ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មាន​ព្រះ​ភាគ​ប្រៀប​ដូច​ដើម​ចន្ទន៍

3 ឆ្នាំ មុន

ព្រះពុទ្ធ​ប្រៀប​ដូច​ជាដើម​ចន្ទន៍​ដែល​មាន​ក្លិន​ដ៏​ក្រអូប ព្រះធម៌​ប្រៀប​ដូច​ជា​ក្លិន​ដែល​កើត​អំពី​ខ្លឹមចន្ទន៍​នោះ ឯ​ព្រះសង្ឃ​ដែល​បាន​រម្ងាប់​នូវ​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ដោយ​ព្រះ​សទ្ធម្ម ប្រៀប​ដូច​ជា​អ្នក​រម្ងាប់​នូវ​ការ​ក្រហល់ក្រហាយ​ផ្លូវ​កាយ ព្រោះ​ប្រើ​លម្អិត​ខ្លឹមចន្ទន៍​នោះ​ឯង ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​បិតា អ្នក​ចែកទ្រព្យ​មរតក​ប្រកបដោយ​ធម៌ ព្រះធម៌​ប្រៀប​ដូច​ជា​ទ្រព្យ​មរតក​ដ៏​ប្រណីត ព្រះសង្ឃ​អ្នក​ទទួល​នូវ​ទ្រព្យ​មរតក​គឺ​ព្រះ​សទ្ធម្ម…

ព្រះពុទ្ធ​ប្រៀប​ដូច​ជាដើម​ចន្ទន៍​ដែល​មាន​ក្លិន​ដ៏​ក្រអូប ព្រះធម៌​ប្រៀប​ដូច​ជា​ក្លិន​ដែល​កើត​អំពី​ខ្លឹមចន្ទន៍​នោះ ឯ​ព្រះសង្ឃ​ដែល​បាន​រម្ងាប់​នូវ​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ដោយ​ព្រះ​សទ្ធម្ម ប្រៀប​ដូច​ជា​អ្នក​រម្ងាប់​នូវ​ការ​ក្រហល់ក្រហាយ​ផ្លូវ​កាយ ព្រោះ​ប្រើ​លម្អិត​ខ្លឹមចន្ទន៍​នោះ​ឯង ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​បិតា អ្នក​ចែកទ្រព្យ​មរតក​ប្រកបដោយ​ធម៌ ព្រះធម៌​ប្រៀប​ដូច​ជា​ទ្រព្យ​មរតក​ដ៏​ប្រណីត ព្រះសង្ឃ​អ្នក​ទទួល​នូវ​ទ្រព្យ​មរតក​គឺ​ព្រះ​សទ្ធម្ម ប្រៀប​ដូច​ជា​បុត្រ​ទាំងឡាយ​ដែល​ជា​អ្នក​ទទួល​នូវ​ទ្រព្យ​មរតក​ពោល​គឺ​ធម៌​វិន័យ​នេះឯង ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ផ្កាឈូក​ដែល​រីក​ស្គុះស្គាយ ព្រះធម៌​ប្រៀប​ដូច​ជា​លំអង​ផ្កាឈូក ឯ​ព្រះសង្ឃ​ប្រៀប​ដូច​ជា​ពួក​ភមរជាតិ​មាន​ឃ្មុំ​ជាដើម ដែល​ក្រេប​យក​លំអង​កេសរ​ក្នុង​ផ្កាឈូក​នោះ ពោល​គឺជា​អ្នក​ដែល​ដល់​ហើយ​នូវ​ក្លិន​ព្រះធម៌​ដ៏​ឧត្តម ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ស្រោច​ទឹក​ឲ្យ​ព្រះរាជ​កុមារ ព្រះធម៌​ប្រៀប​ដូច​ជា​ទឹក​ដែល​ចាក់​ស្រោចស្រព​លើ​ព្រះរាជ​កុមារ​តាំងពី​ព្រះ​សីសៈ​ចុះ​មក ឯ​ព្រះសង្ឃ​ប្រៀប​ដូច​ជា​ក្រុមព្រះ​រាជកុមារ​ដែល​បាន​ស្រង់ទឹក​ដ៏​ត្រជាក់​នោះ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ជាង​ធ្វើ​គ្រឿង​ប្រដាប់ ព្រះធម៌​ប្រៀប​ដូច​ជា​គ្រឿង​ប្រដាប់ ឬ​គ្រឿងអលង្ការ ឯ​ព្រះសង្ឃ​ប្រៀប​ដូច​ជា​ព្រះ​រាជឱរស​ទាំងឡាយ​ដែល​ទ្រង់​ប្រដាប់ ពោល​គឺជា​អ្នក​ដល់​នូវ​ព្រះ​សទ្ធម្ម​ល្អ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ