតែមានទូកសង្គ្រោះចាំដឹកដល់កន្លែងស្នាក់នៅ ដោយក្រៅពីទូកដែល បុរី រៀបចំទូកខាងខណ្ឌ និងសាលាក្រុង ក៏មានមិនខ្វះនោះដែរ ។ អ្នកស្រីបន្ថែមថា អ្នករងគ្រោះ មិនថា ស្នាក់នៅក្នុងកន្លែងដែលបុរីរៀបចំ និងទីទួលដែលសាលាក្រុងរៀបចំនោះទេ គឺសុទ្ធតែ មានការទទួលបាយទឹកអោយហូបចុកទាំងអស់ ដោយមិនដល់ថ្នាក់ត្រូវដេកអត់បាយដូចការ លើកឡើងនោះឡើយ លើកលែង តែក្រុមជួយសង្គ្រោះទៅជួយហើយមិនព្រមចេញមក ។

This image has an empty alt attribute; its file name is f05f39fd16c21da13d70c51187082cb2.jpg

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ត្រូវគេឃើញឆ្លាស់គ្នាប្រចាំការមើលខុសត្រូវ ចំពោះការប្រឈមរបស់អ្នករងគ្រោះនៅក្នុងបុរី ជាមួយនឹងលោក ហម រ៉ន ដែលជាម្ចាស់ គម្រោងជាដៃគូ ស្ទើរទាំងយប់ទាំងថ្ងៃនោះផង ដើម្បីចាត់ចែងនូវកង្វះខាតរបស់អ្នករងគ្រោះ នៅក្នុងបុរីកុំអោយខ្វះខាត ។ ទីតាំងដែលជួយសង្គ្រោះនោះ ក៏ត្រូវអគ្គនាយកទាំងពីរដឹក ជញ្ជូនស្បៀងអាហារទាំងទូកៗ ដើម្បីអោយក្រុមចុងភៅ និងក្រុមការងារចាត់ចែងការហូបចុក និងម្ហូបអាហារដល់អ្នករងគ្រោះ ជាពិសេសអ្នកមិនចេញទៅណាកុំអោយខ្វះខាត ។

This image has an empty alt attribute; its file name is f20d178a8ae9f3bda776d435df8d34de-1024x682.jpg

ជាក់ស្ដែងមកទល់នឹងល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ បើទោះជាស្ថានភាពទឹកចាប់ផ្ដើម ស្រកខ្លះ ដែលអាចអោយពលរដ្ឋរងគ្រោះត្រលប់ចូលទៅនៅផ្ទះបានរៀងខ្លួន ក៏ម្ចាស់ក្រុម ហ៊ុនទាំងពីរនៅតែបន្តបញ្ចេញមូលនិធិសង្គ្រោះ តាមរយៈការរៀបចំទូកដឹកជញ្ជូន និងបន្តដឹក ស្បៀងដើម្បីអោយក្រុមចុងភៅ ចាត់ចែងដាំបាយដាំទឹក និងធ្វើម្ហូបអាហារទទួលទាំងកម្មករ និង ទាំងអ្នកដែលត្រូវការការហូបចុកពីការចាត់ចែងបុរីដដែល ។
អ្នកស្រី សុខហេង ដែលអះអាងថា រស់នៅក្នុងបុរីប្រមាណជាង ៣ឆ្នាំ បានអះអាងថា ច្រើនឆ្នាំ ដែលអ្នកស្រីមកទិញផ្ទះរស់នៅនៅក្នុងបុរី VIP នេះជាលើកទី ១ ដែលទីតាំងនេះមានសភាព លិចលង់បង្កផលប៉ះពាល់ ដោយរយៈពេលកន្លងមក ត្រឹមតែមានទឹកដក់តិចតួចនៅពេល ភ្លៀងខ្លាំងប៉ុណ្ណោះ ។ អ្នកស្រីក៏អះអាងផងដែរថា ម្ចាស់គម្រោងបាន យកចិត្តទុកចំពោះអ្នករស់ នៅក្នុងបុរី គួរអោយសរសើរផងដែរ ដោយបានដឹកជញ្ជូនអ្នករស់នៅចេញពីបុរីគ្រប់ផ្ទះ មាន ការផ្ដល់កន្លែងស្នាក់នៅ ផ្ដល់អាហារហូបចុក និងជួយដោះស្រាយបញ្ហាភ្លើង និង បញ្ហាផ្សេង ៗធ្វើអោយអ្នកស្រី និងពលរដ្ឋក្នុងបុរីអស់ចិត្ត ទើបលិចទឹកប៉ុន្មានថ្ងៃនេះ អ្នកស្រីមិនទៅណា ។

This image has an empty alt attribute; its file name is 6ca314af4d00f7d8ebf816b056b175ef-1024x682.jpg

លោក ស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនបុរី VIP បានថ្លែងបញ្ជាក់ថា ស្ថានភាព លិចទឹកនៅក្នុងពេលនេះ មិនមែនលិចតែបរិវេណបុរី VIP នោះទេ ពោលគឺសង្កាត់ចំនួន ៩ នៅខណ្ឌដង្កោរសុទ្ធតែត្រូវបានលិច បន្ទាប់ពីការបាក់ទំនប់ធ្វើអោយស្ទឹងព្រែកត្នោតបង្ហៀរទឹក ជន់លិចតាំងពីទឹកដីខេត្តកំពង់ស្ពឺ មក ។ ជាការទទួលខុសត្រូវ លោកថា ខាងបុរីមិនគ្រាន់តែ ជួយដោះស្រាយរឿងរៀបចំទូកសង្គ្រោះជូនពលរដ្ឋ និង ចែកស្បៀងអាហារដល់អ្នករងគ្រោះ ប៉ុណ្ណោះទេ គឺខាងបុរីទាំងមូលក៏រៀបចំកន្លែងស្នាក់នៅ ក្នុងពេលទឹក ជន់ខ្លាំង និងរៀបចំដាំ បាយដាំទឹកទទួលអ្នកមិនចេញទៅណាទាំងអស់ អោយមានអាហារហូបចុកផងដែរ ដែលនេះ គឺបន្ទុកដ៏ធំក្នុងការចំណាយ ។

This image has an empty alt attribute; its file name is ce2fa80737a550f38879b85acba87f94-1024x682.jpg

យ៉ាងណាមិញលោកថា ស្ថានភាពជនលិចនៅក្នុងបុរី គឺមាន កម្រិតតែរង្វង់ ២តឹក ឬ ៣តឹកប៉ុណ្ណោះ ទើបក្រោយស្វាងភ្លៀងពលរដ្ឋឆាប់បានចូលនៅ ដែល ខុសពីបុរីជិតខាងគឺនៅលិចជ្រៅនៅឡើយ ។ អ្វីដែលលោកកោតសរសើរ គឺលោកអគ្គនាយកទាំងពីរ គឺលោក ហម រ៉ន និងលោក វន វណ្ណៈ នៅតែបន្តផ្ដល់មូលនិធិដល់ក្រុមចុងភៅ និងក្រុមការងារ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នករស់នៅនៅ ក្នុងបុរី បើទោះជាការចំណាយក្នុងប៉ុន្មានថ្ងៃនេះ គឺមានខ្ទង់ចំណាយកាន់តែច្រើនម៉ឺនដុល្លារ មកទល់នឹងទឹកមិនទាន់ស្រកនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ