ខឹង​ប្រពន្ធ​ជិះ​ម៉ូតូ​ពី​ខេត្តកំពង់ធំ​មក​ភ្នំពេញ​ រក​នារី​នៅ​វត្ត​ភ្នំ រួច​ចូល​ផ្ទះ​សំណាក់​​ផ្អើល


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​តិចតួច ក៏​ជិះ​ម៉ូតូ​ពី​ខេត្តកំពង់ធំ​មក​ដល់​ភ្នំពេញ ដើម្បី​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​វត្ត​ភ្នំ រួច​នាំ​នាង​ចូល​ផ្ទះសំណាក់ ស្រាប់តែ​អស់​ម៉ូតូ​មួយ​គ្រឿង​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​19 ខែតុលា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​ទំនប់​70 នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មានឈ្មោះ​ផុ​ន វ​ទ្ធី អាយុ​25​ទៅ​26​ឆ្នាំ មានមុខរ​បរជា​ចុងភៅ ស្នាក់​នៅ​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ធំ ។ ដោយ​មុន​ពេល​កើតហេតុ កាលពី​ម្សិលមិញ ប្តី​របស់​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​រូប​គាត់​ហើយ​ប្តី​ខឹង​គាត់​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​2020 ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB2276 បើក​ចេញ​មក​ពី​ខេត្តកំពង់ធំ​មក​ដល់​ភ្នំពេញ ដោយ​មិនដឹង​ថា ជា​យ៉ាងម៉េច​នោះ​ទេ បានជា​បាត់​ម៉ូតូ​បែប​នេះ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ពេល​គាត់​សួរនាំ​ប្តី ក៏​បាន​និយាយ​ថា​ពេល​ប្តី​ខឹង​គាត់​បាន​ជិះ​ម៉ូតូ មក​ដល់​ភ្នំពេញ​ផឹកស៊ី​ស្រវឹង រួច​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​វត្ត​ភ្នំ ក៏​ជួបនឹង​ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ តែ​ប្តី​របស់​គាត់​អត់​មាន​លុយ​ដេក​ផ្ទះសំណាក់​ក៏​ឱ្យ​ស្ត្រីជន​សង្ស័យ​ជួយ​រក​ផ្ទះសំណាក់​ឱ្យ​ដេក ដោយ​បញ្ចាំ​ម៉ូតូ​ចំនួន​20$ ដើម្បី​ដោះ​ទាល់​មួយ​គ្រា​សិន ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា តែ​ប្តី​របស់​គាត់​បាន​បញ្ជាក់​ថា មិន​បាន​ដេក​ជាមួយ​ស្ត្រី​ជា​សង្ស័យ​នោះ​ទេ លុះ​ពេល​ទៅ​ដល់​ដេក​លក់​មួយភាំង​ដឹងខ្លួន​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង គឺ​ជនសង្ស័យ​បាន​ហៅ​បក្សពួក​មក​យក​ម៉ូតូ​ទៅ​បញ្ចាំ​មួយ​កន្លែង​ទៀត​ក្នុង​តំលៃ​150$ រួច​ហើយ​គេចខ្លួន​បាត់​ស្រមោល ទាល់តែ​គាត់​និង​ប្តី​ដើរ​តាម​រក​ក៏​ឃើញ​ជនសង្ស័យ ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​សម្តី​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ជាប់​សង្ស័យ​មានឈ្មោះ សំអាត អាយុ​ជាង​30​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្នុង​ខណ្ឌដូនពេញ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជា​អ្នក​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​មក​បបួល​ខ្លួន​ទៅ​ដេក​ជាមួយ​ក្នុង​តំលៃ​10​ម៉ឺន​រៀល តែ​ជន​រង​គ្រោះ​ប្រាប់​ថា​អត់​មាន​លុយ​ចូល​ផ្ទះសំណាក់​នោះ​ទេ​។

ស្ត្រី​រកស៊ី​ផ្លូវភេទ​បន្ត​ថា ពេល​នោះ​ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ​ក្នុង​តម្លៃ​២០​ដុល្លារ ដើម្បី​យក​លុយ​ទៅ​ដេក​ផ្ទះសំណាក់ ខណៈ​ពេល​ទៅ​ដេក​ផ្ទះសំណាក់ ជន​រង​គ្រោះ​បាន​យក​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក យក​ទៅ​ប្រើប្រាស់​ជាមួយ​រូប​គាត់ រួច​ហើយ​ទើប​ដេក​ជាមួយ​គ្នា​បាន​ម្តង ស្រាប់តែ​ចោទ​ថា រូប​គាត់​ថាឱ្យ​បក្សពួក​ឈ្មោះ​ខ្មៅ យក​ម៉ូតូ​ទៅ​បញ្ចាំ​150$ ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ដើម្បី​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក ដើម្បី​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ