ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​អាង​អូរ​ខៃ​ដ​នត្រូវ​បាក់​ធ្វើឲ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ដល់​រង្វង់​មូល​ផ្លូវ​លេខ​៥៨ និង​ភូមិ​មួយ​ចំនួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទំនប់​អាង​អូរ​ខៃ​ដ​ន ត្រូវ​បាន​បាក់​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ចំណុច​កូន​ដំរី ដល់​រង្វង់​មូល​ផ្លូវ​លេខ​៥៨ និង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​និមិត្ត ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ​ព្រឹក​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ទំនប់​អាង​អូរ​ខៃ​ដ​ន ត្រូវ​បាន​បាក់​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ចំណុច​កូន​ដំរី ដល់​រង្វង់​មូល​ផ្លូវ​លេខ​៥៨ និង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​និមិត្ត ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ​ព្រឹក​នេះ ។

ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​អន្តរាគមន៍​កងពលតូច​ថ្មើរជើង​លេខ​៥១ បន្ត​ចុះ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​នឹង​ជួយ​សង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​ហូរ​ចេញពី​អាង​អូរ​ខៃ​ដ​ន​ដែល​បាន​បាក់ នៅ​ស្រុក​អូរ​ជ្រៅ មក​កាន់​ទីកន្លែង​សុវត្ថិភាព ។


សូម​ជម្រាប​ថា គិត​ត្រឹម​ព្រឹក​នេះ អាង​អូ​ខេ​ដ​ន​ត្រូវ​បាន​បាក​បណ្ដាល​ឱ្យ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​កូន​ដំរី ហើយ​ភូមិ​មួយ​ចំនួន មាន​ភូមិ​សូ​រិ​យា ភូមិ​អណ្ដូង​ថ្ម​មាស ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រឈម​នឹង​ការ​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ ៕