ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈី​ន រតនៈ សោកស្តាយ​រឿង​មួយ​រហូត​ស្រស់ទឹក​ភ្នែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ជា​ច្រើន​ដឹង​រួច​មក​ហើយ​ថា ឈី​ន រតនៈ ជា​តារាចម្រៀង​ដែល​តស៊ូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បោះ​ជំ​ហ៊ាន​សិល្បៈ​។ នាង​បាន​ឆ្លងកាត់​រសជាតិ ប្រឡង​ចម្រៀង​សំខាន់​ៗ២ ដែល​ធ្វើ​ឱ្យ​មហាជន​ទទួលស្គាល់​ថា ជា​ជើង​ខ្លាំង​ម្នាក់​។…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ជា​ច្រើន​ដឹង​រួច​មក​ហើយ​ថា ឈី​ន រតនៈ ជា​តារាចម្រៀង​ដែល​តស៊ូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បោះ​ជំ​ហ៊ាន​សិល្បៈ​។ នាង​បាន​ឆ្លងកាត់​រសជាតិ ប្រឡង​ចម្រៀង​សំខាន់​ៗ២ ដែល​ធ្វើ​ឱ្យ​មហាជន​ទទួលស្គាល់​ថា ជា​ជើង​ខ្លាំង​ម្នាក់​។ យ៉ាងណា​២​លើក ឈី​ន រតនៈ ដ្បិតតែ​ហក់​ចូល​ដល់​វគ្គ​ចុង​ក្រោយ តែ​នាង​បរាជ័យ​មិន​បាន​កាន់​ពាន​នោះ​ទេ​។ អារម្មណ៍​មួយ​នេះ​នាង​មិន​ខ្លាច​នោះ​ទេ តែ​នាង​ចង់​សម្រេច​បំណង​ជូន​ម្តាយ ព្រោះ​គាត់​ចង់​ឃើញ​ណាស់​។

ឈី​ន រតនៈ បាន​បង្ហូរទឹកភ្នែក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដោយ​ពោល​ពាក្យ​ថា «​ជា​កូនសិស្ស​តែងតែ​ចង់​រៀន ឬ​ប្រឡង​ឱ្យ​បាន​លេខ​១​យក​ពាន​។ ប៉ុន្តែ​សម្រាប់​នាង​មិន​បាន​សម្រេច​បំណង​នេះ​នៅឡើយ​ទេ​។ បើ​បី​ទោះជា​នាង​ចូល​មក​ប្រឡង​ចម្រៀង​២​លើក តែ​នៅ​តែ​ធ្វើ​មិន​បាន​ដល់​គោលដៅ​។

ជាក់ស្តែង​កាលពី​កន្លង​ទៅ នាង​ប្រឡង​ចុង​ក្រោយ​ថ្ងៃ​ប្រកាស​អ្នក​ណា​លើក​ពាន​គ្រានោះ ម្តាយ​នាង​មក​មើល​ផ្ទាល់ ហើយ​អង្គុយ​ចំ​ពីមុខ​ឆាក​តែ​ម្តង​។ ប៉ុន្តែ​ពេល​ប្រកាស​បាន​លើ​អ្នក​ផ្សេង នាង​មើលទៅ​ម្តាយ​ហើយ​ញញឹម តែ​អារម្មណ៍​ពិបាក​យក​ណាស់ ព្រោះ​ស្នាម​បែប​នេះ​ប៉ះ​ម្តង​ហើយ​។ នាង​មិន​ខ្លាច​ចាញ់​នោះ​ទេ ប្រឡង​មាន​ឈ្នះ និង​មាន​ចាញ់​។ ខ្លាច​តែ​ធ្វើ​ទៅ​មិន​ដូច​បំណង​នាំ​ឱ្យ​ម្តាយ​ពិបាកចិត្ត​។ នាង​មិន​ចង់ឱ្យ​ម្តាយ​ទុកចិត្ត​ពេក ខ្លាច​ធ្វើ​មិន​ដល់​គោលដៅ​។

រតនៈ ដែល​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​តាំងពី​តូច បាន​ថ្លែង​ទៀត​ថា ម្តាយ​នាង​មាន​ជំងឺ​ប្រចាំ​កាយ​តាំងពី​នាង​នៅ​ក្មេង ប្រើ​ថ្នាំពេទ្យ​រាប់​ខែ​រាប់​ឆ្នាំ​។ មាន​ពេល​មួយ នាង​មក​ពី​រៀន​គាត់​ដួល​សន្លប់​ក៏​ឃើញ​។ គាត់​តែងតែ​ប្រាប់​នាង​ថា ពិបាក​ណាស់ ថ្នាំពេទ្យ​លេប​ដូច​ហូប​បាយ​ហើយ បើ​ថ្ងៃក្រោយ​បែប​ណា កូន​មិនដឹង​ផ្ញើ​នៅ​នឹង​អ្នក​ណា​។

ជាមួយ​ទឹកភ្នែក នាង​និយាយ​លួង​ម្តាយ​វិញ​ថា កុំ​បារម្ភ​កូនស្រី​នឹង​រក​លុយ​ទិញ​ថ្នាំ ផ្តល់​អ្វី​ៗ​ឱ្យ​ម៉ាក់​សប្បាយចិត្ត​។ ពេល​នោះ​ហើយ ទើប​នាង​សម្រេចចិត្ត​បោះបង់​ឯកសណ្ឋាន​សិស្សសាលា​តាំងពី​ក្មេង​ទាំង​ស្តាយ ដើរ​រក​ការងារ​ធ្វើ និង​ច្រៀង​តាម​ហាង​។ រឿង​ខោអាវ​ជា​សិស្សសាលា​នេះ នាង​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ស្លៀកពាក់​ដូច​គេ​រហូត​ចប់​ជា​និស្សិត តែ​វាសនា​កំណត់​ឱ្យ​នាង​រៀន​មិន​ចប់ ព្រោះ​តែ​ជីវភាព​។ ដូចនេះ​ហើយ​នាង​ក៏​សោកស្តាយ​ចំពោះ​ការ​សិក្សា​នេះ​ខ្លាំង​ណាស់​។

ឈី​ន រតនៈ ធ្វើ​ឱ្យ​គេ​ស្គាល់​កម្មវិធី​ប្រឡង​ចម្រៀង​ធំ​មួយ​លំដាប់​ពិភពលោក ដោយ​វគ្គ​ដំបូង​នាង​ច្រៀង​បទ «​សាក់​ហ្សូ​ហ្វូ​ន​បាត់​ស្នេហ៍​» ច្រៀង​ស្រែក​យ៉ាង​រំពង រហូត​គណៈ​ក​ម្មា​ការ​ចុច​ប៊ូ​តុង​ទាំង​៤​។ ចាប់តាំងពី​ពេល​នោះ​មក នាង​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ការ​តាមដាន រហូត​ជាប់​ដល់​វគ្គ​ចុង​ក្រោយ​ប្រកាស​ពាន​បាន​ទៅ ថែ​ល ថៃ​។

ដោយឡែក​ចូល​ប្រឡង​ចម្រៀង​វគ្គ​២ នាង​ក៏​ខ្លាំង​ក្នុង​ការ​ប្រើ​បច្ចេកទេស​ចម្រៀង​ច្រៀង​ដោយ​បទ​ខ្លះ​តារា​ល្មម​ៗ​ច្រៀង​មិន​បាន​ទេ​។ ម្ល៉ោះហើយ​នាង​ក៏​ទាញ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ខ្លះ​ថា រវាង វី ឌី​ណែ​ត និង​នាង​ម្នាក់​ណា​លើក​ពាន​ទៀត​ផង​។

ចុង​ក្រោយ បាន​ទៅ​លើ វី ឌី​ណែ​ត ដោយ រតនៈ បាន​ត្រឹម​ញញឹម​សោកស្តាយ​។ ទាំង​អស់នេះ​ជា​បទ​ពិសោធន៍​មួយ​ដល់​តារា​ក្រោយ​ៗ​ទៀត​ឱ្យ​ចេះ​ពុះពារ​រឿង​តស៊ូ​ជាមួយ​អាជីព​ចម្រៀង ឬ​សិល្បៈ​សម្តែង​។

ការងារ​សិល្បៈ​មិនមែន​ធ្វើ​មួយ​ខែ​២​ខែ​ល្បីល្បាញ​បាន​នោះ​ទេ ប្រើ​ពេល​តស៊ូ​ណាស់​ទំ​រាំ​មាន​គេ​ស្គាល់​។ ចំណែក​ប្អូន​ៗ​នៅ​មានឱកាស​សិក្សា គួរតែ​ព្យាយាម​រៀន​ឱ្យ​ដល់​គោលដៅ នៅ​ពេល​មាន​ម្តាយ​ឪពុក​ចាំ​មើលថែ​ចំណាយ​ទ្រព្យ​ឱ្យ​រៀន មិន​ត្រូវ​ឱ្យ​គាត់​ខកបំណង​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ